មិនដូចថ្នាំសម្លាប់មេរោគ ឬថ្នាំផ្សះដទៃទៀត គេមិនមានរបាយការណ៍ ឬភាពស៊ាំទៅនឹងទឹកលាងដៃដែលមានជាតិអាល់កុលទេ។ ជាការពិត កាលណាអ្នកប្រើបានកាន់តែត្រឹមត្រូវ មេរោគកាន់តែងាយងាប់។
តើទឹកលាងដៃ ឬទឹកអាល់កុលអាចធ្វើឱ្យស្ងួតដៃ ឬក្រិនស្បែកពេលលាបច្រើនដែរឬទេ? ទឹកអនាម័យលាងដែលមានជាតិអាល់កុលមិនគួរអាចធ្វើឱ្យស្ងួតដៃឡើយ ប្រសិនបើប្រើត្រឹមត្រូវតាមការណែនាំ។ អ្នកខ្លះក៏ប្រហែលជាស៊ាំជាមួយនឹងផលិតផលដែលមានជាតិអាល់កុលដែលមិនមានសារធាតុបន្ទន់ស្បែក។
សព្វថ្ងៃនេះ ផលិតផលអនាម័យលាងដៃមានផ្ទុកសារធាតុធ្វើឱ្យស្បែកទន់ ដែលជួយការពារកុំឱ្យស្ងួត។ ក្នុងចំណោមការសិក្សាដែលបានចេញផ្សាយក៏មានច្រើនពិពណ៌នាថា គិលានុបដ្ឋាយិកាដែលប្រើទឹកអាល់កុលជាប្រចាំមានការរលាកស្បែក និងស្ងួតស្បែកតិចជាងអ្នកដែលប្រើសាប៊ូ និងទឹក។
ស្បែកអាចនឹងមានស្នាមជាប់ខ្លះ ប្រសិនបើស្បែកគេមានការមុត ឬដាច់ស្បែក។ តំបន់បែបនេះគួរតែត្រូវបានគ្របដោយរបស់ការពារទឹកជ្រាប។ ហើយជំងឺរលាកស្បែកទាក់ទងនឹងអាលែកស៊ីដោយសារតែទឹកលាងដៃដែលមានជាតិអាល់កុល គឺកម្រណាស់៕ (ប្រភពពី៖ Health.com.kh) (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ