ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ចាំ ! ធ្វើការ​ជាមួយ​មនុស្ស​មិន​ទៀងត្រង់​មាន​ផល​ប៉ះពាល់​អ្វីខ្លះ?

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​គិត​ថា​អ្នកជា​មនុស្ស​ដែល​ទៀងត្រង់​នោះ​អ្នក​ប្រហែលជា​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ទទួលស្គាល់​ថា​នរណា​ក៏​កុហក​ដែរ​មិន​ថា​លើ​ប្រវត្តិរូប​សង្ខេប ឬ​ក្នុង​ការ​សន្ទនា​ជាមួយ​មនុស្ស​ដទៃ​ទេ ។ ប៉ុន្តែ​សំណួរ​ដែល​សំខាន់​គឺ​តើ​មិន​ទ្រង់​ត្រង់​កម្រិត​ណា? លោក ដេ​ន អា​រី​លី (Dan Ariely) ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​សិក្សា​អាកប្បកិរិយា​របស់​មនុស្ស…

ប្រសិនបើ​អ្នក​គិត​ថា​អ្នកជា​មនុស្ស​ដែល​ទៀងត្រង់​នោះ​អ្នក​ប្រហែលជា​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ទទួលស្គាល់​ថា​នរណា​ក៏​កុហក​ដែរ​មិន​ថា​លើ​ប្រវត្តិរូប​សង្ខេប ឬ​ក្នុង​ការ​សន្ទនា​ជាមួយ​មនុស្ស​ដទៃ​ទេ ។ ប៉ុន្តែ​សំណួរ​ដែល​សំខាន់​គឺ​តើ​មិន​ទ្រង់​ត្រង់​កម្រិត​ណា?

លោក ដេ​ន អា​រី​លី (Dan Ariely) ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​សិក្សា​អាកប្បកិរិយា​របស់​មនុស្ស និង​អ្នកនិពន្ធ​សៀវភៅ The Honest Truth About Dishonesty បាន​ព្យាយាម​សិក្សា​ពី​ភាព​ទៀងត្រង់​របស់​មនុស្ស​ដោយ​យោង​តាម​ការ​ពិសោធន៍​ជាក់ស្តែង​ជា​ច្រើន ។
លោក​បាន​ប្រទះ​ឃើញ​ថា មនុស្ស​ម្នាក់​ៗ​មាន​គម្លាត​មួយ​ដែល​ពួក​គេ​អាច​កុហក​ដោយ​មិន​ស្តីបន្ទោស​ខ្លួន ។ ហើយ​គម្លាត​មួយ​នេះ​ផ្លាស់​ប្តូរ​ទៅ​តាម​ស្ថាន​ការ​នីមួយ​ៗ ។ ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​តម្រូវការ​ច្នៃប្រឌិត គម្លាត​របស់​អ្នក​ក៏​កាន់តែ​ធំ​ឡើង​ផង​ដែរ ហើយ​អ្នក​នឹង​ព្យាយាម​រក​ការ​ដោះសារ​ថ្មី​ៗ​មក​ការពារ​ខ្លួន និង​សកម្មភាព​របស់​ខ្លួន ។

ប្រសិនបើ​អ្នក​ទៅ​ធ្វើការ និង​មើលឃើញ​ភាព​មិន​ទៀងត្រង់​របស់​អ្នក​ដទៃ វា​អាច​ប៉ះពាល់​ដល់​គម្លាត​របស់​អ្នក​ដែរ ។ ឧទាហរណ៍​ដូច​ជា​អ្នក​មើលឃើញ​មិត្ត​រួមការ​ងារ​លួច​សម្ភារ​ការិយាល័យ​ទៅ​ផ្ទះ ឬ​សុំ​សម្រាក​មួយ​ល្ងាច​ព្រោះតែ​ខ្ជិល អ្នក​អាច​នឹង​គិត​ថា​វា​មិន​មាន​បញ្ហា​សម្រាប់​អ្នក​ដែរ ។មាន​ន័យ​ថា ប្រសិនបើ​អ្នកធ្វើការ​នៅ​ក្នុង​ស្ថាប័ន​ដែល​មាន​វប្បធម៌​កុហក​ច្រើន ខណៈ​ដែល​ទ​ង្វើ​ទៀងត្រង់​មិន​ត្រូវ​បាន​ទទួលយក នោះ​ភាព​ជោគជ័យ​របស់​ស្ថាប័ន​នោះ​ក៏​មានការ​ធ្លាក់​ចុះ​ដែរ ។

យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​របស់ រ៉ូ​បឺត ខៃ​ឌី​នី (Robert Cialdini) បាន​ប្រទះ​ឃើញ​ថា ប្រសិនបើ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​បុគ្គលិក​មាន​អាកប្បកិរិយា​មិន​ទៀងត្រង់ វា​ជំរុញ​ឲ្យ​មនុស្ស​ក្នុង​ក្រុមហ៊ុន​មិន​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​ជំរុញ​ទឹកចិត្ត​មនុស្ស​មិន​ទៀងត្រង់​ឲ្យ​បន្ត​ទាញ​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​និង​អ្នក​ដទៃ​ទេ តែ​វា​ក៏​ប៉ះពាល់​ដល់​តម្លៃ​ក្រុមហ៊ុន​ដែរ ។

មេរៀន​សំខាន់ គឺ​គ្មាន​នរណា​ម្នាក់​ដែល​ទៀងត្រង់​ទាំងស្រុង និង​មិន​ទៀងត្រង់​ទាំងស្រុង​ទេ ។ មនុស្ស​ម្នាក់​ៗ​នៅ​តែ​អាច​កុហក​យោង​ទៅ​តាម​ស្ថាន​ការ បរិស្ថាន និង​មនុស្ស​ជុំវិញ​ខ្លួន ។ ប្រសិនបើ​អ្នក​ប្រទះ​ឃើញ​ថា​ខ្លួន​កំពុង​តែ​ធ្វើ​ទ​ង្វើ​មិន​ទៀងត្រង់ និង​កំពុង​តែ​រក​ការ​ដោះសារ​ដើម្បី​ការពារ​ខ្លួន​នោះ អ្នក​ត្រូវ​ចាំ​ថា​អ្នក​អាច​ធ្វើ​វា​បាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ ព្រោះ​ពេល​ដែល​អ្នក​បន្ត​ធ្វើ​ដូច្នេះ​យូរ មនុស្ស​ជុំវិញ​ខ្លួន​របស់​អ្នក​នឹង​រៀន​តាម​អ្នក ហើយ​អ្នក​ទាក់ទាញ​តែ​មនុស្ស​ដែល​ពេញចិត្ត​នឹង​វប្បធម៌​ដែល​អ្នក​បាន​បង្កើត​នេះ​ប៉ុណ្ណោះ ។ ចុង​ក្រោយ ស្ថាប័ន​ការងារ និង​ឈ្មោះ​របស់​អ្នក​ទេ​ដែល​ទទួល​រង​នូវ​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ