ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ព្រមាន​កុំ​ទាល់តែ​ឃើញ​មឈូស​ទើប​ស្រក់​ទឹកភ្នែក

3 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ហាក់ដូចជា បាន​ចាប់ផ្តើម​ការ​រស់នៅ​ដូច​ធម្មតា​លែង​សូវ​ភ័យ​អំពី​កូ​វី​ដ​១៩​នោះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅ​ថ្ងៃនេះ បាន​ព្រមាន​ថា ប្រជាជន​កម្ពុជា​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ហើយ​មិន​ត្រូវ​ទាល់តែ​ឃើញ​មឈូស​ទើប​ស្រក់​ទឹកភ្នែក​នោះ​ទេ ។ លោក បាន​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ស​ប្តា​ហ៍​របស់…

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ហាក់ដូចជា បាន​ចាប់ផ្តើម​ការ​រស់នៅ​ដូច​ធម្មតា​លែង​សូវ​ភ័យ​អំពី​កូ​វី​ដ​១៩​នោះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅ​ថ្ងៃនេះ បាន​ព្រមាន​ថា ប្រជាជន​កម្ពុជា​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ហើយ​មិន​ត្រូវ​ទាល់តែ​ឃើញ​មឈូស​ទើប​ស្រក់​ទឹកភ្នែក​នោះ​ទេ ។

លោក បាន​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ស​ប្តា​ហ៍​របស់ ក្រសួងសុខាភិបាល​ស្តី​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ ។

លោក រដ្ឋមន្ត្រី​បាន​ធ្វើការ​ព្រមាន​ដោយ​ភ័យ​ខ្លាច​ថា ប្រជាជន​កម្ពុជា​អាច​នឹង​ភ្លេចខ្លួន ខណៈ​ដែល​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ បាន​ថយ​ចុះ​រហូត​ដោយ​ធ្លាក់​មក​នៅ​ត្រឹមតែ​៣​នាក់​ប៉ុណ្ណោះ​នៅ​ថ្ងៃនេះ បន្ទាប់​ពី​មានការ​ព្យាបាល​ជា​សះស្បើយ​អស់​១១៩​នាក់ ។

ក្រសួងសុខាភិបាល​នៅ​តែ​និយាយ​ថា ស្ថានភាព​នៅ​គួរ​អោយ​បារម្ភ​នៅឡើយ ហើយ​តម្រូវ​អោយ​ប្រជាជន​បន្ត​ការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា​។

បញ្ជាក់ ៖ លោក ម៉ម ប៊ុនហេង បានថ្លែងនៅ សន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានមានប្រសាសន៍បញ្ជាក់ថា «យើងទទួលស្គាល់ថាយើងស្ថិតនៅក្នុងហានិភ័យនៅឡើយ ទើបខ្ញុំស្នើឲ្យប្រុងប្រយ័ត្ននូវយថាហេតុការកើតមានជាលើកទី ២» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ