ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ទម្លាប់​ព្រួយបារម្ភ​ច្រើន​ពេក ព្រោះ​វា​ធ្វើ​ឲ្យ​ខាតបង់​លុយ និង​ពេលវេលា​តែ​ប៉ុណ្ណោះ

4 ឆ្នាំ មុន

ការ​ព្រួយបារម្ភ​ច្រើន​ពេក​មិន​ជួយ​ឲ្យ​អ្នក​ទប់ស្កាត់​មិន​ឲ្យ​រឿង​អាក្រក់​ៗ​កើត​មាន​ឡើង​ទេ តែ​វា​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្តនឹង​អ្វី​ដែល​កំពុង​កើតឡើង​ក្នុង​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ ។ ការ​ព្រួយបារម្ភ​ជា​ទម្លាប់​ដែល​មាន​ផល​អាក្រក់​ជា​ច្រើន​ដល់​អ្នក ជា​ពិសេស​គឺ​វា​ធ្វើ​ឲ្យ​អ្នក​មើល​មិនឃើញ​ឱកាស​នៅ​ថ្ងៃស្អែក​ព្រោះ​អ្នក​រវល់​តែ​គិត​ពី​បញ្ហា​នៅ​អតីតកាល ។ ជាមួយ​គ្នា​នេះ​ដែរ វេជ្ជបណ្ឌិត ឆាល មេ​យ៉ូ…

ការ​ព្រួយបារម្ភ​ច្រើន​ពេក​មិន​ជួយ​ឲ្យ​អ្នក​ទប់ស្កាត់​មិន​ឲ្យ​រឿង​អាក្រក់​ៗ​កើត​មាន​ឡើង​ទេ តែ​វា​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្តនឹង​អ្វី​ដែល​កំពុង​កើតឡើង​ក្នុង​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ ។ ការ​ព្រួយបារម្ភ​ជា​ទម្លាប់​ដែល​មាន​ផល​អាក្រក់​ជា​ច្រើន​ដល់​អ្នក ជា​ពិសេស​គឺ​វា​ធ្វើ​ឲ្យ​អ្នក​មើល​មិនឃើញ​ឱកាស​នៅ​ថ្ងៃស្អែក​ព្រោះ​អ្នក​រវល់​តែ​គិត​ពី​បញ្ហា​នៅ​អតីតកាល ។

ជាមួយ​គ្នា​នេះ​ដែរ វេជ្ជបណ្ឌិត ឆាល មេ​យ៉ូ (Charles Mayo) បាន​និយាយ​ថា ការ​ព្រួយបារម្ភ​ច្រើន​អាច​ប៉ះពាល់​ដល់​បេះដូង​របស់​មនុស្ស ។ លោក​បាន​បន្ត​ថា ខ្ញុំ​មិន​ដែល​ស្គាល់​មនុស្ស​ដែល​ស្លាប់​ព្រោះតែ​ធ្វើការ​ច្រើន​ទេ តែ​មនុស្ស​ជា​ច្រើន​ស្លាប់​ព្រោះតែ​ព្រួយ​ច្រើន ។

ជាក់ស្តែង ប្រសិនបើ​អ្នកជា​អាជីវករ វា​ស្ទើរតែ​ជៀស​មិន​ផុត​ក្នុង​ការ​ព្រួយបារម្ភ ឬ​គិត​ច្រើន​ពី​អាជីវកម្ម​របស់​អ្នក ។ ប៉ុនតែ​ដើម្បី​ចៀសវាង​ផល​អាក្រក់​ផ្សេង​ៗ​ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ​ព្រោះតែ​ទម្លាប់​នេះ អ្នក​គួរតែ​ព្យាយាម​កាត់​បន្ថយ​វា ។

យោង​ទៅ​តាម​សៀវភៅ​របស់​លោក ដេ​ល ខា​នី​ជី (Dale Carnegie) បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ជួបនឹង​បញ្ហា​អ្វីមួយ អាជីវករ​អាច​ផ្តោត​ស្មារតី​លើ​ដំណោះស្រាយ​ដោយ​មិន​ព្រួយបារម្ភ​ច្រើន​ដោយ​វិធីសាស្ត្រ​ងាយ​នេះ ។ ទី​មួយ អ្នក​ត្រូវ​វិភាគ​ស្ថាន​ការ​ដោយ​ស្មោះត្រង់ និង​រក​មើល​ថា​តើ​អ្វី​ជា​រឿង​អាក្រក់​បំផុត​ដែល​អាច​កើត​មាន​ឡើង ។

ទី​ពីរ អ្នក​ត្រូវ​ត្រៀម​ចិត្ត​ក្នុង​ការ​ទទួលយក​រឿង​ដែល​អាក្រក់​ជាងគេ​នោះ​បើ​ចាំបាច់ ។ និង​ទី​បី អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើការ​ឲ្យ​ស្ថាន​ការ​ល្អ​ប្រសើរ​ឡើង​ដោយ​ស្ងប់​អារម្មណ៍ ។
ប៉ុន្តែ​ក្រៅពី​ពេល​ជួប​ប្រទះ​នឹង​បញ្ហា​ពិបាក​ៗ​ហើយ មនុស្ស​ក៏​គួរតែ​ចៀសវាង​មាន​ទម្លាប់​ខាងលើ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែរ ជា​ពិសេស​ក្នុង​កំឡុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​ដូច​កូ​វី​ដ​-១៩ នេះ ។

លោក ខា​នី​ជី បាន​ផ្តល់​គន្លឹះ​ងាយ​ៗ​ខាងក្រោម​នេះ​ទៀត​៖
១. ព្យាយាម​រក​ការងារ​ធ្វើ ។
២. កុំ​ឆាប់​ខឹង ឬ​យកចិត្តទុកដាក់​នឹង​រឿង​តូចតាច ។
៣. ពេល​ដែល​អ្នក​ចាប់ផ្តើម​ព្រួយបារម្ភ អ្នក​អាច​សួរ​ខ្លួនឯង​ថា​តើ​ជា​មធ្យម​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​ជួបនឹង​បញ្ហា​នេះ?
៤. ទទួលយក​អ្វី​ដែល​អ្នក​ចៀស​មិន​ផុត ។
៥. កំណត់​ការ​យកចិត្តទុកដាក់​របស់​អ្នក​លើ​រឿង​អ្វីមួយ​ហើយ​ចៀសវាង​យក​វា​មក​គិត​ច្រើន​ជាង​នោះ ។
៦. កុំ​គិត​រឿង​អតីតកាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ