ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ប្រាប់​ចំណុច​ស្បើយ​ចិត្ត​ខ្លះ ក្នុង​ដំណាក់កាល​កូ​វី​ដ​១៩ វាយលុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​ដំណាក់កាល​មេរោគ​កូ​វី​ដ​១៩ កាន់តែ​មាន​សភាព​តានតឹង រហូត​រដ្ឋា​ភិបាល​ចេញ​ការ​ហាមប្រាម​ការ​ជួបជុំ​គ្នា​ទៀត​ផង​។ ម្ល៉ោះហើយ​បញ្ហា​មួយ​នេះ កំពុង​ក្លាយជា​ក្តី​កង្វល់​​ពន់ពេក​សម្រាប់​មហាជន មិន​ថា​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​បណ្តា​ពិភពលោក​ទាំងមូល​។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​ដំណាក់កាល​មេរោគ​កូ​វី​ដ​១៩ កាន់តែ​មាន​សភាព​តានតឹង រហូត​រដ្ឋា​ភិបាល​ចេញ​ការ​ហាមប្រាម​ការ​ជួបជុំ​គ្នា​ទៀត​ផង​។ ម្ល៉ោះហើយ​បញ្ហា​មួយ​នេះ កំពុង​ក្លាយជា​ក្តី​កង្វល់​​ពន់ពេក​សម្រាប់​មហាជន មិន​ថា​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​បណ្តា​ពិភពលោក​ទាំងមូល​។

យ៉ាងណាមិញ អ្នក​នាង ខាត់ សុ​ឃី​ម ដែល​ពិបាកចិត្ត​រឿង​បញ្ហា​កូ​វី​ដ​១៩ នេះ មិន​ចាញ់​តារា​ផ្សេង​ៗ​នោះ​ទេ ក៏​បាន​ចេញ​ជា​វី​ដេ​អូ ចែករំលែក​ការ​អប់រំ ទុកជា​ការ​ត្រិះ​រិះ​សម្រាប់​ជនរួមជាតិ​។

ក្នុង​វី​ដេ​អូ​នោះ ដែល​បាន​បង្ហោះ​កាលពី​ម្សិលមិញ​របស់​អ្នក​នាង ខាត់ សុ​ឃី​ម បាន​និយាយ​រៀប​រាប់​ទាំង​សំពះ​អង្វរ​ថា «​ក្នុង​មួយ​ឆ្នាំ​ៗ សម្រាប់​នាង​មានការ​ជួបជុំ​ច្រើន​ណាស់ ដូច​ជា​ចេញ​ទៅ​សម្តែង​គ្រប់​ទិស​គ្រប់​ទី​ជួប​មនុស្ស​ជា​ច្រើន​។ ប៉ុន្តែ​ពេល​នេះ យើង​ត្រូវ​តែ​ផ្អាក​ការ​ជួបជុំ ព្រោះ​មេ​រោគ​កូ​វី​ដ​១៩ នេះ​វា​លុក​យើង​មើល​មិនឃើញ​។ ដូច​ជា​ការ​ចង់ទៅ​ជួបជុំ ញាតិ​មិត្ត​ពេល​បុណ្យ​ទាន គួរតែ​ផ្អាក យើង​អាច​ជួប​គ្នា​លើក​ក្រោយ​។ រដ្ឋ​យើង​ផ្អាក​រយៈពេល​ខ្លី​ទេ ដើម្បី​ទប់​កុំអោយ​រីក​រាលដាល​»​។

អ្នក​នាង​និយាយ​បន្ត​ថា «​សូ​ម្បី​តែ​នាង​ក៏​ផ្អាក មិន​ជួបជុំ​ញាតិ​ឱ្យ​ពេញ​មុខមាត់​ពេល​នេះ​។ មើល​ស្រុក​គេ​ផ្អាក​ជួប​គ្នា បិទ​មិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​ក៏​មាន​។ ចំណែក​ប្អូនស្រី​នា ង​ខាត់ ស្រី​វង គ្នា​ចង់​មក​ផ្ទះ​ជួប​ញាតិ តែ​នៅ​អា​មេ​រិ​ក​គ្មាន​ជើងហោះហើរ​នោះ​ទេ សួរ​ថា​គ្នា​នឹក​ផ្ទះ​បែប​ណា​។ ដូចនេះ​យើង​ទំនេរ​ច្រើន អាច​ធ្វើ​ការងារ​បន្លំ​ៗ​បំបាត់​ស្ត្រេ​ស​ដូច​ជា ហាត់ប្រាណ នាំ​កូន​ៗ​អាន​សៀវភៅ ឬ​បង្រៀន​កូន​ៗ​ធ្វើ​ការងារ​ផ្ទះ សំអាតផ្ទះ​ជាដើម »​។

អ្នក​នាង​បន្ត​ទៀត​ថា «​ដូច​ជា​នាង​វិញ​ជា​អ្នកចម្រៀង​ត្រូវ​ហាត់​ច្រៀង សរសេរ​ប៉ា​រ៉ូ​ល​ថ្មី​ៗ ហាត់​រាំ ហើយ​បើ​អ្នកចម្ការ ឬ​មិន​ចម្ការ មាន​ដី​ទំនេរ​ដាំ​បន្លែ ឬ​ដាំ​របស់​ដែល​ជួយ​យើង ទើប​យើង​បំបាត់​ភាព​តានតឹង​ពេល​នេះ​បាន​»​។

គួរ​រំលឹក​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​ជា​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ហាមឃាត់​ការ​ជួបជុំ​ជា​ទ្រង់ទ្រាយ​ធំ​ទាំងអស់​។ ទន្ទឹម​ជាមួយ​គ្នា​នោះ ក៏​បាន​ដាក់​កំហិត​ដល់​ការ​ធ្វើ​ដំណើរ​រវាង​ភ្នំពេញ និង​ខេត្ត​នានា ដោយ​លើកលែង​ខេត្តកណ្តាល ការ​ធ្វើ​ដំណើរ​រវាង​ខេត្ត និង​ខេត្ត ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ