ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ដើម្បី​បំបាត់​ភាព​ធុញថប់​សម្រាប់​អ្នកធ្វើការ​នៅផ្ទះ

3 ឆ្នាំ មុន

មូលហេតុ​ធំ​ៗ​ដែល​បង្ក​ឲ្យ​មនុស្ស​ចាប់ផ្តើម​ធុញថប់​នឹង​ការងារ​រួម​មាន​ចំនួន​កិច្ចការ​ដែល​ត្រូវ​បំពេញ និង​ការ​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង ។ ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កំពុង​ជួបនឹង​កូ​វី​ដ ១៩ និង​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅផ្ទះ វា​កាន់តែ​ពិបាកទៅ​ទៀត​ក្នុង​ការ​រ៉ាប់រង​រាល់​កិច្ចការ​ទាំងនោះ ។ យ៉ាងណា​ក្តី អ្នក​អាច​ចៀសវាង​ការ​ធុញថប់​ការងារ​បាន​ប្រសិនបើ​អ្នក​ចាប់ផ្តើម​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ…

មូលហេតុ​ធំ​ៗ​ដែល​បង្ក​ឲ្យ​មនុស្ស​ចាប់ផ្តើម​ធុញថប់​នឹង​ការងារ​រួម​មាន​ចំនួន​កិច្ចការ​ដែល​ត្រូវ​បំពេញ និង​ការ​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង ។ ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កំពុង​ជួបនឹង​កូ​វី​ដ ១៩ និង​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅផ្ទះ វា​កាន់តែ​ពិបាកទៅ​ទៀត​ក្នុង​ការ​រ៉ាប់រង​រាល់​កិច្ចការ​ទាំងនោះ ។

យ៉ាងណា​ក្តី អ្នក​អាច​ចៀសវាង​ការ​ធុញថប់​ការងារ​បាន​ប្រសិនបើ​អ្នក​ចាប់ផ្តើម​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ ៖

១. ដកខ្លួន​ពី​ប្រព័ន្ធ​សង្គម
ការ​ធ្វើការ​នៅផ្ទះ​លុប​បំបាត់​ព្រំដែន​រវាង​កន្លែង​សម្រាក និង​កន្លែងធ្វើការ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ទុក​ពេល​សម្រាប់​ខ្លួន​សម្រាក​ខ្លះ​ទេ វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធុញថប់​ដោយ​ងាយ ។ វិធី​ងាយ​មួយ​ក្នុង​ការ​សម្រាក​ខួរក្បាល គឺ​មិនមែន​បើក​ចូល​ក្នុង​ប្រព័ន្ធ​សង្គម​ទេ តែ​គឺ​ផ្តាច់ខ្លួន​ពី​វា​មួយ​រយៈ​ទៅ​វិញ ។

២. ស្តាប់​បទ​ចម្រៀង​ដែល​ជួយ​ធ្វើ​ឲ្យ​ស្ងប់​អារម្មណ៍
ការ​អង្គុយ​ចុះ និង​អាន​សៀវភៅ​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​ចៀសវាង​អារម្មណ៍​ធុញថប់​នឹង​ការងារ ។ ប្រសិនបើ​អ្នកមាន​សៀវភៅ​ដែល​អ្នក​ចង់​អាន​ជា​យូរ​មក​ហើយ ពេល​នេះ​ជា​ពេល​ល្អ​ក្នុង​ការ​ចាប់ផ្តើម​ហើយ ។ ក្រៅពី​អាន​សៀវភៅ​ហើយ អ្នក​អាច​ស្តាប់​បទ​ចម្រៀង​ដែល​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​បាន ។ ការ​ធ្វើ​ដូច្នេះ​មុន​ពេល​ត្រលប់​ទៅ​តុ​ធ្វើការ​នឹង​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​បាន​ល្អ​ជាង​មុន ។

៣. ការ​ធ្វើ​លំ​ហាត់ប្រាណ
នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ស្ត្រេ​សនឹង​ការងារ ឬ​មាន​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​អ្នក​គិត​មិន​ចេញ ការ​ដើរ​ចេញពី​កន្លែងធ្វើការ និង​ធ្វើ​លំ​ហាត់ប្រាណ​ប្រមាណ ៣០ នាទី ទៅ ១ ម៉ោង​នឹង​ជួយ​ឲ្យ​អ្នក​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​បាន​វិញ ។

ជាក់ស្តែង គ្រាន់តែ​ធ្វើ​លំ​ហាត់ប្រាណ​រាល់ពេល​ដែល​អ្នក​ស្ត្រេ​ស ឬ​ធុញថប់ គឺ​មិន​គ្រប់​គ្រាន់តែ ។ អ្នក​គួរតែ​មាន​ទម្លាប់​ល្អ​ធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​វិញ ។ ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​លំ​ហាត់ប្រាណ​កាន់តែ​ងាយស្រួល​សម្រាប់​អ្នកជា​រៀងរាល់ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ