ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​សន្សំ​លុយ​របៀប​ណា​ដើម្បី​កុំ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​អ្នក​ក្លាយជា​បំណុល ?

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​បាន​ឲ្យ​ដំបូន្មាន​ថា​សម្រាប់​យុវជន​បើសិន​អ្នក​អាច​រក​ចំណូល​ចាប់ពី ៥០០ ដុល្លារ​ក្នុង​មួយ​ខែ​គួរ​គិតគូរ​ពិចារណា​ក្នុង​ការ​សន្សំ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៣០ ឬ​ក៏​៤០ ភាគរយ​នៃ​ប្រាក់​ចំណូល​ប្រចាំខែ​សរុប ដើម្បី​ការពារ​កុំ​ឲ្យ​អាពាហ៍ពិពាហ៍​នា​ថ្ងៃ​អនាគត​របស់​អ្នក​ក្លាយជា​បំណុល ព្រោះថា​នៅ​ពេល​ខាង​មុខ​អ្នក​និង​មាន​តម្រូវការ​ច្រើន​ដូច​ជា​ការ​រៀប​ការ ឬ​ការ​ទិញ​ផ្ទះ​ជាដើម​។…

រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​បាន​ឲ្យ​ដំបូន្មាន​ថា​សម្រាប់​យុវជន​បើសិន​អ្នក​អាច​រក​ចំណូល​ចាប់ពី ៥០០ ដុល្លារ​ក្នុង​មួយ​ខែ​គួរ​គិតគូរ​ពិចារណា​ក្នុង​ការ​សន្សំ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៣០ ឬ​ក៏​៤០ ភាគរយ​នៃ​ប្រាក់​ចំណូល​ប្រចាំខែ​សរុប ដើម្បី​ការពារ​កុំ​ឲ្យ​អាពាហ៍ពិពាហ៍​នា​ថ្ងៃ​អនាគត​របស់​អ្នក​ក្លាយជា​បំណុល ព្រោះថា​នៅ​ពេល​ខាង​មុខ​អ្នក​និង​មាន​តម្រូវការ​ច្រើន​ដូច​ជា​ការ​រៀប​ការ ឬ​ការ​ទិញ​ផ្ទះ​ជាដើម​។

រូបភាពតំណាង

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​យុវជន​នា​សម័យនេះ​ចាំបាច់​ត្រូវ​មានចំណេះ​ឲ្យ​បាន​ច្បាស់លាស់​ពី​ផែនការ​ហិរញ្ញ​វត្ថ តោង​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ចាយវាយ​ភ្លើតភ្លើន ដើម្បី​សល់​លុយ​អាច​រក​ជម្រក​បាន​សមរម្យ​និង​កសាង​គ្រួសារ​កក់ក្តៅ​មួយ ។

លោក​បាន​បន្ត​ថា​សម្រាប់​យុវជន​ខ្មែរ​ដែល​សមត្ថភាព​អាច​រក​ចំណូល​ចាប់ពី ៥00 ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​ឡើង គួរ​រៀន​សន្សំ​ប្រាក់​អោយ​បាន​ច្រើន យ៉ាង​ហោច​ណាស់​សន្សំ​ចាប់ពី ១៥០ ដុល្លារ ទៅ ២០០ ដុល្លារ​ក្នុង​មួយ​ខែ ។ ជា​ពិសេស​ត្រូវ​គិតពិចារណា​ថា​មុន​គាត់​មាន​លទ្ធភាព​រក​ចំណូល​បាន ៥០០ ដុល្លារ​ឡើង គាត់​ត្រូវ​គិត​ថា​គាត់​រស់នៅ​ដោយ​វិធី​ណា​កាលពី​ពេល​មុន ឧទាហរណ៍​រស់នៅ​ចាយវាយ​ក្រោម​ការ​ផ្គត់ផ្គង់ ឬ​ចាយ​លុយ​ឪពុក​ម្តាយ ហើយ​ពេល​ចាយ​លុយ​ឪពុក​-​ម្តាយ​កាលពី​ពេល​មុន​នោះ តើ​ក្នុង​មួយ​ខែ​យើង​ចាយ​អស់​ប៉ុន្មាន ។

លោក ង៉ែត ជូ ដែល​ត្រូវ​បាន​ចាត់ទុកជា​អ្នកជំនួញ​អចល​ទ្រព្យ​ជោគជ័យ​មួយ​រូប​បាន​បន្ត​ថា «​បើ​ពី​មុន​យើង​រស់នៅ​ដោយសារ​ការ​ផ្គត់ផ្គង់​ឪពុក​ម្តាយ តិចតួច ដូច្នេះ​ពេល​យើង​មាន​លទ្ធភាព​រកបាន​ចំណូល ៥០០ ឬ ៦០០ ដុល្លារ​ឡើង​អីហ្នឹង យើង​កុំ​ទាន់​អាល​ដូរ Lifestyle
ភ្លាម​ៗ ឬ​អាច​និយាយ​ថា​កុំ​ទាន់​ដូរ​របៀបរបប​រស់នៅ​ភ្លាម​អី​។ ហេតុ​អី0x017d7 ប្រាកដ​ណាស់ ដោយសារ​យើង​នៅ​មាន​កតា​ព្វ​កិច្ច​ទៅ​មុខ​ច្រើន​ទៀត មិនមែន​មាន​ន័យ​ថា​យើង​ធ្លាប់​អត់ លុយ​ចាយ​ពី​មុន ឬ​ពី​មុន​មាន​លុយ​ចាយ​តិចតួច ឥឡូវ​ស្រាប់តែ​មាន​លុយ​ច្រើន​ក៏​ចាយ​ទៅ​មិន​ខ្វល់​សន្សំទុក​នោះ មិនមែន​អ​ញ្ចឹ​ង​ទេ ពីព្រោះ​ទៅ​មុខ​ទៀត​យើង​នឹង​មាន​តម្រូវការ​ច្រើន ដូច​ជា​យើង​នឹង​ត្រូវការ​ជម្រក យើង​នឹង​ត្រូវការ​កសាង​គ្រួសារ​» ។

អ​ញ្ចឹ​ង​បញ្ហា​នេះ​គឺថា​យុវជន​គួរ​ចេះ​សន្សំ ។ សន្សំ​បណ្តើរ ប្រើ​ពេលវេលា​នៃ​ការ​សន្សំ ២ ឬ ៣ ឆ្នាំ​សឹម​រៀបចំ​គ្រួសារ​នោះ​គាត់​នឹង​មាន​ទុន​ខ្លះ ទោះបីជា​ខ្ចី​គេ​តិចតួច​វា​អត់​បញ្ហា​ទេ តែបើ​គាត់​ប្រើ​ជីវិត​យុវវ័យ​សប្បាយ​ចាយ​អស់​លុយ ដល់​ពេល​រៀប​ការ បើសិន​ឪពុក​ម្តាយ​ពុំ​មាន​លទ្ធភាព នោះ​នឹង​ខ្ចី​គេ​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន​» ។

លោក​បាន​ណែនាំ​ថា «​ហើយ​មែនទែន​ទៅ សូម​តោង​ជា​គំនិត​ថា​ប្រាក់​ដែល​ខ្ចី​គេ ត្រូវ​យក​មក​ប្រើ​ដើម្បី​ឲ្យ​ចម្រើន ចាំ​យើង​ខ្ចី​។ តែបើ​ខ្ចី​មក​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ប្រចាំ​ថ្ងៃ ឬ​ដើម្បី​រៀប​អាពាហ៍ពិពាហ៍​អីហ្នឹង មិន​គួរ​ទេ គឺ​យើង​មិន​គួរ​ឲ្យ​ចំណងអាពាហ៍ពិពាហ៍​ថ្មី​ក្លាយជា​បំណុល​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ