ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bill Gates ៖ ការអប់រំ គឺជាការផ្លាស់ប្តូរជីវិតឱ្យជោគជ័យ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​ពិភពលោក ហើយ​ខណៈ​ដែល​មនុស្ស​ភាគច្រើន​គិត​ថា​លោក​មាន​ថ្ងៃនេះ​ព្រោះតែ​ទេព​កោសល្យ​ក្នុង​ការ​បង្កើត​និង​គ្រប់គ្រង​អាជីវកម្ម​របស់​លោក លោក ហ្គេ​ត​ស៍ បែរជា​អះអាង​ថា​គឺ​ការ​អប់រំ​ទេ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ជោគជ័យ​ដូច​សព្វថ្ងៃ…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​ពិភពលោក ហើយ​ខណៈ​ដែល​មនុស្ស​ភាគច្រើន​គិត​ថា​លោក​មាន​ថ្ងៃនេះ​ព្រោះតែ​ទេព​កោសល្យ​ក្នុង​ការ​បង្កើត​និង​គ្រប់គ្រង​អាជីវកម្ម​របស់​លោក លោក ហ្គេ​ត​ស៍ បែរជា​អះអាង​ថា​គឺ​ការ​អប់រំ​ទេ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ជោគជ័យ​ដូច​សព្វថ្ងៃ ។

មនុស្ស​ជា​ច្រើន​ប្រហែលជា​ដឹង​ហើយ​ថា​លោក ប៊ី​ល​ហ្គេ​ត​ស៍ បាន​សម្រេចចិត្ត​ចាក​ចេញពី​សាកលវិទ្យាល័យ​មុន​ពេល​លោក​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard ប៉ុន្តែ​លោក​បាន​បកស្រាយ​ថា បទ​ពិសោធន៍​របស់​លោក​នៅ​សាកលវិទ្យាល័យ​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​អាជីវកម្ម​របស់​លោក ។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៤ លោក​បាន​ទទួល​សំណួរ​មួយ​ថា តើ​អ្នកមាន​ដំបូន្មាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​អ្វី​ដែល​ល្អ​ជាងគេ​សម្រាប់​មនុស្ស​ដែល​រក​ប្រាក់​ចំណូល​បាន​តិច​ជាង ១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ? លោក ហ្គេ​ត​ស៍ បាន​ឆ្លើយ​តប​ថា «​វិនិយោគ​លើ​ការ​អប់រំ​របស់​អ្នក​» ។

ទោះជា​លោក​បាន​ចាក​ចេញពី​សាលារៀន​ដោយ​មិន​ទទួល​បាន​បរិញ្ញាប័ត្រ​មួយ​ពិតមែន​ក្តី លោក​មាន​ជំនឿ​ចិត្ត​ច្បាស់លាស់​ថា​បទ​ពិសោធន៍​នេះ​បាន​ផ្លាស់​ប្តូ​រលោក​ទាំងស្រុង ។
លោក​ធ្លាប់​បាន​ឡើង​ថ្លែងស​ន្ទ​រក​ថា​នៅ Havard កាលពី​ឆ្នាំ ២០០៦ ថា «​អ្វី​ដែល​ខ្ញុំ​ចង​ចាំ​ខ្លាំង​ជាងគេ​ពី Harvard គឺ​ការ​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​កម្លាំង និង​ចំណេះដឹង​» ។

វា​មានការ​លើកទឹកចិត្ត ភ័យ​ខ្លាច ហើយ​ពេល​ខ្លះ​បាក់ទឹកចិត្ត​ផង​ដែរ តែ​តែងតែ​ពិបាក ។ វា​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ ហើយ​ទោះជា​ខ្ញុំ​បាន​ចាកចេញ​មុន​ពេល​បញ្ចប់​ការ​សិក្សា​ពិតមែន​ក្តី ខ្ញុំ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ព្រោះតែ​ពេលវេលា​នៅ Harvard មិត្ត​ដែល​ខ្ញុំ​មាន និង​គំនិត​ដែល​ខ្ញុំ​បាន​ធ្វើការ ។

ក្រៅពី​នេះ​ទៅ​ទៀត លោក​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​ស្តាប់​អ្នក​រិះគន់ ។ លោក​ធ្លាប់​បាន​បកស្រាយ​ក្នុង​សៀវភៅ​ដែល​លោក​សរសេរ​នៅ​ឆ្នាំ ១៩៩៩ ក្រោម​ចំណងជើង Business @ the Speed of Thought ពី​សារៈសំខាន់​នៃ​ការ​រិះគន់​ថា​វា​ជួយ​ឲ្យ​មនុស្ស​រៀន​ចេះ​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ថ្មី​ៗ​ជាដើម ។

លោក​បាន​បន្ថែម​ទៀត​ថា អ្នក​គួរតែ​ស្តាប់​អតិថិជនរ​សប់​អ្នក និង​យក​ព័ត៌មាន​មិនល្អ​របស់​ពួក​គេ​មក​ធ្វើ​ជា​ឱកាស​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​បរាជ័យ​របស់​អ្នក​ក្លាយជា​ភាពល្អ​ប្រសើរ​ដែល​ពួក​គេ​ចង់បាន ។ អ្នក​គួរតែ​ពិនិត្យ​មើល​ការ​រិះគន់​របស់​អតិថិជន​ច្រើន​ជាង​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ