អ្នកដឹងទេ តើព្រះពុទ្ធជានរណា ?
ព្រះពុទ្ធ គឺជាម្ចាស់នៃព្រះពុទ្ធសាសនា តែដំបូងឡើយ ព្រះពុទ្ធ មិនទាន់មានឈ្មោះថាជាព្រះពុទ្ធនោះទេ គឺព្រះអង្គនៅជាមនុស្សធម្មតាដូចយើងអញ្ចឹងដែរ ។ កាលនៅជាគ្រហស្ថ ព្រះអង្គមាននាមដើមថា សិទ្ធត្ថ…
ព្រះពុទ្ធ គឺជាម្ចាស់នៃព្រះពុទ្ធសាសនា តែដំបូងឡើយ ព្រះពុទ្ធ មិនទាន់មានឈ្មោះថាជាព្រះពុទ្ធនោះទេ គឺព្រះអង្គនៅជាមនុស្សធម្មតាដូចយើងអញ្ចឹងដែរ ។ កាលនៅជាគ្រហស្ថ ព្រះអង្គមាននាមដើមថា សិទ្ធត្ថ…
ព្រះពុទ្ធ គឺជាម្ចាស់នៃព្រះពុទ្ធសាសនា តែដំបូងឡើយ ព្រះពុទ្ធ មិនទាន់មានឈ្មោះថាជាព្រះពុទ្ធនោះទេ គឺព្រះអង្គនៅជាមនុស្សធម្មតាដូចយើងអញ្ចឹងដែរ ។ កាលនៅជាគ្រហស្ថ ព្រះអង្គមាននាមដើមថា សិទ្ធត្ថ ជាបុត្រារបស់ ព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយាទេវី ដែលគ្រងរាជ្យក្នុងក្រុងកបិលភស្តុ នៃប្រទេសឥណ្ឌា។ ព្រះអង្គទ្រង់ប្រសូតតាំងពីឆ្នាំ៦២៤ មុនគ្រិស្តសករាជ ។
ក្នុងព្រះជន្ម ១៦ឆ្នាំ ព្រះអង្គបានរៀបអភិសេកជាមួយព្រះនាងពិម្ពា ជាស្រី្តមានសម្រស់ល្អជាងគេបង្អស់នាសម័យនោះ ហើយមានបុត្រាមួយអង្គ ព្រះនាមថា ព្រះរាហុល ។
ដល់ព្រះជន្ម ២៩ឆ្នាំ ព្រះអង្គបានចេញសាងផ្នួស ក្នុងកណ្តាលរាត្រី ។ ព្រះអង្គទ្រង់ចេញសាងផ្នួស ក្រោយពីព្រះអង្គទ្រង់ឃើញនូវទេវទូតទាំង៤ ។
បន្ទាប់ពីព្រះអង្គទ្រង់បានសាងផ្នួស ព្រះអង្គក៏មិនទាន់មានឈ្មោះថាព្រះពុទ្ធដែរ រហូតអស់រយៈពេល៦ឆ្នាំនៃការបួសរបស់ព្រះអង្គក្នុងការស្វែងរកធម៌ គឺការស្វែររកផ្លូវនៃការត្រាស់ដឹង ដើម្បីក្លាយជាព្រះពុទ្ធ ទើបព្រះអង្គបានសម្រេចនូវសព្វញ្ញុតញ្ញាណ គឺការត្រាស់ដឹងនូវអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិ ពេលនោះហើយទើបព្រះអង្គមានឈ្មោះថា ព្រះពុទ្ធ ដែលមានន័យថាអ្នកត្រាស់ដឹង ក្នុងព្រះជន្មាយុ៣៥ឆ្នាំ ។
ក្នុងរវាង៤៥ព្រះវស្សានៃការត្រាស់ដឹង ព្រះអង្គក៏ទ្រង់ចូលបរិនិព្វានក្នុងព្រះជន្ម៨០ឆ្នាំ ។ ក្រោយពីព្រះអង្គទ្រង់បរិនិព្វាន រាល់ឱវាទអប់រំរបស់ព្រះអង្គត្រូវបានសាវកយកមកចងក្រងទុកជាមេរៀនដល់មនុស្សជំនាន់ក្រោយ ដែលយើងថាហៅព្រះពុទ្ធសាសនានេះឯង ។ សាន សារិន
ចែករំលែកព័តមាននេះ