ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ផ្លែ​គុយ និង​ផ្លែ​សេ​មាន់ ត្អូញត្អែ​លក់​មិនសូវ​ដាច់​ដូច​ឆ្នាំ​មុន​ៗ​ដោយសារ​កូ​វី​ដ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទិញ​ផ្លែ​គុយ និង​ផ្លែ​សេ​មាន់ ត ពី​អ្នក​បេះ​នៅ​លើ​ភ្នំ​គូ លែ​ន និង​ក្នុង​រមណី​ដ្ឋា​ន​អង្គរ ត្អូ​ត​ត្អែ​រលក់​មិនសូវ​ដាច់​ដូច​ឆ្នាំ​មុន​ៗ ព្រោះ​អ្នកខ្លះ​ខ្លាច​កូ​វី​ដ…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទិញ​ផ្លែ​គុយ និង​ផ្លែ​សេ​មាន់ ត ពី​អ្នក​បេះ​នៅ​លើ​ភ្នំ​គូ លែ​ន និង​ក្នុង​រមណី​ដ្ឋា​ន​អង្គរ ត្អូ​ត​ត្អែ​រលក់​មិនសូវ​ដាច់​ដូច​ឆ្នាំ​មុន​ៗ ព្រោះ​អ្នកខ្លះ​ខ្លាច​កូ​វី​ដ ។

អ្នកស្រី ផ​ល្លី រស់នៅ​ស្រុក​អង្គរធំ បាន​រៀបរាប់​ប្រាប់​ថា គាត់​បាន​ទិញ​ផ្លែ​គុយ ពី​បងប្អូន​ប្រជា ពលរដ្ឋ​នៅ​លើ​ភ្នំ​គូលែន ដែល​ពួក​គាត់​ដើរ​បេះ​នៅ​ក្នុង​ព្រៃ​យក​មក​លក់​ឱ្យ​គាត់​ក្នុង ១​គីឡូក្រាម តម្លៃ ២០០០​រៀល ដល់​ខ្ញុំ​យក​ទៅ​លក់​នៅ​ផ្សា​រលើ​ធំ​ថ្មី ក្នុង​ក្រុង​សៀមរាប វិញ​មុន​ដំបូង​បាន ១​គីឡូក្រាម តម្លៃ ២៣០០០​រៀល និង ១ ចង្កោម​លក់​បាន ១២០០០​រៀល ដល់​មាន​ផ្ទុះ​រឿង កូ​វី​ដ​ចូល​ស្រុក​ខ្មែរ ស្រាប់តែ​ធ្លាក់​ដល់​កំពូល លក់​បាន​ក្នុង ១​គីឡូក្រាម់ ៨០០០​រៀល និង ១​ចង្កោម តម្លៃ ៥០០០​រៀល​ប៉ុណ្ណោះ ។

អ្នកស្រី ភិ​រម្យ រស់នៅ​ស្រុក​ប្រាសាទបាគង បាន​រៀបរាប់​ថា គាត់​បាន​ទិញ​ផ្លែ​គុយ និង​ផ្លែ សេ​មាន់ ពី​ផ្សា​រលើ​ធំ​ថ្មី​យក​មក​ដាក់​លក់​បន្ត នៅ​តាម​ដងផ្លូវ​ជាតិ​លេខ ៦ ព្រោះ​នៅ​ជិត​ផ្ទះ ដើម្បី​ងាយស្រួល​ដាំបាយ​ឱ្យ​ប្តី មក​ពី​ធ្វើ​ចំការ​ផង និង មើលថែ​ទាំ​កូន​ផង ។ អ្នកស្រី​បន្ត​ថា គាត់ ទិញ​ផ្លែ​គុយ លើក​ពី​គេ​ក្នុង ១ ចង្កោម តម្លៃ ៣៥០០​រៀល ឬ ៤០០០​រៀល តាម​ល្អ ឬ ល្មម ហើយ​យក​មក​លក់​បន្ត​ក្នុង ១ ចង្កោម​តម្លៃ ៨០០០​រៀល​ទៅ ១០០០០​រៀល តាម​អ្នក តថ្លៃ ឬ អ្នក​មិន ត ចំណេញ​តិចតួច​គ្រាន់​បាន​ចិញ្ចឹម​កូន និង​ទិញ​ម្ហូប ។ ចំណែក​ផ្លែ​សេ​មាន់ វិញ​ទិញ ក្នុង ១​គីឡូក្រាម​តម្លៃ ៤៥០០​រៀល លក់​វិញ​តម្លៃ ៦០០០​រៀល ។

អុំ​ស្រី ដែល​រស់នៅ​មុខ​ប្រាសាទអង្គរវត្ត ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប បាន​រៀបរាប់​ថា គាត់​ទិញ​ពី​បងប្អូន​យើង​នៅ​ក្នុង​អង្គរ ដែល​ពួក​គាត់​ដើរ​បេះ​នៅ​ក្នុង​ព្រៃ​ឧទ្យាន អង្គរ យក​មក​លក់​ឱ្យ​គាត់​ក្នុង ១ ចង្កោម​តម្លៃ ៣០០០​រៀល ដល់​ខ្ញុំ​យក​មក​ចង​លក់​វិញ​បាន​ក្នុង ១ ចង្កោម តម្លៃ ១២០០០​រៀល ។ សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លែ​គុយ និង​ផ្លែ​សេ​មាន់ មាននៅ​ក្នុងខែកុម្ភៈ​ដល់​ខែមេសា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ