ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​មិន​ខ្លាច​កូ​វី​ដ​ទេ​! ឈើ​គ្រញូង​ជា​ច្រើន​ដើម​នៅ​តំបន់​អង្គរ​ត្រូវ​ចោរលួច​កា.ប់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ដើមឈើ​គ្រញូង​ដ៏​កម្រ​ចំនួន​៤​ដើម នៅ​ក្នុង​តំបន់​រមណី​អង្គរ​ត្រូវ​បាន​គេ​លួច​កាប់​យក​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​អាជ្ញាធរ​មិន​អាច​បញ្ជាក់​អំពី​មូលហេតុ​ដែល​កើត​មាន​ឡើង​នេះ​ទេ ។ ហេតុការណ៍​នៃ​ការ​លួច​កាប់​ឈើប្រណិត​ដើម​នៅ​ក្នុង​តំបន់​រមណី​អង្គរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​​វ​លា​ម៉ោង​៣រសៀល​ថ្ងៃ​ទី​១៦ ខែមេសា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ព្រៃ​ឧទ្យាន​អង្គរ ក្នុងភូមិ​ក្រ​វ៉ា​ន់​…

ខេត្តសៀមរាប​៖ ដើមឈើ​គ្រញូង​ដ៏​កម្រ​ចំនួន​៤​ដើម នៅ​ក្នុង​តំបន់​រមណី​អង្គរ​ត្រូវ​បាន​គេ​លួច​កាប់​យក​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​អាជ្ញាធរ​មិន​អាច​បញ្ជាក់​អំពី​មូលហេតុ​ដែល​កើត​មាន​ឡើង​នេះ​ទេ ។

ហេតុការណ៍​នៃ​ការ​លួច​កាប់​ឈើប្រណិត​ដើម​នៅ​ក្នុង​តំបន់​រមណី​អង្គរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​​វ​លា​ម៉ោង​៣រសៀល​ថ្ងៃ​ទី​១៦ ខែមេសា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ព្រៃ​ឧទ្យាន​អង្គរ ក្នុងភូមិ​ក្រ​វ៉ា​ន់​ សង្កាត់​នគរធំ ក្រុង​សៀមរាប​។

បើ​តាម​មន្ត្រី​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេសា​​នេះ​ថា ករណី​នេះ​ធ្វើ​ឡើង​ដោយ​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ បាន​លួច​កាប់​ឈើ​គ្រញូង​អស់​ចំនួន​៤​ដើម នៅ​ចំកណ្តាល​នៃ​តំបន់​អង្គរ ដែល​គ្រប់គ្រង​ទទួលខុសត្រូវ​ដោយ​សមត្ថកិច្ច​ចម្រុះ​នៅ​ទីនោះ​ជា​ច្រើន​ជំនាញ​។

ប្រភព​ដដែល​បាន​បន្ថែម​ថា ឈើ​ទាំងនោះ​មានមុខ​កាត់​ប្រមាណ​ជា ០,៤០ ម៉ែត្រ​ទៅ​០,៦០​ម៉ែត្រ​។តាម​ដដែល​បាន​​បន្ថែម​ទៀត​ថា ករណី​កាប់​នេះ​កើតឡើង​ប្រមាណ​ជា​១​ស​ប្តា​ហ៍​មក​ហើយ តែ​គ្មាន​នរណា​ដឹង ទើបតែ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​នេះ ។ ទោះ​យ៉ាងណា​ជុំវិញ​ហេតុការណ៍​នេះ​ក្រុម​អាជ្ញាធរ​នៅ​មិន​ទាន់​រកមុខ អ្នក​កាប់​ឈើ​គ្រញូង​នៅ​តំបន់​អង្គរ​បាន​នៅឡើយ​ទេ ដោយ​ម្នាក់​ៗ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក មិន​ព្រម​ទទួលខុសត្រូវ​។

ជុំវិញ​នឹង​ករណី​នេះ​ដែរ លោក លី សំ​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប បាន​មាន ប្រសាសន៍ ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា​នេះ​ថា ករណី​នេះ​លោក​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​គ្មាន​ទាន់​ឃើញ​មាន​របាយការណ៍​ចូល​មក​។ លោក​បាន​បន្ត​ថា ការងារ​នោះ​ជា​ការ​ទទួលខុសត្រូវ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នគរបាល​ការពារ​បេតិកភណ្ឌ​។ ឯ​អាជ្ញាធរ​ខេត្ត គ្រាន់តែ ជា​កម្លាំង​សហការ លើ​ការងារ​ផ្សេង​ៗ​ទេ​។

បើ​តាម​ការ​អះអាង​ពី លោក ឡុ​ង កុសល អ្នកនាំពាក្យ និង ជា​ប្រធាន​សណ្តាប់ធ្នាប់ នៃ​អាជ្ញាធរ​អប្សរា បាន​ឆ្លើយ ប្រាប់​តាម​ឆាត​តេ​លេ​ក្រាម​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២០ នេះ​ថា លោក​មិន​ទាន់​បានដឹង​ថា​នរណា​ជា​អ្នក​លួច​កាប់​ដើមឈើ​គ្រញូង ចំនួន៤ដើម នៅ​ព្រៃ​ឧទ្យាន​អង្គរ យក​ទៅ​បាត់​ដោយ​សុវត្ថិភាព នោះ​ទេ ខណៈ ពេល​នេះ លោក បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​នគរបាល បិ​តិក​ភ័​ណ្ឌ ដើម្បី​ចុះ​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។

គួរ​រំលឹក​ថា កន្លង​ទៅ ក្រុម​ឈ្មួញ​បាន​លួច​កាប់​ឈើ​គ្រញូង​នៅ​តំបន់​អង្គរ ហើយ​ត្រូវ​តុលាការខេត្ត​សៀមរ​រាប សម្រេច​ចាប់ ខ្លួន​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​នៅ​តំបន់​បេតិកភណ្ឌ យក​ទៅ​ផ្តន្ទាទោស​តាម ច្បាប់​។ ប៉ុន្តែ​ក្នុង​ករណី​ខាងលើ​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា ចំណាត់ការ​ផ្លូវច្បាប់ អាច​ចាត់ការ​យ៉ាងណា​នោះ​ទៅ​លើ​ក្រុម​ជន ល្មើស​ដែល​លួច​កាប់​ឈើ​គ្រញូង និង​អ្នក​ទទួលខុសត្រូវ​នៅ​តំបន់​នេះ​។

ទោះជា​យ៉ាងនេះ​ក្តី ជំនួញ​ឈើ​គ្រញូង​ត្រូវ​បាន​អ្នក​ច្បាប់​ចងក្រង​ឡើង​និង​ចាត់ទុកជា​អំពើ​ល្មើសច្បាប់​យ៉ាងធ្ងន់ធ្ងរ (​ពី​បទឧក្រិដ្ឋ​)​មិន​អាច​លើកលែង​ឲ្យ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ