ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ គ្រាន់តែ​ដាំ​ដំណាំ​ស្រកានាគ​ក៏​អាច​ក្លាយជា​សេដ្ឋី​ស្រុកស្រែ​បាន​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន​ទីផ្សារ​កសិផល​របស់​ប្រជាពលរដ្ឋ​ឱ្យ​តែ ដល់​រដូវ​ប្រមូល​ផល​តម្លៃនៅលើទីផ្សារ​តែងតែ​ប្រែប្រួល សឹងតែ​ធ្វើ​ឱ្យ​ប្រជា​កសិករ​ពិបាក ក្នុង​ការ​រក​ប្រាក់​ចំណេញ​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​របស់​ខ្លួន និង​ដល់​ពេល​ណា​ទើប​មាន​ជីវ ភាព​ធូរធា? ប៉ុន្តែ​ថ្មី​ៗ​មាន​អ្នកជំនាញ​ខាង​កសិកម្ម និង​ជា​អ្នក​ធ្វើ​នយោបាយ​ម្នាក់​ចង់​កែប្រែ…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន​ទីផ្សារ​កសិផល​របស់​ប្រជាពលរដ្ឋ​ឱ្យ​តែ ដល់​រដូវ​ប្រមូល​ផល​តម្លៃនៅលើទីផ្សារ​តែងតែ​ប្រែប្រួល សឹងតែ​ធ្វើ​ឱ្យ​ប្រជា​កសិករ​ពិបាក ក្នុង​ការ​រក​ប្រាក់​ចំណេញ​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​របស់​ខ្លួន និង​ដល់​ពេល​ណា​ទើប​មាន​ជីវ ភាព​ធូរធា? ប៉ុន្តែ​ថ្មី​ៗ​មាន​អ្នកជំនាញ​ខាង​កសិកម្ម និង​ជា​អ្នក​ធ្វើ​នយោបាយ​ម្នាក់​ចង់​កែប្រែ ឱ្យ​កសិករ​ឱ្យ​ក្លាយជា​សេដ្ឋី​ស្រុក​ខ្មែរ​តាម​រយៈ​ដំណាំ​ស្រកានាគ ហើយ​ក្នុង​ដំណាក់កាល ដំបូង​នេះ​ផ្តល់​ឱកាស​ដល់​កសិករ​ជិត ២០០​នាក់ ។

លោក​បណ្ឌិត យ៉ង សាំង​កុមារ អ្នកជំនាញ​ខាង​កសិកម្ម និង​ជា​អតីត​ប្រធាន​អង្គការ សេ​ដាក បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា លោក​កំពុង​ដឹកនាំ​ប្រជា​ពល រដ្ឋ​ដែល​ជា​សមាជិក​សហគមន៍​មួយ​ក្លាយជា​សេដ្ឋី​ស្រុកស្រែ​ក្រោយ​ឆ្នាំ ២០២២ តាម​រយៈ កម្មវិធី​សេដ្ឋី​ស្រុកស្រែ ។

លោក​បណ្ឌិត យ៉ង សាំង​កុមារ បាន​លើក​ឡើង​ថា « ខ្ញុំ​កំពុង​ដឹកនាំ និង​បម្រើ​ប្រជា ពលរដ្ឋ ដែល​ជា​សមាជិក​សហគមន៍​សម្បូរ​នាគ​ក្លាយជា​សេដ្ឋី​ស្រុកស្រែ​ក្រោយ​ឆ្នាំ ២០២២ ។ ស្តង់ដារ​សេដ្ឋី​ស្រុកស្រែ​យើង គឺ​មាន​ដី​ស្រកានាគ​ចាប់ពី ១ ហិច​តារ​មាន​ស្រកានាគ​ជាង ១.០០០ គុម្ព​ផ្តល់​ផល​ពី ២០ ទៅ ៣០ តោន​មួយ​ឆ្នាំ ។ បន្ទាប់​ពី​ចែក​អ្នកបម្រើ​ដាំ​ដុះ​ថែទាំ នៅ​សល់​ពាក់កណ្តាល គឺ​ពី ១.០០០ ទៅ ១៥.០០០ គីឡូក្រាម ឬ​លុយ​ជាង ១០.០០០ ដុល្លារ​មួយ​ឆ្នាំ និង​ទទួល​បាន​ផល​បន្លែ​ផ្លែ​ឈើ​ផ្សេង​ទៀត​បរិភោគ​» ។

លោក​បណ្ឌិត​គូសបញ្ជាក់​ថា «​ដើម្បី​សម្រេច​គោលបំណង​ជា​សេដ្ឋី​ស្រុកស្រែ​បាន ទាល់តែ​អ្នកជា​សមាជិក​ប្រកាន់​យកគុណ​តម្លៃ ស្រឡាញ់​ធម្មជាតិ​សេរីភាព សហការ និង សុចរិត​ភាព និង​ចូលរួម​ដោយ​អត់ធ្មត់​បន្តិច​ជា​ពិសេស ២ ឆ្នាំ​ដំបូង​ទម្រាំ​ស្រកានាគ​បាន ផល​» ។

បើ​តាម​អ្នកជំនាញ​ខាង​កសិកម្ម​រូប​នេះ​ឱ្យ​ដឹង​ថា ស្រកានាគ​ត្រូវការ​ពេល​ពី ២ ទៅ ៣ ឆ្នាំ​ទើបបាន​ផល​ច្រើន ។ តាម​បទ​ពិសោធន៍​កន្លង​មក​ស្រកានាគ​មួយ​គុម្ព​អាច​ឲ្យ​ផល​ពី ២០ ទៅ ៥០ គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ បើ​ថែទាំ​បាន​ល្អជា​ពិសេស​ការ​តាក់​មែក និង​មានការ​ស្រោច ស្រព​បន្ថែម ។ រដូវ​ប្រមូល​ផល​សំខាន់​ចាប់ពី​ខែឧសភា​ដល់​តុលា ឬ​យូរ​ជាង​នេះ​ដោយ​មួយ រដូវ​យើង​អាច​ប្រមូល​ផល​បាន​ពី ៧ ទៅ ៨ ដង ។ ឆ្នាំ​នេះ​យើង​គ្រោង​រើស​សមាជិក ១៥០ នាក់​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្លាយជា​សមាជិក​សហគមន៍ ។ ពេល​នេះ​មាន ៩០ នាក់​បាន​ចុះ ឈ្មោះ​ហើយ ។

អ្នកស្រី ប៊ុ​ន ចិន្តា អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​តាកែវ បានឱ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ខែ ដើមឆ្នាំ ២០២០ នេះ​ការ​លក់​ផ្លែ​ស្រកានាគ គឺ​នាំ​មក​ពី​ប្រទេស​ជិតខាង​ដោយសារ​ផ្លែ​ស្រកា នាគ​របស់​ខ្មែរ​មាន​តិចតួច មិន​អាច​ផ្គត់ផ្គង់ ឬ​ចែកចាយ​លក់​ទៅ​តាម​តំបន់​បាន ។

អ្នកស្រី​បន្ត​ថា « សព្វ​ថ្ងៃនេះ​បើ​កម្ពុជា​មាន​ផ្លែ​ស្រកានាគ​អាច​ផ្គត់ផ្គង់​ក្នុងស្រុក​បាន គឺ​ការ​លក់​នៅ​តាម​ទីផ្សារ​ប្រាកដ​មាន​ពលរដ្ឋ​ខ្មែរ​ទិញ​ហូប​ច្រើន បើ​តម្លៃ​ប្រហាក់ប្រហែល នឹង​ផ្លែ​ស្រកានាគ​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង​នា​ពេល​បច្ចុប្បន្ន​» ។

អាជីវករ​រូប​នេះ​បន្ថែម ថា កន្លង​មកនេះ​ផ្លែ​ស្រកានាគ​នាំ​មក​ពី​ប្រទេស​ជិតខាង​កម្ពុជា​សម្រាប់​ផ្លែ​ស្រកានាគ​ពណ៌ ស មាន​តម្លៃ​ក្រោម ៣.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។ ចំពោះ​ផ្លែ​ស្រកានាគ​ពណ៌​ស្វាយ​ថ្លៃ ៥.០០០​រៀល ទាប​ជាង​នេះ​នៅ​ពេល​ដល់​រដូវ​សម្បូរ​ផ្លែ​ស្រកានាគ​ប្រភេទ​នេះ​មាន​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ