អូស​មក​រក្សា​ទុក សម្ភារ​រថយន្ត​ពេញ ពេល​យក​ចេញ បាត់​គ្រឿងក្នុង​អស់? ជូន​១,២០០​ដុល្លារ​បញ្ជ​ប់រឿង


ខេត្តកណ្ដាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ អនុសេនីយ៍ឯក សុខ សំណាង នាយ​ផ្នែក​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ជួយ​ប្រាក់​ចំនួន ១,២០០​ដុល្លារ ជូន​ទៅ​លោក ហុ​ក តាំង​ហុង សម្រាប់​ជួយ​ដល់​ថ្លៃ​ការ​បាត់បង់​គ្រឿង​រថយន្ត​មួយ​ចំនួន ខណៈ​ពេល​រក្សា​ទុក នៅ​ក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ។

យោង​តាម​លិខិត​កិច្ច​ព្រ​ង​ព្រៀង​បញ្ចប់​វិវាទ​ពាក់ព័ន្ធ​ករណី​បាត់​សម្ភារៈ​រថយន្ត បាន​បង្ហាញ​ថា ប្អូនប្រុស​ជា​ម្ចាស់​រថយន្ត បាន​យល់ព្រម​ទទួល​និង​បាន​យល់ព្រម​បញ្ចប់​បញ្ហា​បាត់បង់​គ្រឿង​រថយន្ដ​នេះ ចាប់ពី​ថ្ងៃនេះ​តទៅ ។

សូម​ជម្រាប​ថា ម្ចាស់​រថយន្ត​ម៉ាក​កា​ម៉េ​រី​បា​ឡែ​ន​មួយ​គ្រឿង បាន​បង្ហោះ​វី​ដេ​អូ និង​រូបភាព​មួយ​ចំនួន ដ៏​សែន​ហួសចិត្ត បន្ទាប់​ពី​រថយន្ត​របស់​ខ្លួន ត្រូវ​គេ​លួច​ដោះ​គ្រឿង​យក​អស់​គ្មាន​សល់ នៅ​ត្រឹមតែ​ម៉ាស៊ីន និង​តួ​រថយន្ត ក្រោយ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ម្ចាស់​រថយន្ត មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hok Tanghong បាន​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ អោយ​ដឹង​ថា នេះ​ហើយ​រថយន្ដ​របស់​ខ្លួន ដែល​រក្សា​ទុក​នៅ​ក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល ពេល​យក​មក​មាន​គ្រឿង​ពេញ ដល់​ពេល​មក​ដក​រថយន្ត​វិញ ស៊ី​គ្រឿង​អស់ សុំ​ខ្លាច​ហើយ​លោក​ប៉ូ​លី​ស​អើយ ធ្លាប់តែ​លឺ​គេ​ថា ឥឡូវ​ជួប​ផ្ទាល់​ខ្លួនឯង បានដឹង ។

បើ​តាម​ម្ចាស់​រថយន្ត បាន​និយាយ​នៅ​ក្នុង​វី​ដេ​អូ ថា រថយន្ត​នេះ បាន​បង្ក​គ្រោះថ្នាក់​កាលពី​ឆ្នាំ​មុន ហើយ​ត្រូវ​សមត្ថកិច្ច​អូស​យក​មក​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយ ។ ដោយ​ការ​ដោះស្រាយ ត្រូវ​អូស​បន្លាយពេល ទើប​រថយន្ត​ត្រូវ​រក្សា​ទុក​រហូត​ដល់​ពេល​នេះ ។

ក្រោយ​ម្ចាស់​មក​ត្រួតពិនិត្យ​ឡើង​វិញ ឃើញ​ថា រថយន្ត​របស់​ខ្លួន ត្រូវ​ដោះ​យក​ម៉ា​ញ៉េ កង់ ស្តុ​ប តា​ប្លូ ប៊ូស៊ី អា​គុយ និង​គ្រឿងក្នុង​មួយ​ចំនួន​ទៀត ដែល​អាច​ដោះ​បាន គឺ​ដោះ​បាត់​អស់​គ្មាន​សក់ ពោល​គឺ​នៅ​សល់​តែ​តួ និង​ម៉ាស៊ីន ដូច​ក្នុង​រូបភាព តែ​ប៉ុណ្ណោះ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ