ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​អ្នកជំងឺ​ផ្លូវចិត្ត​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ ហើយ​ស្ត្រី​ច្រើន​ជាង​បុរស

3 ឆ្នាំ មុន

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បានអោយ​ដឹង កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា​ថា កម្ពុជា​មាន​អ្នកជំងឺ​ផ្លូវចិត្ត​យ៉ាងតិច​ណាស់​មួយ​សែន​នាក់ បាន​ស្វែងរក​ព្យាបាល​នៅ​ឆ្នាំ​កន្លង​ទៅ ។ មន្ត្រី​រូប​នេះ​និយាយ​នេះ​ជា​ចំនួន​ច្រើន​គួរសម​ហើយ​កើនឡើង​ពី​ចំនួន​ជាង​៩,៦ ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៨ ។…

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បានអោយ​ដឹង កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា​ថា កម្ពុជា​មាន​អ្នកជំងឺ​ផ្លូវចិត្ត​យ៉ាងតិច​ណាស់​មួយ​សែន​នាក់ បាន​ស្វែងរក​ព្យាបាល​នៅ​ឆ្នាំ​កន្លង​ទៅ ។

មន្ត្រី​រូប​នេះ​និយាយ​នេះ​ជា​ចំនួន​ច្រើន​គួរសម​ហើយ​កើនឡើង​ពី​ចំនួន​ជាង​៩,៦ ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៨ ។

ក្នុង​ចំណោម​ជាង​១​សែន​នាក់​នោះ គឺ​គេ​សង្កេត​ឃើញ​ស្ត្រី​មាន​បញ្ហា​ផ្លូវចិត្ត​មាន​ចំនួន​ជាង​៦​ម៉ឺន​នាក់ ។

មន្ត្រី​រូប​នេះ​និយាយ​បន្ត​ទៀត​ថា​នេះ គឺ​គ្រាន់តែ​ជា​ចំនួន​ដែល​បាន​មក​ទទួល​ពិនិត្យ និង​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​គិតដល់​អ្នក​ដែល​ទៅ​រក​ពេទ្យ​ឯកជន ។

ដូច្នេះ វាទាមទារអោយមានការយកចិត្តបន្ថែមផងដែរទៅលើបញ្ហាសុខភាពផ្លូវចិត្តរបស់ប្រជាជនកម្ពុជា បន្ថែមទៅលើការយកចិត្តទុកដាក់ដល់សុខភាពផ្លូវកាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ