ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អបាយភូមិ​ជា​អ្វី ?

4 ឆ្នាំ មុន

អបាយភូមិ​សំដៅលើ​ជាន់ ឬ​ឋាន​ដែល​ប្រាសចាក​សេចក្តីចម្រើន​, ទី​រង​ទុក្ខវេទនា​, សេចក្តី​សាបសូន្យ​, សេចក្តី​វិនាស​, ដំណើរ​លិចលង់​ក្នុង​សេចក្តី​វិនាស ។ អបាយភូមិ​មាន​៤​គឺ នរក​, ប្រេត​,…

អបាយភូមិ​សំដៅលើ​ជាន់ ឬ​ឋាន​ដែល​ប្រាសចាក​សេចក្តីចម្រើន​, ទី​រង​ទុក្ខវេទនា​, សេចក្តី​សាបសូន្យ​, សេចក្តី​វិនាស​, ដំណើរ​លិចលង់​ក្នុង​សេចក្តី​វិនាស ។ អបាយភូមិ​មាន​៤​គឺ នរក​, ប្រេត​, តិរច្ឆាន និង​អសុរកាយ ។

នរក​- អ្នក​ដែល​រស់នៅ​ក្នុង​ឋាននរក​ទាំងនោះ សុទ្ធតែ​ត្រូវ​បាន​ទទួល​ទណ្ឌកម្ម​យ៉ាង​វេទនា​ខ្លោចផ្សា​បំផុត​ពី​ពួក​យមបាល ទៅ​តាម​អំពើ​បាប​របស់​ខ្លួន ។ អ្នក​នៅ​ក្នុង​នរក​រង​ទុក្ខវេទនា​ខ្លាំង​ជាងគេ ប៉ុន្តែ​អ្នក​ទាំង​អស់នេះ​អាច​រំដោះខ្លួន​បាន ក្រោយ​ពេល​បាន​សោយទុក្ខ​គ្រប់​កំណត់​ឆ្នាំ ហើយ​លែង​ប្រព្រឹត្ត​អាក្រក់​តទៅ​ទៀត ។

ប្រេត គឹ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ពី​ជាតិ​មុន​ដែរ ហើយ​ត្រូវ​មក​កើតជា​ប្រេត​នេះ ដែល​មាន​ទីកន្លែង​ឋិត​នៅ​ចន្លោះ​ភព ឬ​នៅ​លើ​ផែនដី មានការ​ស្រេកឃ្លាន​មិន​ចេះ​ចប់ មាន​មាត់​ប៉ុន​គូទ​ម្ជុល ហើយ​ចូល​ចិត្ត​បរិភោគ​តែ​អាហារ​កខ្វក់​ស្អុយ រស់នៅ​សោយទុក្ខ​វេទនា​បែប​នេះ​រហូត​អស់កម្ម​ទើប​រួច​អំពី​អត្តភាព​នៃ​ប្រេត

អសុរកាយ មាន​លក្ខណៈ​ស្រាល​ជាង​ប្រេត​បន្តិច តែង​អាស្រ័យ​នៅ​ជាមួយ​មនុស្សលោក ច្រើន​ដើរ​រកស៊ី​នៅ​វេលា​យប់ ចូល​ចិត្ត​បរិភោគ​តែ​គ្រឿង​ស្អុយ គួរ​ខ្ពើមរអើម ដូច​ខ្ទុះ​គំរង់​ជាដើម ជួនកាល​លង​បន្លាច​មនុស្ស​ក៏​មាន ដោយ​មាន​រូប​ធំ​ខ្ពស់​គួរ​ខ្លាច ។ ពួក​ខ្មោច​បិសាច​ក៏​រាប់​ចូល​ក្នុង​ក្រុម​អសុរកាយ​នេះ​ដែរ ។

សត្វ​តិរច្ឆាន គឺ​ពួក​សត្វ​ដែល​រស់នៅ​លើ​ផែនដី​ជាមួយនឹង​មនុស្ស​យើង​នេះ តែ​ជា​សត្វ​ដែល​មានទុក្ខ​ស្រាល​ជាង​ពួក​អសុរកាយ​បន្តិច ។ ទោះជា​យ៉ាងណា ក៏​នៅ​តែ​ជា​ពពួកសត្វ​ដែល​រង​ទុក្ខវេទនា​ឥត​ស្រាកស្រាន្ត​ទៅ​តាម​កម្ម​វាសនា​របស់​ខ្លួន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ