ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នកក្លាហាន​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​​ក្នុង​បំណង​ពុ​ុះ​ឡូត៍​លក់

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ យោង​តាម​ការ​រៀបរាប់ ពី​ប្រជាពលរដ្ឋ និង ភាព​ជាក់ស្ដែង ត្រូវ​បាន​គេ​ដឹង​ថា ដី​ព្រៃកោង​​កាង​នៅ​មាត់សមុទ្រ ដែល​ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ស្វាយ​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង…

ខេត្តកោះកុង ៖ យោង​តាម​ការ​រៀបរាប់ ពី​ប្រជាពលរដ្ឋ និង ភាព​ជាក់ស្ដែង ត្រូវ​បាន​គេ​ដឹង​ថា ដី​ព្រៃកោង​​កាង​នៅ​មាត់សមុទ្រ ដែល​ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ស្វាយ​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង នា​ពេល​បច្ចុប្បន្ន​នេះ មួយ​ចំនួន កំពុង ត្រូវ​បាន​គេ​លួច​បំពាន​ដឹក​ដី​យក​ទៅ​ចាក់​លុបរាប់ខែមកហើយ ក្នុង​គោល​បំណង​ពុះ​ឡូ​លក់​ចែក​លុយ​គ្នា​ដាក់​ហោប៉ៅ យ៉ាង​សង្ហារ​ដោយ​គ្មាន​អាជ្ញាធរ មូលដ្ឋាន ដឹង​សោះ ឡើយ​ ។

ចំពោះ​ការ​លួច​បំពាន​ចាក់​លុប​ដី​មាត់សមុទ្រ ​ដែលសុទ្ធតែខុសច្បាប់ស្តីពីការគ្រប់គ្រងឆ្នេរ នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​បុគ្គល៣ ទៅ៤នាក់ ដែល​បាន​រួម​គ្នា​រំលោភ​បំពាន​ទៅ​លើ​ដី​ព្រៃកោងកាង​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​បើ​ទោះបីជា ដី​ព្រៃកោងកាង​នៅ​មាត់សមុទ្រ​នោះ​ត្រូវ​បាន មន្ទីរ​បរិស្ថាន​ខេត្តកោះ​កុង​បាន​យក​ស្លាក​សញ្ញា ហាមឃាត់ ការ​រំលោភ​បំពាន​ដី​ព្រៃកោងកាង​យក​ទៅ​បិទ​មិន​អោយ​កាប់​បំផ្លាញ​និង​រំលោភ​បំពាន​យ៉ាងណា​ក៏​ដោយ ក៏​គេ​នៅ​តែ​សង្កេត​ឃើញ​ថា​មាន​បុគ្គល​មួយ​ចំនួន​នៅ​តែ​បំពា​ពី​បំពាន​ទៅ​លើ​ច្បាប់​របស់​រដ្ឋដដែល​ជា​ដដែល​ទៀត​។

មេខ្លោង​នៅ​ក្នុង​ការ​ដឹកនាំ​លួច​ចាក់ ដី​លុប​ព្រៃកោងកាង​នៅ​មាត់សមុទ្រ ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ឈ្មោះ​អៀវ​វ​ណ្ណា​រ៉ា ជា​អនុប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកោះកុង ដែល​ជា​មេខ្លោង​នៅ​ក្នុង​ការ​ដឹកនាំ​ចាក់​លុប​ដី​ព្រៃកោងកាង ដែល​ជា​សម្បត្តិ ធន​ធានធម្មជាតិរបស់​រដ្ឋ​។

ទាក់ទង​ទៅ​នឹង​ការ​ចាក់​ដី លុប​ព្រៃកោងកាង ចំណុច​ភូមិ​ឃុំ​ខាងលើ លោក អៀវ វ​ណ្ណា​រ៉ា បាន​បញ្ជាក់​ឲ្យ​អ្នក​យក​ព័ត៌មាន កាសែត​និង​គេហទំព័រ​កោះសន្តិភាព​អោយ​ដឹង​ថា ចំពោះ​ដី​ព្រៃកោងកាង​ដែល​លោក​បាន​ចាក់​ដី​លុប​នោះ គឺជា​ដី​កម្មសិទ្ធិ​របស់​លោក ដែល​ត្រូវ​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​-ឃុំមែន ក៏​ប៉ុន្តែ​បន្ទាប់​ពី លោក​បាន​ចាក់​ដី​ដើម្បី​បំពេញ​ផ្លូវ​របស់​លោក​រួច​មក​ក៏​មាន​ប៉ះពាល់​ដល់​ព្រៃកោងកាង​ក្បែរ​មាត់សមុទ្រ​តិចតួច​ហើយ​ក៏​ត្រូវ​បាន​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ចុះ​ទៅ​ទៅ​ហាមឃាត់​លោក​ក៏​បាន​ផ្អាក​សកម្ម​ភាព​តាំងពី​ពេល​នោះ​រហូត​មក​ដែរ​។

លោកកាយ ក្រុង ក្នុង​នាម​ចៅសង្កាត់​ស្ទឹង​វែង​បាន​បកស្រាយ​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា រាល់​ការ​រំលោភ​​បំពាន​ទៅ​លើ​ព្រៃកោងកាង​ក្បែរ​មាត់សមុទ្រ ជា​ការ​រំលោភ​សម្បត្តិ​រដ្ឋ​យ៉ាង​ពិតប្រាកដ ។ លោកថា ដី​ព្រៃ​កោងកាង​និង​មាត់សមុទ្រ គ្មាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​ចាក់​ដី​លុប​ព្រៃកោងកាង​ដើម្បី​ទន្ទ្រាន​ពង្រីក​
ដី​របស់​ខ្លួនឯង​ឡើយ​ចម្ងាយ​ពី​ដី​កម្មសិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ​គឺ​ត្រូវ​គេ​ហាមឃាត់​ដោយ​ក្រសួងបរិស្ថាន​មន្ទីរ​បរិស្ថាន​ខេត្ត ឲ្យ​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ព្រៃកោងកាង​និង​មាត់សមុទ្រ ឲ្យ​បាន​យ៉ាងតិច​ពី 10 ទៅ 15 ម៉ែត្រ ដើម្បី​កុំឱ្យ​ប៉ះពាល់​មាត់​​​សមុទ្រ​។

ហើយ​ម្យ៉ាងវិញទៀត គ្រប់​រូប​បុគ្គល​ណា​ ដែល​ហ៊ាន​ទៅ​រំលោភ​ព្រៃកោងកាង​ជាប់មាត់​សមុទ្រ​ត្រូវ​តែ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ដោយ​ខ្លួនឯង ក្នុង​នាម​លោក​ជា​អាជ្ញាធរ​សង្កាត់​លោក​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​អ្វី​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ អ្វី​ជា​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​ដទៃ ទៅ​លើ​ធនធាន​ធម្មជាតិ​ដែល​ជា​មរតក​របស់​ជាតិ​យើង​ ។

ចាំមើលទៀត! តើមានបញ្ជាឱ្យ​កាយចេញ​វិញ​ដូចដើម​ដែរ​ឬអត់? តើ​អ្នក​រំលោភ​អាច​រួចខ្លួន​ដែរឬអត់?

ព័ត៌មានពិស្តារ​នឹងមានផ្សាយជូន​នៅលើ​កាសែត​កោះសន្តិភាព​… ក្រោយពី​មាន​​ការបំភ្លឺ​ពីលោកអភិបាល​ក្រុង… តើលោកក្លាហាន​ហ៊ានបំភ្លឺដែរទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ