តាមទស្សនៈព្រះពុទ្ធសាសនា សេចក្តីសុខរបស់មនុស្សមាន៥ប្រការគឺ៖
១-អត្ថិសុខ សេចក្តីសុខព្រោះមានទ្រព្យសម្បត្តិ មាសប្រាក់បរិបូណ៌ ។
២-ភោគសុខ សេចក្តីសុខដែលកើតពីការបានប្រើប្រាស់ទ្រព្យសម្បត្តិដោយក្តីរីករាយសប្បាយចិត្តគឺថា ខ្លួនបានប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្លួនបានមកដោយសុចរិត ចិញ្ចឹមគ្រួសារខ្លួន ធ្វើបុណ្យ ធ្វើទាន និងជួយអ្នកដទៃតាមការគួរ ។
៣-អនណសុខ-សេចក្តីសុខព្រោះគ្មានបំណុល ដោយការមិនជំពាក់គេ មិនមែនជាខ្ញុំដាច់ថ្លៃនរណាម្នាក់ ជាសេចក្តីសុខកើតពីទ្រព្យសម្បត្តិដែលខ្លួនឯងមានហើយមិនប្រើប្រាស់ទ្រព្យនោះដោយខ្ចះខ្ជាយ ។
៤-អនវជ្ជសុខ-សេចក្តីសុខកើតពីការប្រព្រឹត្តតាមគន្លងធម៌ មានការងារសុចរិតធ្វើជាបង្គោលជាប់លាប់សម្រាប់ធានារ៉ាបរងរាល់ការរស់នៅ ។
៥-សន្តិ-សេចក្តីស្ងប់ មិនមានភាពវឹកវរច្របូកច្របល់ មិនមានភាពក្តៅក្រហាយ គ្មានសង្គ្រាម គ្មានការលំបាក គ្មានសេចក្តីទុក្ខញុំាញី ។
ទាំង៥ចំណុចនេះជាសេចក្តីសុខរបស់មនុស្សមិនអាចខ្វះបានទេ តែបើខ្វះចំណុចណាមួយក្នុងចំណោមមាតិកាទាំង៥នេះក៏មិនអាចឈ្មោះថារស់នៅដោយសុខសាន្តពេញបរិបូណ៌បានដែរ ។ សាន សារិន
ចែករំលែកព័តមាននេះ