ដំណឹង​ល្អ​សម្រាប់​កម្ពុជា​អ្នកជំងឺ​កូ​វី​ដ​-១៩ ជា​សះស្បើយ​អស់ហើយ


រាជធានី​ភ្នំពេញ ៖ ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​នៅ​សល់​ម្នាក់​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ ។ នេះ​បោះ​យោង​តាម​ក្រសួងសុខាភិបាល​ចេញផ្សាយ​ព្រឹក​នេះ ។

ក្រសួង​បាន​ប្រកាស​ថា រហូត​ដល់​ម៉ោង​៨:០០​នាទី​ព្រឹក​ថ្ងៃ​ទី ១៦ ឧសភា ឆ្នាំ​២០២០ យើង​ពុំ​រក​ឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ដែល​សរុប​ប្រទេស​យើង​មាន​ករណី​ជំងឺ​កូ​វី​ដ​១៩​សរុប​ចំនួន​១២២​ករណី​ដដែល ហើយ​ក៏​បានជា​សះស្បើយ​អស់ហើយ​ដែរ ដោយ​ព្រឹក​នេះ​មាន​ករណី​ជា​សះស្បើយ​មួយ​ករណី​ថ្មី​ទៀត ដូច្នេះ​ករណី​ជា​សះស្បើយ​សរុប​មាន​ចំនួន​១២២​នាក់ ។

ពិតមែនតែ​ពុំ​រក​ឃើញ​ករណី​ថ្មី​ក៏​ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ