អុីតាលីបន្តបិទវិហារអុីស្លាម រហូតដល់ចប់បុណ្យតមអាហារ
ប្រទេសអុីតាលី ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា សហភាពសហគមន៍អុីស្លាមនៅអ៊ីតាលី (UCOII) បាននិយាយកាលពីថ្ងៃអង្គារ៍ថា វិហារអ៊ីស្លាម នៅក្នុងប្រទេសអ៊ីតាលី…
ប្រទេសអុីតាលី ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា សហភាពសហគមន៍អុីស្លាមនៅអ៊ីតាលី (UCOII) បាននិយាយកាលពីថ្ងៃអង្គារ៍ថា វិហារអ៊ីស្លាម នៅក្នុងប្រទេសអ៊ីតាលី…
ប្រទេសអុីតាលី ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា សហភាពសហគមន៍អុីស្លាមនៅអ៊ីតាលី (UCOII) បាននិយាយកាលពីថ្ងៃអង្គារ៍ថា វិហារអ៊ីស្លាម នៅក្នុងប្រទេសអ៊ីតាលី នឹងនៅតែបិទរហូតដល់ចប់បុណ្យរ៉ាម៉ាដាន ដែលជាបុណ្យតមអាហាររបស់សាសនិកអ៊ីស្លាម។ បុណ្យនេះ នឹងចប់នៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះ។
លោក Yassine Lafram ដែលជានាយក UCOII បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះគឺជាជំរើសរបស់សហគមន៍របស់យើងដែលបានបង្ហាញជំហររបស់ពួកគេប្រកបដោយទំនួលខុសត្រូវ និងពិចារណាលើជីវិតរបស់ប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងវិហារអ៊ីស្លាម»។
UCOII ក៏បានជំរុញឱ្យវិហារអ៊ីស្លាមដទៃទៀត ត្រូវបិទទ្វារបន្ទប់អធិស្ឋាន រហូតដល់ថ្ងៃបញ្ចប់នៃបុណ្យរ៉ាម៉ាដាន ហើយបានបន្ថែមទៀតថា ខ្លួននៅតែមិនទាន់ទទួលបានការណែនាំណាមួយពីរដ្ឋាភិបាលទាក់ទងនឹងការបើកការប្រារព្ធពិធីសាសនានៅថ្ងៃទី១៨ ខែឧសភា។
សហគមអ៊ីស្លាមមិនទទួលបានការការពារខ្លាំងពីរដ្ឋទេ ព្រោះរដ្ឋមិនទាន់បានធ្វើកិច្ចព្រមព្រៀងជាមួយនឹងខាងអ៊ីស្លាម។ នេះធ្វើឱ្យសហគមន៍ផ្សេងៗគ្នានៅក្នុងតំបន់កាន់តែងាយរងគ្រោះ ដោយថា មិនមានច្បាប់ច្បាស់លាស់ទាក់ទងនឹងកន្លែងគោរពបូជាទេ។ ដោយសារតែហេតុផលនេះ ខាងសហគមមិនចាំទាល់តែចេញសេចក្តីណែនាំរបស់រដ្ឋាភិបាលនោះទេ។ ពោលគឺពួកគេសម្រេចមិនហ៊ានធ្វើបុណ្យនៅថ្ងៃទី១៨ ខែឧសភា ហើយបន្តរក្សាភាពមានទំនួលខុសត្រូវរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ អ៊ីតាលីមានករណីឆ្លងសរុប ២២១,២១៦ករណី ករណីឆ្លងថ្មី ១៤០២ករណី ករណីបាត់បង់ជីវិតសរុប ៣០,៩១១ករណី ករណីបាត់បង់ជីវិតថ្មី ១៧២ករណី និង ករណីជាសះស្បើយសរុប ១០៩,០៣៩ករណី៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ