សត្វ​ខ្លាឃ្មុំបណ្តើ​រកូន ហក់មកវាយប្រហារ​មនុស្ស​ឡើង​​សា​ហាវ​នៅស្ទឹងត្រែង​


ខេត្តស្ទឹងត្រែង ​៖ បុរស​ពី​នាក់​ត្រូវ​សត្វ​ខ្លាឃ្មុំ​ហក់មក​ខាំហែក​ បណ្តាលឱ្យរងរងរបួស​ធ្ងន់ធ្ងរ​លើ​ផ្ទៃ​មុខ​​ស្ទើរ​ខ្ទេចទាំង២នាក់ តែសំណាង​ណាស់ ពួកគេ​ត្រូវ​បាន​ដឹកទៅ​សង្គ្រោះ​ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ដោយ​មិនប៉ះពាល់​ដល់ជីវិតនោះទេ ។ ​ហេតុការណ៍បានកើតឡើ​ង កាលពី​យប់​ថ្ងៃ​ទី​០៧ ​មេសា​ នៅ​​ចំណុច​​ភ្នំ​កា​
នូ​ម ​​ក្នុងភូមិ​គី​រី​វង្សា​លើ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ​​ជន​រង​គ្រោះ​ទាំង​២​ ​​មានទីលំនៅ​រស់នៅ​ភូមិ គី​រី​វង្សា​លើ ឃុំ​សន្តិភាព ស្រុក​​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ​ដោយម្នាក់ឈ្មោះ អេ​ន ញុំ​ា អាយុ​២២​ឆ្នាំ ​និងម្នាក់ទៀត​ ឈ្មោ អើយ រេ អាយុ​២៩​ឆ្នាំ​ ទាំង២នាក់​ជា​ជនជាតិ​ដើម​ភាគតិច «កា​វ៉ែត» ដូចគ្នា​ ។

តាម​​សម្តីរជន​រង​គ្រោះ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ​ពួកគាត់ចូលព្រៃ​ដើម្បីរកបេះផ្លែ​សម្រង ។ ហើយ​ពេល​​​កំពុង​រៀបចំកន្លែង​​ដេក​នៅ​ក្នុង​ព្រៃ​​យប់នោះ ស្រាប់តែលេច​ចេញ​សត្វ​​ខ្លាឃ្មុំ​បណ្តើរ​កូនមក​ ឃើញភ្លាម​​ពួកគាត់ បាន​ហក់​មក​ខាំ​សង្គ្រប់ពីលើតែម្តង​ ។ ពេលនោះគាត់​បានស្រែក​ហៅគេជួយ ​ហើយសំលេងហៅ​​ឱ្យ​ជួយឮដល់​អ្នក​ភូមិ និង​នគរបាល​ប៉ុស្តិ៍បាន​ក៏​ចូល​ទៅ​ព្រៃ​ជួយ​សង្គ្រោះ​ ។ ​

នេះជាការចែករំលែកទៅដល់បងប្អូន ដែលជាអ្នក​ដើរ​ព្រៃ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះ​សុវត្ថភាព​ឱ្យ​បានខ្ពស់បំផុត ។ នេះសំណាងហើយ ដែលមិនប៉ះពាល់អាយុជីវិត​ ។

​​

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ