ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​អ៊ីចឹង ! ផលិតផល​ថ្មី​បំផុត​របស់ Apple គឺ​អ្នក​មិន​អាច​ទិញ​បាន​ទេ

4 ឆ្នាំ មុន

កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ លោកនាយក​ប្រតិបត្តិ ធី​ម ឃុ​ក (Tim Cook) របស់​ក្រុមហ៊ុន Apple បាន​ប្រកាស​ថា ក្រុមហ៊ុន​បាន​បញ្ជូន​ម៉ាស់​ប្រមាណ…

កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ លោកនាយក​ប្រតិបត្តិ ធី​ម ឃុ​ក (Tim Cook) របស់​ក្រុមហ៊ុន Apple បាន​ប្រកាស​ថា ក្រុមហ៊ុន​បាន​បញ្ជូន​ម៉ាស់​ប្រមាណ ២០​លាន​សម្រាប់ ហើយ​កំពុង​តែ​សហការ​ជាមួយនឹង​អ្នក​ផ្គត់ផ្គង់​ក្នុង​ការ​ច្នៃ​ម៉ូ​ដ ផលិត និង​ចែកចាយ​របាំងមុខ​សម្រាប់​បុគ្គលិក​ធ្វើការ​ក្នុង​វិស័យ​សុខាភិបាល ។

អ្នកនាំពាក្យ​របស់ Apple បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​បញ្ជូន​ចេញ​របាំងមុខ​ប្រមាណ ១​លាន​សម្រាប់​នៅ​ចុង​ស​ប្តា​ហ៍​ក្រោយ ។ វា​ជា​ផលិតផល​ថ្មី​បំផុត​របស់ Apple ហើយ​វា​ជា​អ្វី​ដែល​មនុស្ស​ភាគច្រើន​មិន​អាច​ទិញ​បាន​ឡើយ ។

ក្រៅពី​នេះ​ទៀត​នោះ លោក ឃុ​ក បាន​ប្រកាស​ថា​ចំនួន​ម៉ាស់​ដែល​ត្រូវ​បាន​បរិច្ចាគ​ដោយ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់ Apple បាន​កើន​ដល់ ២០​លាន​សម្រាប់​ទៅ​ហើយ ។ការ​ចូលរួម​របស់ Apple នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ខណៈ​ដែល​ឧបករណ៍​ការពារ​ខ្លួន​ពី​វីរុស​កូ​វី​ដ ១៩ កំពុង​តែ​មាន​តម្រូវការ​ខ្ពស់​ក្នុង​សហរដ្ឋអាមេរិក ជា​ពិសេស​នៅ​តាម​មន្ទីរពេទ្យ​ដែល​កំពុង​ខ្វះខាត​ខ្លាំង​ជាងគេ ។

ក្រុមហ៊ុន​បាន​និយាយ​ទៀត​ថា​ពួក​គេ​កំពុង​តែ​សហការ​ជាមួយនឹង​មន្ទីរពេទ្យ និង​រដ្ឋាភិបាល​ដើម្បី​បញ្ជូន​របាំងមុខ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ត្រូវការ​ច្រើន​ជាងគេ ។ គួរ​បញ្ជាក់​ទៀត​ថា Apple មាន​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ដែល​ទំនើប និង​ធំ​ជាងគេ​លើ​លោក ដែល​មាន​ន័យ​ថា​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​ផលិត និង​បញ្ជូន​ផលិតផល​បាន​លឿន ។

ជា​ទូទៅ Apple ផ្តោត​ធនធាន​ដែល​ខ្លួន​មាន​លើ​ផលិតផល​សម្រាប់​អតិថិជន ។ ក្រុមហ៊ុន​នេះ​តែងតែ​ព្យាយាម​ស្រាវជ្រាវ​លើ iPhone iPad និង MacBook ជំនាន់​ថ្មី​ជា​និច្ច ខណៈ​ដែល​បន្ត​បង្កើត​កម្មវិធី Software ផ្សេង​ៗ​ដែល​អតិថិជន​នឹក​ស្មាន​មិន​ដល់​ថា​ខ្លួន​ត្រូវការ ។ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​នេះ ក្រុមហ៊ុន Apple មាន​បេស​កម្ម​ថ្មី​នោះ គឺ​ជួយ​ដល់​បុគ្គលិក​ធ្វើការ​ក្នុង​វិស័យ​សុខាភិបាល​ដើម្បី​ទប់ទល់​នឹង​វីរុស​កូ​វី​ដ ១៩ ដែល​កំពុង​ព្យាយាម​សង្គ្រោះ​អ្នកជម្ងឺ និង​ការពារ​ប្រជាជន​ដទៃ​ក្នុង​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ