ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ធ្វើ​កូដកម្ម​ទារ​ទៅ​ស្រុក​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ ទោះ​ថ្នាក់ដឹក នាំ​អំពាវនាវ​ខ្លាច​រីក​រាលដាល​កូ​វី​ដ ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី ៩ មេ​សា ឆ្នាំ​២០២០ នេះ​មានការ​ចែកចាយ​នូវ​រូបថត​ជា​ច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​បងប្អូន​កម្មករ​-​កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ជិត​វត្ត​ទូល​សង្កែ ក្នុង​ទឹកដី​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើ​កូដកម្ម ទាមទារ​ថា «​ពួក​គាត់​ថា​ត្រូវ​តែ​ទៅ​ស្រុក​ដាច់ខាត…

រាជធានី​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី ៩ មេ​សា ឆ្នាំ​២០២០ នេះ​មានការ​ចែកចាយ​នូវ​រូបថត​ជា​ច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​បងប្អូន​កម្មករ​-​កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​ជិត​វត្ត​ទូល​សង្កែ ក្នុង​ទឹកដី​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើ​កូដកម្ម ទាមទារ​ថា «​ពួក​គាត់​ថា​ត្រូវ​តែ​ទៅ​ស្រុក​ដាច់ខាត មិន​ព្រម​នៅ​ធ្វើការ​ទេ​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ កម្មករ​ដែល​ធ្វើ​កូដកម្ម​នោះ​អះអាង​ថា «​ពួក​គាត់​យល់ព្រម​ឃុំខ្លួន ១៤​ថ្ងៃក្រោយ​ចូល​ឆ្នាំ​ដោយ​មិន​មាន​ប្រាក់​ឈ្នួល​ចប់​» ។

យ៉ាងណាមិញ​ការ​ទាមទារ​នេះ​ហាក់​ផ្ទុយ​ទៅ​នឹង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​បាន​អំពាវនាវ​ឲ្យ​បងប្អូន​កម្មករ និយោជិត នៅ​រោងចក្រ​និង​គ្រឹះស្ថាន​ឯកជន ក៏​ដូច​ជា​រដ្ឋ​បន្ត​ធ្វើការ​ជា​ធម្មតា​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ដោយ​រដ្ឋាភិបាល​សម្រេច​លុប​ចោល​ថ្ងៃ​សម្រាក​និង​ឲ្យ​ធ្វើការ​ជា​ធម្មតា ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​និង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ។

ខណៈ​កម្មក​រោងចក្រ​មួយ​នេះ​ទាមទារ​ឈប់​មិន​ធ្វើការ​នោះ ក៏​មាន​ស្ថាប័នរដ្ឋ​និង​ឯកជន ក៏​ដូច​ជា​រោងចក្រ​ផ្សេង​ទៀត​បង្ហាញ​ការ​យល់ព្រម​អនុវត្ត​តាម​ផែនការ​របស់​រដ្ឋាភិបាល សម្រេច​បន្ត​ធ្វើការ​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ