ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​សុំ​ចាក់​ធុងបាស តែ​ម្នាក់​ទៀត​ថា អាគុយ​អស់​ភ្លើង ស្រាប់តែ​ផ្ទុះ​សង្គ្រាម​សម្តី

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ម្នាក់​បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ក្នុង​វង់​ផឹកស៊ី ខណៈ​ពេល​ជន​រង​គ្រោះ​សុំ​ឱ្យ​ជនសង្ស័យ​ជា​អ្នក​រាប់អាន​គ្នា​ចាក់​ធុងបាស់​ឱ្យ​ស្តាប់ តែ​ជនសង្ស័យ​បដិសេធ ព្រោះ​អា​គុយ​អស់​ភ្លើង ក៏​កើតជា​ជម្លោះ​ពាក្យ​សម្តី​រហូត​ដល់​ជន​សង្ស័យ​ទាញ​យក​ដំបង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១២ ខែមេសា…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ម្នាក់​បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ក្នុង​វង់​ផឹកស៊ី ខណៈ​ពេល​ជន​រង​គ្រោះ​សុំ​ឱ្យ​ជនសង្ស័យ​ជា​អ្នក​រាប់អាន​គ្នា​ចាក់​ធុងបាស់​ឱ្យ​ស្តាប់ តែ​ជនសង្ស័យ​បដិសេធ ព្រោះ​អា​គុយ​អស់​ភ្លើង ក៏​កើតជា​ជម្លោះ​ពាក្យ​សម្តី​រហូត​ដល់​ជន​សង្ស័យ​ទាញ​យក​ដំបង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ម៉ា សា​មុត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ចំណែក​ជន​រង​គ្រោះ ឈ្មោះ នួន ភារ​ម្យ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​កសិករ ទាំង​ពីរ​នាក់​ជា​អ្នក​រាប់អាន​គ្នា រស់នៅ​ភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត​។

លោក​មេបញ្ជាការ​ង​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹង​ថា តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ថា មុន​ពេល​កើត​មាន​អំពើ​ហិង្សា​នេះ​ឡើង គេ​ឃើញ​ជនសង្ស័យ និង​ជន​រង​គ្រោះ បាន​បបួល​គ្នា​ផឹកស៊ី លុះ​មួយសន្ទុះ​ក្រោយ​ក ជន​រង​គ្រោះ​បាន​សុំ​ឱ្យ​ជនសង្ស័យ​ចាក់​ធុងបាស់​ឲ្យ​ខ្លួន​ស្តាប់ តែ​ជនសង្ស័យ​ឆ្លើយ​ថា ធុងបាស់​ចាក់​អត់​លឺ​ទេ ព្រោះ​អា​គុយ​អស់​ភ្លើង​ទៅ​ហើយ រហូត​ដល់​ទាស់​ពាក្យ​សម្តី​គ្នា ស្រាប់តែ​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង រួច​ក៏​ងាក​មក​ចាប់​យក​ដំបង​ឈើ​មួយ​មាន​ប្រវែង​​ជាង​៦​សង់ទីម៉ែត្រ វាយ​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវជា​ច្រើន​ដំបង បណ្ត​ល​ឱ្យ​បែក​ក្បា ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម រង​របួសធ្ងន់​សន្លប់​ស្តូក​នៅ​នឹង​កន្លែង​តែ​ម្តង ។

លោក​មេបញ្ជាការ​ង​អាវុធហត្ថ​ស្រុក​បន្ត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​អាវុធហត្ថ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ រួច​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ដើម្បី​យក​មក​សាកសួរ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ជនសង្ស័យ និង​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ត្រូវ​បាន​បញ្ជូន​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ