ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទើបបាន​ជួប និង​បី​ចៅស្រី​ទី​២១ មុន​នេះ​បន្តិច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នា​ល្ងាច​នេះ​ថា​«​ទើបបាន​ជួប និង​បី​ចៅស្រី​ទី​២១ មុន​នេះ​បន្តិច ។ ឪពុក​ម្តាយ​គេ​បាន​ដាក់​ថា ម៉ា​លី​យ៉ា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នា​ល្ងាច​នេះ​ថា​«​ទើបបាន​ជួប និង​បី​ចៅស្រី​ទី​២១ មុន​នេះ​បន្តិច ។ ឪពុក​ម្តាយ​គេ​បាន​ដាក់​ថា ម៉ា​លី​យ៉ា (Malya) ឆ្លាត​គ្រាន់បើ ម្តាយ​ឈ្មោះ ម៉ា​លី ឯ​កូន​ឈ្មោះ ម៉ា​លី​យ៉ា មិន​ពិបាក​សរសេរ​» ។ នេះ​បើ​យោង​តាម​ផេ​ក សម្តេច​តេ​ជោ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ចៅ​២១​នាក់​មាន​ប្រុស​ចំនួន​១២​នាក់ និង​ស្រី​៩​នាក់ គ្រប់គ្រាន់​ដើម្បី​បង្កើត​ក្រុមបាល់ទាត់​បុរស​មួយ​ក្រុម បាល់ទះ​បុរស​មួយ​ក្រុម បាល់បោះ​បុរសមួយ​ក្រុម និង​បង្កើត​ក្រុម​បាល់ទះ​នារី​មួយ​ក្រុម ។

ចង់បាន​ដូចនេះ​ចៅប្រុស​ទាំងអស់​ត្រូវ​ចេះ​លេង​៣​ប្រភេទ​កីឡា គឺ​បាល់ទាត់ បាល់ទះ​និង​បាល់បោះ ។ នេះ​គ្រាន់តែ​ជាការ​គិត​របស់​ជីតា​តែ​មិនដឹង​ថា ចៅ​ៗ​នឹង​ធ្វើ​តាម​យើង​ឬ​អត់? ៕