ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ប៉ោយ​ប៉ែ​ត​ថា បើ​ថៃ​បិទ​យូរ​​ គឺ​​ប្រឈម​​ដាច់​​បាយ​ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខុស​ពី​អ្វី​ដែល​គ្រោងទុក និង​ពុំ​មានការ​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​ជា​មុន​ ពី​ការ​បិទ​ឬ​បើក​ទ្វារ​ព្រំដែន​នោះ នា​ព្រឹក​ថ្ងៃ​ទី​៥ មេសា មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​នាំគ្នា​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត តែ​ភាគី​ថៃ​នៅ​តែ​បិទ​ច្រក​ថ្មើរជើង​លើ​ស្ពាន​ព្រំដែន​ដដែល ។…

ខេត្តបន្ទាយមានជ័យ ៖ ខុស​ពី​អ្វី​ដែល​គ្រោងទុក និង​ពុំ​មានការ​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​ជា​មុន​ ពី​ការ​បិទ​ឬ​បើក​ទ្វារ​ព្រំដែន​នោះ នា​ព្រឹក​ថ្ងៃ​ទី​៥ មេសា មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​នាំគ្នា​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត តែ​ភាគី​ថៃ​នៅ​តែ​បិទ​ច្រក​ថ្មើរជើង​លើ​ស្ពាន​ព្រំដែន​ដដែល ។

ក្រុម​ពលរដ្ឋ​ទាំងនេះ​ បាន​ត្អូញត្អែរ​ពី​ការ​ដាច់បាយ ប្រសិនបើ​ស្ថានភាព​បែប​នេះ​នៅ​តែ​បន្ត រហូត​អ្នកខ្លះ​ទៅ​រក​រាវ​គ្រំ​នៅ​អាង​អូរ​ខៃដ​ន​ឬ​តាម​អូរ​ព្រំដែន ហើយ​អ្នកខ្លះ​ទៅ​រក​បេះ​បន្លែ​លក់​ដោះស្រាយ​ជីវភាព ។ មិនតែប៉ុណ្ណោះ ពួកគាត់​​ ត្អូញត្អែរ​ថា​ មិន​មាន​ប្រាក់​បង់ថ្លៃ​ផ្ទះ​ជួល ​ឬ​បង់ប្រាក់​កម្ចី​ធនាគារ​ឡើយ ។

ដោយសារ​ឃើញ​រថយន្ត​ថៃ​ឆ្លង​ព្រំដែន​ទៅ​មក​បាន ក្រុម​ពលរដ្ឋ​ទាំងនេះ​ ហាក់​ខឹងសម្បា​ហើយ​និយាយ​ថា ចង់​នាំ​គ្នា​យក​រទេះ​ដាក់​បិទ​ព្រំដែន​ទៀត​ផង ។ ទោះជា​យ៉ាងណា ភាគី​ថៃ​បានជួប​ជាមួយ​អាជ្ញាធរ​និង​សមត្ថ​វកិច្ច​កម្ពុជា​លើ​ស្ពានព្រំដែន​និង​ប្រាប់​ថា ពុំ​មានការ​បើក​ច្រក​ថ្មើរជើងទេ ពោល​គឺ​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ២០២០ ទើប​បើក​ដំណើ​ការ​ជា​ធម្មតា​វិញ​ តាម​ខ្សែបន្ទាត់​ព្រំដែន​ទាំងអស់ ប្រសិនបើ​ស្ថានភាព
ជំងឺ​កូ​វី​ដ​១៩ ​មានការ​ថមថយ ។

ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​លើក​ឡើង​ថា ពួក​គាត់​នឹង​ជួប​បញ្ហា​រឿង​ថ្លៃ​តូប​ដែល​ជួល​គេ​លក់ ។ បើ​ស្ថានការណ៍​នៅ​តែ​បែប​ហ្នឹង ហើយ​មិន​បាន​លក់ដូរ តើ​បាន​ប្រាក់​ពី​ណា​បង់ថ្លៃ​តូប បើ​តូប​ខ្លះ​ក្នុង​១​ខែ​ជួល​តម្លៃ​ជាង​១​មុ​ឺ​នបាត​ឬ​ជិត​២​ម៉ឺន​បាត​ក៏​មាន​ដែរ ។ ពេល​លើក​ឡើងពី​បញ្ហា​នេះ អាជ្ញាធរ​ប្រាប់​ថា ​វា​ជា​ច្បាប់​ស្រុក​គេ ប៉ុន្តែ​នឹង​យក​បញ្ហា​នេះ​លើក​ជា​របៀបវារៈ​ពេលជួប​ប្រជុំ​ជាមួយ​ថៃ​នៅ​ថ្ងៃ​ណា​មួ​ួ​យ ។ ក្រោយ​ពី​មានការ​បកស្រាយ​ពី​សមត្ថកិច្ ច​ក្រុម​ពលរដ្ឋ​ទាំងនេះ ក៏​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ជា​បណ្តើ​រៗ ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​ពលរដ្ឋ​ឲ្យ​មានការ​យោគយល់​ ព្រោះជា​ច្បាប់​ប្រទេស​គេ ពោល​គឺ​ខាង​កម្ពុជា​មិនមែន​ជា​អ្នក​បិទ​ព្រំដែន​ទេ ម្យ៉ាងទៀត​ប្រទេស​ថៃ​ពេល​នេះ​កំពុង​ត្រូវ​បាន​ដាក់​ក្នុង​គ្រាអាសន្ន ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បើ​គ្មាន​ការ​ចាំបាច់ សូមកុំ​ឆ្លង​ព្រំដែន​ទៅ​ដីថៃ​ដោយ​ខុសច្បាប់ ក្រែង​កើត​មាន​បញ្ហា​ជាយ​ថាហេតុ​លើ​ទឹកដី​គេ ៕ ​

អត្ថបទសរសេរ ដោយ