ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ យុទ្ធសាស្ត្រ​ជួយ​អាជីវករ​ក្នុង​ពេល​ប្រទេស​កំពុង​ទប់ទល់​នឹង​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ​មនុស្ស​ជា​ច្រើន​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ដ៏​ធំ​មួយ​ដែល​ជា​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ ហើយ​ក្នុង​នោះ​រួម​មាន​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ការ​ឆ្លើយ​តប​របស់​យើង​ទៅ​នឹង​វីរុស​នេះ​នឹង​ប៉ះពាល់​ដល់​អនាគត​របស់​យើង ដែល​ជា​ហេតុ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជ្រើសរើស​កាត់​បន្ថយ​ការ​ចេញ​ក្រៅ​ផ្ទះ​លុះត្រាតែ​មានការ​ចាំបាច់ ។ ក្រៅពី​នេះ​ហើយ ការ​រក្សា​គម្លាត​រវាង​មនុស្ស និង​មនុស្ស​ក៏​កំពុង​តែ​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូ​ទាំង​ប្រទេស​ដែរ…

បច្ចុប្បន្ន​នេះ​មនុស្ស​ជា​ច្រើន​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ដ៏​ធំ​មួយ​ដែល​ជា​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ ហើយ​ក្នុង​នោះ​រួម​មាន​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ការ​ឆ្លើយ​តប​របស់​យើង​ទៅ​នឹង​វីរុស​នេះ​នឹង​ប៉ះពាល់​ដល់​អនាគត​របស់​យើង ដែល​ជា​ហេតុ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជ្រើសរើស​កាត់​បន្ថយ​ការ​ចេញ​ក្រៅ​ផ្ទះ​លុះត្រាតែ​មានការ​ចាំបាច់ ។

ក្រៅពី​នេះ​ហើយ ការ​រក្សា​គម្លាត​រវាង​មនុស្ស និង​មនុស្ស​ក៏​កំពុង​តែ​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូ​ទាំង​ប្រទេស​ដែរ ។ ប៉ុន្តែ​ការ​រស់នៅ​ផ្តាច់ខ្លួន​ពី​អ្នក​ដទៃ និង​ព្រួយបារម្ភ​ពី​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​បាន ។ សម្រាប់​អាជីវករ​ដែល​មើលឃើញ​អាជីវកម្ម​ខ្លួន​ទទួល​រង​ការ​ប៉ះពាល់ អ្នក​គួរតែ​អនុវត្ត​វិធី​ខាងក្រោម​នេះ​ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ និង​ឆ្លង​ផុត​ឧបសគ្គ​នេះ​៖

១. ការ​ធ្វើ​លំ​ហាត់ប្រាណ
ការ​ធ្វើ​ចលនា ឬ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ជួយ​ឲ្យ​អ្នក​ចូល​ដំណេក​បាន​ស្កប់ និង​ជួយ​ធ្វើ​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍​ផង​ដែរ ។ ក្នុង​កំឡុង​ពេល​ដែល​អ្នក​ជ្រើសរើស​នៅផ្ទះ​ច្រើន​នេះ អ្នក​គួរតែ​ឆ្លៀតពេល​សម្រាប់​ធ្វើ​លំ​ហាត់ប្រាណ​នៅផ្ទះ​ដោយ​ខ្លួនឯង ។

២. ស្រូបខ្យល់​អាកាស
ពេល​ដែល​អ្នក​ចាប់ផ្តើម​ធុញថប់​នឹង​ការ​នៅផ្ទះ​ហើយ អ្នក​អាច​ចេញ​ទៅ​ក្រៅ​ដើម្បី​ស្រូប​យក​ខ្យល់អាកាស​បាន ។ ពេល​ខ្លះ​ការ​ផ្លាស់​ប្តូរ​ទេសភាព​ក៏​អាច​ជួយ​ដល់​អារម្មណ៍​របស់​អ្នក​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ពន្លឺព្រះអាទិត្យ​អាច​ផ្តល់​នូវ​វីតាមីន D ដែល​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក​ទៀត​ផង ។យ៉ាងណា​ក្តី ពេល​ដែល​អ្នក​សម្រេចចិត្ត​ចេញ​ក្រៅ​ផ្ទះ អ្នក​ត្រូវ​តែ​រក្សា​គម្លាត​ពី​អ្នក​ដទៃ និង​ជ​ចៀសវាង​កន្លែង​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក ។

៣. ចំណាយ​ពេលវេលា​ជាមួយ​គ្រួសារ
អ្នក​អាច​ចាត់​ទុក​ថា​វា​ជា​ឱកាស​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​គ្រួសារ​កាន់តែ​ជិត​ស្និទ្ធ​គ្នា និង​ជួយ​ឲ្យ​សមាជិកគ្រួសារ​របស់​អ្នកមាន​អារម្មណ៍ល្អ​ជាង​មុន​ដោយ​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។ ប្រសិនបើ​អ្នក​នៅ​តែ​ទៅ​ធ្វើការ​ធម្មតា ឬ​ប្រកប​អាជីវកម្ម​ធម្មតា អ្នក​គួរតែ​ទុក​ពេល​ខ្លះ​សម្រាប់​សម្រាក និង​ចំណាយពេល​ជាមួយ​គ្រួសារ​ដើម្បី​ធានា​ថា​ពួក​គេ​មិន​មាន​បញ្ហា​ចាំបាច់​អ្វី​ត្រូវ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ