ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លុក​ប្រេងកាត៨ នៅ​លើ​ដែន​គោក​កំពុង​ចរចា ខណៈ​ប្លុក​លើ​ដែនសមុទ្រ​ត្រៀម​ចាប់ផ្តើមស្រាវជ្រាវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​កន្លង​មក​ក៏​ដូច​នៅ​ពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន បាន​ទន្ទឹងរង់ចាំ​មើល​ដំណក់​ប្រេង​ដំបូង​ដែល​កម្ពុជា​ផលិត​បាន ប៉ុន្តែ​វា​មិន​ដូច​អ្វី​ដែល​ខ្លួន​រង់ ចាំ​មើល​នោះ​ទេ ។ ស្រប​ពេល​ប្រជាពលរដ្ឋ​រង់ចាំ​មើល​លទ្ធផល​ប្រេង​ដំបូង​របស់​ខ្លួន វិស័យ ប្រេងកាត​កម្ពុជា​នៅ​លើ​ដែន​គោក​មាន​ប្លុក​ចំនួន ៨…

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​កន្លង​មក​ក៏​ដូច​នៅ​ពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន បាន​ទន្ទឹងរង់ចាំ​មើល​ដំណក់​ប្រេង​ដំបូង​ដែល​កម្ពុជា​ផលិត​បាន ប៉ុន្តែ​វា​មិន​ដូច​អ្វី​ដែល​ខ្លួន​រង់ ចាំ​មើល​នោះ​ទេ ។ ស្រប​ពេល​ប្រជាពលរដ្ឋ​រង់ចាំ​មើល​លទ្ធផល​ប្រេង​ដំបូង​របស់​ខ្លួន វិស័យ ប្រេងកាត​កម្ពុជា​នៅ​លើ​ដែន​គោក​មាន​ប្លុក​ចំនួន ៨ ក្នុង​ចំណោម ១៩​ប្លុក កម្ពុជា​កំពុងធ្វើការ ចរចារ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ខណៈ​ប្លុក D មួយ​ផ្សេង​ទៀត​ក្រៅពី​ប្លុក A នឹង​ត្រៀម​ចាប់ ផ្តើម​សិក្សា​ស្រាវជ្រាវ ។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បានឱ្យ ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការងារ​បង្កើន​ខឿន​ឧស្សាហកម្ម​សា​រណកម្ម​ប្រេងកាត​នេះ​នៅ ក្នុង​ឆ្នាំ ២០១៩ សម្រេច​បាន​សមិទ្ធផល​លើ​ការ​សិក្សា​ស្រាវជ្រាវ​ភូមិសាស្ត្រ និង​វាយតម្លៃ សេដ្ឋកិច្ច ហើយ​នៅ​ក្នុង​នេះ​យើង​បាន​បែងចែក​នៅ​លើ​ដែន​គោក ។

លោក ជៀប សួរ បានឱ្យ​ដឹង​ទៀត​ថា «​នៅ​លើ​ដែន​គោក​យើង​បាន​ចែក​ជា​តំបន់​សម្រាប់ ការ​សិក្សា​ប្រេងកាត​ចំនួន ១៩​ប្លុក ដែល​បច្ចុប្បន្ន​នេះ​យើង​មាន​ប្លុក​ចំនួន ៨ កំពុង​ធ្វើ​កិច្ច ចរចារ​ប្រេងកាត​ជាមួយ​ក្រុមហ៊ុន​មក​ពី​កា​ណា​ដា តែ​សម្រាប់​ប្លុក​ផ្សេង​ៗ​ទៀត​យើង​នៅ​ទំនេ ។ នៅ​លើ​ដែនសមុទ្រ​យើង​ធ្វើការ​បែងចែក​សម្រាប់​ស្វែង​រុករក​ចំនួន ៦​ប្លុក​ដែល​យើង​ឱ្យ ឈ្មោះ​ថា A,B,C,D,E,F ។ ប្លុក A យើង​បានដឹង​ហើយ​ថា បាន​រក​ឃើញ​មាន​សក្តានុពល ប្រេង​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន​កាលពី​ឆ្នាំ ២០១០ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន គ្រី​ស​អ៊ិ​ន​ណឺ​ជី នៃ​ប្រទេស​សឹ​ង្ហ​បុរី​កំពុងធ្វើការ​អភិវឌ្ឍ​ដើម្បី​ផលិត​ប្រេង​នៅ​ពេល​ខាង​មុខ ។ ប្លុក D យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ខេ​ម​បូ​ឌា​ន​រី​ហ្ស​ស់​អ៊ិ​ន​ណឺ​ជី ដែល​ក្រុមហ៊ុន​នេះ នឹង​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ ។ ចំណែក​ប្លុក B,C,E,F ក្នុង​ដែនសមុទ្រ គឺ​នៅ​ទំនេ​នៅឡើយ កម្ពុជា​កំពុង​រង់ចាំ និង​ស្វាគមន៍​អ្នក​វិនិយោគ​ថ្មី​» ។
បើ​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ប្លុក​ប្រេង​នៅ​លើ​ដែនសមុទ្រ​ត្រួតស៊ីគ្នា​

ជាមួយ​ថៃ​នៅ​មិន​ទាន់​មាន​សកម្មភាព​ស្វែង​រុករក​អ្វី​នោះ​ទេ​ដោយសារ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ស្វែងរក​ដំណោះស្រាយ​ជាមួយ​គ្នា​បាន ហើយ​នៅ​ក្នុង​វិស័យ​ប្រេងកាត​នេះ​កម្ពុជា​ទទួល បាន​ចំណូល​នៅ​មាន​ចំនួន​តិចតួច ព្រោះ​កម្ពុជា​មិន​ទាន់​ធ្វើការ​ផលិត​ប្រេង​បាន ។លោក​បន្ត​ថា «​នៅ​ពេល​ក​ន្ល​មកនេះ​វិស័យ​ប្រេងកាត​បាន​ទទួល​ចំណូល​ប្រមាណ ១១,៦៣ ពាន់​លាន​រៀល​ស្មើ​ប្រមាណ ១១៤% នៃ​ផែនការ ។ ចំណូល​នេះ​យើង​ដឹង​ស្រាប់​ហើយ​មាន តែ​ឈ្នួល​ផ្ទៃក្រឡា កម្រៃ​សេវា​សាធារណៈ​ផ្សេង​ៗ ព្រោះ​យើង​មិន​បាន​ផលិត​ប្រេង ដូចនេះ ចំណូល​ទទួល​បាន គឺ​មាន​ចំនួន​តិចតួច​» ។

ទន្ទឹម​នឹង​វិស័យ​ប្រេងកាត​មិន​ទាន់​បាន​បង្ហាញ​ពី​លទ្ធផល​ល្អ ឬ​ភាព​ជោគជ័យ​នៃ​ការ​ផលិត ជូន​ដល់​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​តាម​ការ​ចង់បាន ក្រសួង​រ៉ែ និង​ថាមពល ពិសេស អគ្គនាយកដ្ឋាន​ប្រេងកាត​មាន​ផែនការ និង​ទិស​ដៅ​អភិវឌ្ឍន៍​វិស័យ​ប្រេងកាត​ឱ្យ​ស្រប​តាម ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។លោក​លើក​ឡើង ដើម្បី​អភិវឌ្ឍន៍​វិស័យ​ប្រេងកាត​ឱ្យ​ស្រប​តាម​ចក្ខុវិស័យ​របស់​រា​រដ្ឋាភិបាល បង្កើត​នូវ​បរិយាកាស​ទាក់ទាញ​ការ​វិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស និង​ធានា​ឱ្យ​ការ អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រេងកាត​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ចីរភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដោយ​យកចិត្តទុកដាក់​ខ្ពស់​លើ​បច្ច័យ​ចម្បង គឺ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ។

ក្រសួង​ត្រូវ​សម្រេច​ឱ្យ​បាន​ទិស​ដៅ​ការងារ​អភិវឌ្ឍន៍​វិស័យ​ប្រេងកាត​៖ បង្កើត​នៅ​ខឿន ឧស្សាហកម្ម​និស្សា​រណៈកម្ម គឺ​យើង​នឹង​បន្ត​ជំរុញ​ការ​រក​ឃើញ​បន្ថែម​ទៀត​នូវ​ធនធាន ប្រេងកាត​, បន្ត​កសាង​បន្ទុក​ទិន្នន័យ​ប្រេងកាត​, ការ​ចងក្រង​ទិន្នន័យ​ប្រេងកាត​ឱ្យ​កាន់តែ ប្រសើ​, ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគ​មក​បណ្តាក់ទុន​លើ​ការ​ស្វែង​រុករក​ធនធាន​ប្រេង កាត​, ជំរុញ​ឱ្យ​មានការ​ផលិត​ប្រេង​ចាប់ពី​ឆ្នាំ ២០២០ តទៅ ជំរុញ​អភិវឌ្ឍន៍​មូលដ្ឋាន​ផ្គត់ផ្គង់​ឧស្ម័ន LNG និង​ឧស្ម័ន LPG ជំរុញ​ការ​អភិវឌ្ឍ​គម្រោង​មូលនិធិ​សង្គម​នៃ​វិស័យ​ប្រេងកាត និង​ការ ចូលរួម​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​ដោយ​ក្រុមហ៊ុន​ប្រេងកាត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ