ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​បារម្ភ​កូ​វី​ដ​១៩​គ្រប់​គ្នា បែរជា​១​ក្រុម​ពាក់​ពពូន​គ្នា​ស្ទាក់​អ្នកដំណើរ​លេង​ប៉ាត​​ម្សៅ និង​ជះ​ទឹក

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​ក្មេង​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ប្រមូលផ្តុំ​ពាក់​ពពូន​គ្នា​ស្ទាក់​អ្នកដំណើរលេង​​ប៉ាត​ម្សៅ និង​ជះ​ទឹក កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៥ មេ​សា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងលិច​ភូមិ​តាំង​ស្រឹង…

ខេត្តកំពង់ស្ពឺ ៖ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​ក្មេង​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ប្រមូលផ្តុំ​ពាក់​ពពូន​គ្នា​ស្ទាក់​អ្នកដំណើរលេង​​ប៉ាត​ម្សៅ និង​ជះ​ទឹក កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៥ មេ​សា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងលិច​ភូមិ​តាំង​ស្រឹង តាម​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​៤២-៤៣ ក្នុងភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​បង្ក្រាប​ក្មេង​មួយ​ក្រុម​ខាងលើ​ដែល​ពពាក់ពពូន​គ្នា​ស្ទាក់​អ្នកដំណើរ​លេង​ប៉ាត​ម្សៅ និង​ជះ​ទឹក ដែល​ទ​ង្វើ​បែប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ លុះ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ស្រាប់តែ​ក្រុម​ក្មេង​ទាំងនោះ​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ដោយ​បន្សល់​ទុក​ម៉ូតូ​ចំនួន​៨​គ្រឿង​នៅ​នឹង​កន្លែង​។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដោយ​បានការ​ឯកភាព​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាន់​គោលដៅ​ខាង​លេ​ី ដើម្បី​ឃាត់ និង​ណែនាំ​កុំអោយ​មានការ​លេង​របៀប​នេះ​ទៀត ។ ម្យ៉ាង​ជា​ការ​ហាមឃាត់​មិន​អោយ​មានការ​ជួបជុំ​ជា​ក្រុម តែ​ពេល​កម្លាំង​ចុះ​ទៅ​ដល់​ជាក់ស្តែង ស្រាប់តែ​ក្រុម​ក្មេង​ទាំងនោះ​បាន​រត់គេច​ខ្លួន​បាត់​អស់​ដោយ​បន្សល់​ទុក​ម៉ូតូ ដប​ម្សៅ និង​ធុង​ទឹក​នៅ​នឹង​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​ក្រុម​ក្មេង​ទាំងនោះ​រត់គេច​ខ្លួន​អស់ សមត្ថកិច្ច​បាន​ប្រមូល​យក​ម៉ូតូ​ចំនួន​៨​គ្រឿង​រួម​មាន ១-​ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១L-៤៣៥៩, ២-​ម៉ូតូ​ម៉ាក​ហុងដា ធុន C125 ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១H-៥៣២៣, ៣-​ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១H-៤៥៤១, ៤-​ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ក្រហម (​បិត​ស្កុ​ត​ពណ៌​ខ្មៅ​) ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១H-០៧០៦, ៥-​ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CQ-៥៧៦៦, ៦-​ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១BS-៣២២១, ៧-​ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្ដាល​១M-៧៨៦២ និង​៨-​ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​(​បិត​ស្កុ​ត​ព​ណ៍​ស​) គ្មាន​ផ្លា​ក​លេខ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ដឹក​ជញ្ជូន​ម៉ូតូ​ទាំង​៨​គ្រឿង​ខាងលើ​នេះ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក និង​ស្នេ​ី​សុំ​យោបល់​ពី​ថ្នាក់លើ​ដើម្បី​បន្ត​តាម​នីតិវិធី​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០២០​នេះ​ដែរ សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ម្ចាស់​ម៉ូតូ​ទាំងអស់​ខាងលើ សូម​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​ទទួលស្គាល់​កំហុស ដែល​ល្មើស​នឹង​ការ​ហាមប្រាម​របស់​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុងអំឡុងពេល​ដែល​ប្រទេស​ជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ មហាជន​បាន​សំណូមពរ​ដល់​អាណាព្យាបាល សុំ​ជួយ​ណែនាំ​អប់រំ​ដល់​កូនចៅ កុំអោយ​ប្រព្រឹត្ត​ទ​ង្វើ ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​បង្ក​ភាព​អនាធិបតេយ្យ​ដល់​សង្គម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ