ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជំនឿ​ដូច​ម្តេច​ដែល​ចាត់​ថា​ជា​ជំនឿ​ត្រឹមត្រូវ ?

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​បាន​ពោល​ថា រឿង​ជំនឿ​មាន​ហេតុផល​នេះ​មិន​ដែល​កើត​នៅ​ជាមួ យនឹង​បុគ្គល​ល្ងិ​ត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​មានចិត្ត​អកុសល​នោះ​ទេ គឺ​កើត​នៅ​តែ​ក្នុង​អ្នក​ឆ្លាត​វៃ ជា​មនុស្ស​ល្អ​តែ​ប៉ុណ្ណោះ ។ ជំនឿ​មាន​ហេតុផល​នេះ​មាន​៤​យ៉ាង​គឺ​៖ ១- ជឿ​ថា​សត្វលោក​មានកម្ម​ជា​របស់​ខ្លួន គឺថា​កម្ម​ដែល​សត្វ​បាន​ធ្វើ​ហើយ​ទោះបីជា​ល្អ​ក្ដី…

អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​បាន​ពោល​ថា រឿង​ជំនឿ​មាន​ហេតុផល​នេះ​មិន​ដែល​កើត​នៅ​ជាមួ យនឹង​បុគ្គល​ល្ងិ​ត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​មានចិត្ត​អកុសល​នោះ​ទេ គឺ​កើត​នៅ​តែ​ក្នុង​អ្នក​ឆ្លាត​វៃ ជា​មនុស្ស​ល្អ​តែ​ប៉ុណ្ណោះ ។ ជំនឿ​មាន​ហេតុផល​នេះ​មាន​៤​យ៉ាង​គឺ​៖

១- ជឿ​ថា​សត្វលោក​មានកម្ម​ជា​របស់​ខ្លួន គឺថា​កម្ម​ដែល​សត្វ​បាន​ធ្វើ​ហើយ​ទោះបីជា​ល្អ​ក្ដី អាក្រក់​ក្ដី តែង​ជាប់​ទៅ​តាម​សត្វលោក​នោះ​ជា​និច្ច ដូច​ស្រមោល​អន្ទោលតាមប្រាណ ។

២- ការ​ជឿ​ដែល​ចាត់​ចូល​ក្នុង​ជំនឿ​ត្រឹមត្រូវ​នេះ គឺ​សំដៅ​ដល់​ការ​ជឿ​ក្នុង​រឿង​ដែល​មាន​ហេតុ​ពិត​ៗ មិនមែន​ជា​ការ​ជឿ​ក្នុង​រឿង​ភ្ញាក់ផ្អើល​នោះ​ឡើយ ។

៣-​ការ​ជឿ​លើ​កម្ម គឺ​ជឿ​ថា បាបកម្ម​ជា​អំពើ​ញ៉ាំង​សត្វលោក​ឲ្យ​ថោកទាប កុសលកម្ម ជា​អំពើ​ញ៉ាំង​សត្វលោក​ឲ្យ​ប្រសើរ​ថ្លៃថ្នូរ ខ្ពង់ខ្ពស់ ។

៤- ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត គឺ​ជឿ​ថា ព្រះ​អង្គជា​អរហន្ត​ដ៏​ប្រសើរ ជា​គ្រូ​នៃ​ទេវតា​និង​មនុស្ស​ទាំងឡាយ ។

ជំនឿ​ទាំង​បួន​នេះ​មាន​ក្នុង​បុគ្គល​ណា បុគ្គល​នោះ​នឹង​បាន​នាម​ថា​ជា​អ្នកមាន​ជំនឿ​ត្រឹមត្រូវ ជា​ជំនឿ​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ