ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មានទាំង​ប្រុសទាំង​ស្រី​ជាង១០​នាក់ពពាក់ពពូនក្រោយផ្សារ​​ត្រូវអស់លក្ខណ៍​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​ដោយ​មានការ​បញ្ជា​​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត និង លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បានឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​ដោយ​លោក​វរ សេនីយ៍​ឯក ហង្ស…

ខេត្ត​សៀម​រា​ប ៖ ​ដោយ​មានការ​បញ្ជា​​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត និង លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បានឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​ដោយ​លោក​វរ សេនីយ៍​ឯក ហង្ស សូ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​លេង​ល្បែងស៊ីសង​​ដោយខុសច្បាប់​នៅ​​ចំណុច​ខាង​ក្រោយ​ផ្សា​រលើ​ធំ​ថ្មី ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​អ្នក​​លេង​ល្បែង​ប្រុស​ស្រី​ចំនួន​១១​នាក់ ។

ហេតុការណ៍​ចុះ​ប្រតិបត្តិការ​បង្ក្រាប​​​​ករណី​ខាងលើ​បានធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​តូប​ជួល​លក់​​អី​​វ៉ា​ន់​ចាប់​ហ៊ួ​យ ខាងក្រោយ​ផ្សា​រលើ ស្ថិត​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប ។

លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​​ឱ្យ​ដឹង​​ថា ​ប្រតិបត្តិការចុះ​​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​ខាងលើនេះ បាន​ឃាត់ខ្លួន​ក្រុម​អ្នក​លេង​​ល្បែង​ខុសច្បាប់​ចំនួន​១១​នាក់​​រួម​មាន ១-​ឈ្មោះ លាង ស្រី​លុ​ច ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​​មេផ្ទះ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុងសៀមរាប​ ២-​ឈ្មោះ ទ្រុល គឹ​ម​ហាប់ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​ ៣-​ឈ្មោះ ហ៊ី​ម សុ​គ័ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ ​ជា​​បុគ្គលិក​ខារ៉ាអូខេ ទីលំនៅ​បន្ទប់​ជួល ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ​៤-​ឈ្មោះ ឆៅ ស្រី​ទូច ភេទ​ស្រី អាយុ​៣២​ឆ្នាំ ​ជា​​មេការ​ហាង​ ទីលំនៅ​បន្ទប់​ជួល ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

​៥.​ឈ្មោះ ឆេ​ង ពន្លឺ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ទីលំនៅ​បន្ទប់​ជួល ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ៦-​ឈ្មោះ ហង្ស ដា​លី​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ ​ជា​បុគ្គលិក​ហាង ទីលំនៅ​បន្ទប់​ជួល ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុងសៀម​រាប​ ​៧-​ឈ្មោះ ឈឿ​ត ហួត ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ​ជា​​បុគ្គលិក​ហាង​ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​ ៨-​ឈ្មោះ ហ៊ិន ហា​ទី​ន ភេទ​ស្រី អាយុ ៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បន្ទប់​ជួល ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ៩-​ឈ្មោះ អេ​ង ណា​រ៉ា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ១០-​ឈ្មោះ ទុ​យ វ​ណ្ណី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងដែក ទីលំនៅ​បន្ទប់​ជួល ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុងសៀមរាប​ ១១-​ឈ្មោះ សែន សុខ​សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​បន្ទប់​ជួល ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុងសៀមរាប​ ។

​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន គ្រាប់​ក្រឡុក​ឡូ​តូ​, កា​តុង​លេង​ឡូ​តូ​ចំនួន​៣០​សន្លឹក​, ​បៀរ​ចំនួន​៣​ហូ, ៤-​ម៉ូតូ​ចំនួន​៤​គ្រឿង​ ។ ​ចំណែក​មេ​ស៊ីសង​​បាន​រត់គេច​ខ្លួន​​បាត់ ។ ​​ក្នុង​​​ចំណោម​ក្រុមអ្នកលេងល្បែង​ខាងលើនេះ​ដែរ ​ក្នុង​នោះ​ក៏​មាន​ស្ត្រី​កូនខ្ចី​​ម្នាក់​ផង​ដែរ​។

ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាន​បញ្ជាក់​ថា ដោយ​មានការ​ឯកភាព​ពី​លោក​ស្នងការ ក៏​ដូច​លោក ស្នងការ​រង បានឱ្យ​ក្រុម​​អ្នក​លេង​​ល្បែង​ប្រុស​ស្រី​ទាំង​១១​នាក់​ខាងលើ​​ធ្វើ​កិច្ចសន្យា ដោយសារ​នេះ​ជា​លើក​ទី​១​ ទើប​ធ្វើការ​អប់រំ​ រួច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ