ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស៊ូ​ស៊ូ បន្ទាប់​ពី​៣​ថ្ងៃ​ជាប់​គ្នា​ គ្មាន​អ្នកជំងឺ​កូ​វី​ដ​១៩​​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

៣​ថ្ងៃ​ជាប់​គ្នា កម្ពុជា​មិន​បាន​រក​ឃើញ​ករណី​ថ្មី​នៃ​អ្នកជំងឺ​កូ​វី​ដ​១៩​ ឡើយ​។ នេះ​​ជា​ដំណឹង​សែន​ល្អ ដែល​​ប្រជាជន​កម្ពុជា​ទាំង​១៦​លាន​នាក់​ចង់​លឺជា​រៀងរាល់ថ្ងៃ ​ដើម្បី​ឆ្ពោះទៅ​កាន់​កម្ពុ​ជាមួយ​ដែល​គ្មាន​កូ​វី​ដ​១៩​។ ល​ទ្ធផ​ល​ដ៏​ល្អ​នេះ ​គឺជា​ផ្លែផ្កា​រួម​របស់​ប្រជាជន​កម្ពុជា ​និង​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​។ ខ​ណៈ​ដែលរ​ដ្ឋា​ភិ​បា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ…

៣​ថ្ងៃ​ជាប់​គ្នា កម្ពុជា​មិន​បាន​រក​ឃើញ​ករណី​ថ្មី​នៃ​អ្នកជំងឺ​កូ​វី​ដ​១៩​ ឡើយ​។ នេះ​​ជា​ដំណឹង​សែន​ល្អ ដែល​​ប្រជាជន​កម្ពុជា​ទាំង​១៦​លាន​នាក់​ចង់​លឺជា​រៀងរាល់ថ្ងៃ ​ដើម្បី​ឆ្ពោះទៅ​កាន់​កម្ពុ​ជាមួយ​ដែល​គ្មាន​កូ​វី​ដ​១៩​។

ល​ទ្ធផ​ល​ដ៏​ល្អ​នេះ ​គឺជា​ផ្លែផ្កា​រួម​របស់​ប្រជាជន​កម្ពុជា ​និង​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​។

ខ​ណៈ​ដែលរ​ដ្ឋា​ភិ​បា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ ដ៏​មាន​ប្រ​សិ​ទ្ធ​​ភាព​មក​ដល់​ពេល​នេះ ហើយ​គ្រូពេទ្យ​កម្ពុជា​បាន​បំពេញការងារ​យ៉ាង​ទទួល​ខុស​ត្រូវ ​និង​ទទួល​ផ្លែផ្កា​នោះ ប្រជាជន​កម្ពុជា​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម ​និង​ស្តាប់ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ​និង​រដ្ឋាភិបាល​។

វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​កម្ពុជា​មិន​រក​ឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩​ បី​ថ្ងៃ​ជាប់​គ្នា ទន្ទឹម​ពេល​ដែល​ក្រ​សួ​ង​សុខាភិបាល​បន្ត​ប្រកាស​ការ​ជា​សះស្បើយ​របស់​អ្នកជំងឺ​ជា​បន្តបន្ទាប់​។

រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ​ចំនួន​១១៤​នាក់ ចំណែក​អ្នកជា​សះ​ស្បើយ បាន​ឡើង​ដល់​៥១​នាក់ ហើយ​អ្នក​កំពុង​ទទួល​ការ​ព្យាបាល​មាន​ចំនួន​៦៣​នាក់​។

យើង​ត្រូវ​បន្ត​តស៊ូ​ទាំងអស់​គ្នា​ទៀត​នៅ​ក្នុង​គ្រា​លំបាក​មួយ​នេះ ​ដើម្បី​ឆ្ពោះទៅ​កាន់​កម្ពុ​ជាមួយ​ដែល​គ្មាន​មេរោគ​កូ​វី​១៩៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ