ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨ ចំណុច​របស់​រដ្ឋមន្ត្រី​កសិកម្ម ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ខណៈ​ប្រទេស​ជួប​វិបត្តិ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ខិតខំ​ធ្វើការ​ដាំ​ដុះ ជំរុញ​ផលិតកម្ម​ក សិ​កម្ម​រួម​មានការ​ចិញ្ចឹមសត្វ ផលិត​ស្រូវ និង​ដំណាំ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ខិតខំ​ធ្វើការ​ដាំ​ដុះ ជំរុញ​ផលិតកម្ម​ក សិ​កម្ម​រួម​មានការ​ចិញ្ចឹមសត្វ ផលិត​ស្រូវ និង​ដំណាំ ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​បាន គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក ហើយ​ឆ្លៀត​យក​ឱកាស​នេះ​ត្រូវ​បង្កើត​ជា​កាលានុវត្តភាព សម្រាប់​វិស័យ​កសិកម្ម ខណ​:​កម្ពុជា​បិទ​ការ​នាំ​ចូល​ពី​ខាងក្រៅ ដើម្បី​ចូលរួម​បង្ការ និង​ទប់ ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។

ក្នុង​កិច្ចប្រជុំ​តាមដាន និង​វាយតម្លៃ​លើ​លទ្ធផល​នៃ​ការ​អនុវត្ត​សេចក្តីណែនាំ និង​ដើម្បី​ប្រ មូល​យក ធាតុ​ចូល​សំខាន់​ៗ​ដែល​អង្គភាព​ក្រោម​ឱវាទ​បាន​និង​កំពុង​អនុវត្ត​សម្រាប់​អគ្គ​នា យក​ដ្ឋា​ន​កសិកម្ម (​ផលិតកម្ម​ស្រូវ និង​ដំណាំ​) អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម សត្វ (​ចិញ្ចឹមសត្វ​) និង​រដ្ឋបាល​ជលផល (​វារីវប្បកម្ម​) កាលពី​ថ្ងៃ​ទី ២៤​ខែមេសា​នេះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​ចេញ ឬ​បាន​ផ្តល់ អនុសាសន៍​សំខាន់​ៗ​ប្រមាណ ៨ ចំណុច​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ខណៈ​ប្រទេស​ជួប វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ។

ដើម្បី​ចូលរួម​ទទួលខុសត្រូវ​ក្នុង​ការ​ធានា​សន្តិសុខ​ស្បៀង ក្នុង​បរិបទ​ដែល​ប្រទេស​យើង កំពុង​ជួប​វិបត្តិ​កូ​វី​ដ​-១៩ លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​មួយ ចំនួន​បន្ថែម​ទៀត ក្រៅពី​សេចក្តីណែនាំ​កន្លង​មក​ដែល​រួម​មាន ៖ ទី ១ ក្រៅពី​ការ​ធ្វើ​ប្រពល វប្បកម្ម​ដំណាំ​ស្រូវ ការ​ធ្វើ​ពិពិធ​កម្ម​ដំណាំ​សំខាន់​ៗ​មួយ​ចំនួន​គួរ​គិត​ផង​ដែរ​នូវ​ការ​ដាំ​បន្លែ អតិ​ផល​ជុំវិញ​ផ្ទះ និង​ចិញ្ចឹមសត្វ ដើម្បី​បង្កើន​ចំណូល ធានា​សន្តិសុខ​ស្បៀង បង្កើត​ឱកាស ការងារ និង​កាត់​បន្ថយ​ផលវិបាក​របស់​ប្រជាជន​ក្នុង​កាលៈទេសៈ​នេះ ។

ទី ២ ប្រើប្រាស់​នូវ​នវានុវត្តន៍​នៃ​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​ឲ្យ​កសិករ​អាច​គ្រប់គ្រង​ផលិតកម្ម​បាន ។ ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ទឹក​តិច គិតគូរ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ទ្រ ទ្រង់​ក្រោយ​ពេល​ប្រមូល​ផល (​មាន​ជ​ម្រុ​ក បច្ចេកទេស​ថែរក្សា និង​ការ​កែ​ច្នៃ​ជាដើម​) ។ រើស​ទីតាំង​ផលិតកម្ម​ជិត​ប្រភព​ទឹក ដើម្បី​រៀបចំ​ឯកសារ​ដាក់​ជូន «​មូលនិធិ​អគ្គិសនី​ភា​វូប នី​យ​កម្ម​ជនបទ​» ទទួល​បានការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី​សម្រាប់​ការ​បូមទឹក​នៅ​ពេល​យប់ ។

ទី ៣ ជ្រើសរើស​សហគមន៍​ដែល​មាន​សក្ដានុពល និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ផលិតកម្ម បន្លែ​ទ្រង់ទ្រាយ​ធំ រៀបចំ​ផែនការ​ផលិត និង​ផ្គត់ផ្គង់​ឲ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ ។ បង្កើត បណ្ដាញ​ទីផ្សារ​ដើម្បី​ផ្សា​ភ្ជាប់​អ្នកទិញ និង​សហគមន៍​ផលិត ក្នុង​ទិស​ដៅ​ធ្វើ​ឲ្យ​មាន​និរន្តរ ភាព​នៃ​ការ​ផ្គត់ផ្គង់​ទីផ្សារ​តាម​រយៈ​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ។

ទី ៤ ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​សេចក្តី​ត្រូវការ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់នៅ​ទី​ជនបទ​ដូច​ជា​ការ​បណ្តុះបណ្តាល​ប​ច្ចេស​កសិកម្ម ការ​អភិវឌ្ឍ​សហគមន៍ ការ លើកកម្ពស់​កិច្ចការ​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ ការ​ផ្តល់​គ្រាប់ពូជ ជី ការ​បង្កើត​ធនាគារ​ស្រូវ សហគ្រាស​ធុន​តូច​ផ្នែក​ក​សិ​-​ឧស្សាហកម្ម និង​ការ​កែ​លម្អ​វិធី​ផ្សព្វផ្សាយ​ព័ត៌មាន​កសិកម្ម ឲ្យ​ដល់​ភូមិ​-​ឃុំ ។ លើកទឹកចិត្ត​កសិករ អ្នក​ចំណាកស្រុក​ដែល​វិល​មក​កម្ពុជា​វិញ និង​កម្មករ ដែល​បាត់បង់​ការងារ​ឲ្យ​ធ្វើ​កសិកម្ម​ចម្រុះ (​ការ​ចិញ្ចឹម​មាន់ ត្រី និង​ដាំ​បន្លែ​) ។

ទី ៥ ត្រូវ​ជំរុញ​ការ​ធ្វើ​ពហុវប្បកម្ម​ដំណាំ​ចម្រុះ ការ​ធ្វើ​ដំណាំ​ឆ្លាស់ និង​ជំរុញ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សម្រាប់​ផ្គត់ផ្គង់ ការ​បង្កើត​សិប្បកម្ម​តូច​ៗ និង​ឧស្សាហកម្ម​នៅ​មូលដ្ឋាន​ដើម្បី បង្កើន​តម្លៃបន្ថែម និង​ប្រាក់​ចំណូល ។ ជំរុញ​ការ​ដាំ​បន្លែ និង​ឈើ​ហូប​ផ្លែ​ដើម្បី​ធានា​ការ​ហូប ចុក​ក្នុងស្រុក និង​ជា​ជំហាន​ៗ​ឈាន​ទៅ​ជំនួស​បន្លែ​នាំ​ចូល ។ ជំរុញ​ការ​ចិញ្ចឹមសត្វ និង​វា​រី​វ ប្ប​កម្ម​តាម​គ្រប់​រូបភាព ជា​ពិសេស​ការ​ប្រើប្រាស់​កញ្ចប់​ថវិកា​ហិរញ្ញប្បទាន​ពិសេស ៥០ លាន​ដុល្លារ​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ។ ករណី នេះ អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ត្រូវ​ជួយ​សម្របសម្រួល​ធ្វើ​យ៉ាងណា​ឲ្យ​កសិករ និង​សហគមន៍ កសិកម្ម​អាច​ខ្ចីប្រាក់​នេះ​បាន​យក​មក​ប្រើប្រាស់​ដើម្បី​បង្កើន​ផលិតកម្ម​របស់​ខ្លួន​កាន់តែ​រីក​ចម្រើន​ទ្វេរ​ទៀត ។

ទី ៦ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី ខេត្ត​ទាំងអស់ ត្រូវ​សហការ​ឲ្យ​បាន សកម្ម​ក្នុង​ការ​ពង្រឹង​រចនាសម្ព័ន្ធ​សហគមន៍​កសិកម្ម ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ សហគមន៍​ព្រៃ ឈើ និង​សហគមន៍​នេសាទ ។ គ្រប់​អង្គភាព​ត្រូវ​គិតគូរ​បន្ថែម​ទៀត​អំពី​ការ​ប្រើប្រាស់​ថវិកា ឲ្យ​បាន​សម​ស្រប​ទៅ តាម​អាទិភាព​នៃ​សកម្មភាព​ដែល​បាន​រៀបចំ​ក្នុង​ផែនការ​ថវិកា​ឆ្នាំ ២០២០ នេះ​ក្នុង​ស្មារតី​សន្សំ​សំចៃ​ខ្ពស់ ។ ត្រូវ​ត្រៀម​រៀបចំ​លក្ខណ​:​សម្បត្តិ​ឲ្យ​បាន​គ្រប់ គ្រាន់​ដើម្បី​ចាប់ផ្តើម​ការងារ​បង្កបង្កើន​ផល​ឆ្នាំ​២០២០-២០២១ ឲ្យ​បាន​ទាន់​ពេលវេលា ។

ទី ៧ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​រដ្ឋបាល​ជលផល ត្រូវ​សហការ​ធ្វើការ​ជាមួយ​វិស័យ ឯកជន ក្នុង​ការ​ផលិត​ចំណី​សត្វ ការ​ចិញ្ចឹមសត្វ និង​ត្រី​ធានា​ទាំង​បរិមាណ និង​គុណភាព ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម ជា​ពិសេស​បង្កើន​ដៃគូរ​ជាមួយ​កសិករ ។
ទី ៨ អង្គភាព​អគ្គនាយកដ្ឋាន​ទាំង ៣ រួម​ទាំង​មន្ទីរ​ទាំង ២៥ រាជធានី​-​ខេត្ត ត្រូវ​សហការ ទប់ស្កាត់​ការ​នាំ​ចូល កសិផល​ខុសច្បាប់ ដើម្បី​ការពារ​តម្លៃ​កសិផល​ក្នុងស្រុក និង​បើក​ឱ កាស​ឲ្យ​ផលិតករ​ក្នុងស្រុក ។

បើ​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​សេចក្តីណែនាំ​ចំនួន ៤ ដើម្បី​ឲ្យ អង្គភាព​ជំនាញ អង្គភាព​គ្រប់គ្រង​គម្រោង និង​មន្ទីរ​យក​ទៅ​អនុវត្ត​ឲ្យ​បាន​ទាន់​ពេលវេលា ដែល​សេចក្តីណែនាំ​ទី ១ លេខ ១៣២ ចុះ​ថ្ងៃ​ទី ២៦​ខែមីនា ស្តី​ពី «​ការ​អនុវត្ត​វិធាន ការ​ឆ្លើយ តប​ជា​បន្ទាន់​របស់​កម្មវិធី និង​គម្រោង​អភិវឌ្ឍ​នានា​ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជាស​កល​នៃ ជំងឺ​កូ​វី​ដ​-១៩» ។ ទី ២ លេខ ១៥២ ចុះ​ថ្ងៃ​ទី ៣​ខែមេសា ស្តី​ពី «​វិធានការ​ជំរុញ​ការងារ​បង្ក បង្កើន​ផល​កសិកម្ម​នៅ​ក្នុង​រដូវវស្សា​ឆ្នាំ ២០២០- ២០២១» ។ ទី ៣ លេខ ១៥៩ ចុះ​ថ្ងៃ​ទី ៩​ខែមេសា ស្តី​ពី «​ការ​ពិនិត្យ​សន្និធិ​ស្បៀង​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ហានិភ័យ​នៃ​ជំងឺ​កូ​វី​ដ​- ១៩» និង​ទី ៤ លេខ ១៦០ ចុះ​ថ្ងៃ​ទី ១០​ខែមេសា ស្តី​ពី «​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ បញ្ហា​នៃ​ការ​ធ្លាក់​ចុះថ្លៃ​ផលិតផល​ផ្លែស្វាយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ