ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈសង្ឃ​នាយក​ប្រកាស​ឱ្យ​គ្រប់​វត្ត​អារាម​ផ្អាក​ពិធី​បុណ្យចូលឆ្នាំ

4 ឆ្នាំ មុន

យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈសង្ឃ​នាយក​ចុះ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ បាន​បង្ហាញ​ថា វត្ត​អារាម​គ្រប់​រាជធានី​-​ខេត្ត គប្បី​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដើម្បី​បញ្ជៀ​សការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ដ៏​កាច​សាហាវ ។ សេចក្តី​ប្រកាស​បានឱ្យ​ដឹង​ទៀត​ថា គណៈសង្ឃ​នាយក…

យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈសង្ឃ​នាយក​ចុះ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ បាន​បង្ហាញ​ថា វត្ត​អារាម​គ្រប់​រាជធានី​-​ខេត្ត គប្បី​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដើម្បី​បញ្ជៀ​សការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ដ៏​កាច​សាហាវ ។

សេចក្តី​ប្រកាស​បានឱ្យ​ដឹង​ទៀត​ថា គណៈសង្ឃ​នាយក បាន​ចេញ​លិខិត​ពិត​ថេរ​ដីកា​ប្រាប់​ឱ្យ​ព្រះ​មេគណ ព្រះ​គ្រូ​អនុគណ និង​ព្រះ​ចៅអធិការ​គ្រប់​វត្ត​ទាំង​២៥​រាជធានី​-​ខេត្ត អំពី​ការ​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃ ណី​ខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ តាម​ប្រសាសន៍​អំពាវនាវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ ក​រដ្ឋមន្ត្រី ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ ។

ទោះជា​យ៉ាងណា​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នោះ​ប្រជា​ពុទ្ធបរិស័ទ​គប្បី​ដុត​ទាន​ធូប​គោរព​ព្រះ​រតនត្រ័យ និង​រៀបចំ​គ្រឿង​សក្ការៈ​ទទួល​ស្វាគមន៍​ទេវតា​សុំ​សុខ​ចម្រើន​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ហើយ​កុំ​ភ្លេច​ធ្វើ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​វត្ត​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ