ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទោះបី​មាន​ករណី​ជា​សះ​ស្បើយ​ច្រើន ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដដែល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​នា​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា «​សុខ​សប្បាយ​ជា​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​នា​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា «​សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ? សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អជា​និច្ច ជា​ពិសេស​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩»​។

សម្តេច​តេ​ជោ​បន្ត​ថា ទោះបីជា​ចំនួន​អ្នក​ដែល​ឆ្លង​មេរោគ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ច្រើន​ស្ទើរ​អស់ហើយ​ក្តី ហើយ​មក​ទល់​ថ្ងៃនេះ​ក៏​ពុំ​មាន​អ្នក​ឆ្លង​ថ្មី​ក៏​ដោយ ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ដោយ​ប្រើ​ម៉ាស ទឹក​អាល់កុល និង​ជែ​លលា​ង​សម្អាត​កម្ចាត់​មេរោគ និង​បាក់តេរី​ផ្សេង​ៗ​ឱ្យ​បានជា​ប្រចាំ​។

សម្តេច​បាន​បញ្ជាក់​ថា «​ស្រប​ពេល​នឹង​ការ​បង្កើន​អនាម័យ ថែរក្សា​សុវត្ថិភាព​សុខភាព អាយុជីវិត សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ​យុវជន ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ដាច់ខាត ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​រាល់ថ្ងៃ គឺ​បាន​សម្លាប់​អាយុជីវិត​ពលរដ្ឋ​ច្រើន​ជាង​ជំងឺឆ្លង​កូ​វី​ដ​១៩ ទៅ​ទៀត​»​។

សម្តេច​តេ​ជោ​ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ