ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ជាប់​ការពារ​ជាតិ ប្រពន្ធ​បេះដូង​ប្រែ​ពណ៌​នាំ​ប្រុស​ស្នេហ៍​សម្ងំ​លាក់ខ្លួន​ឆ្លង​ខេត្ត

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​បុរស​ជា​ប្តី​ដែល​មានមុខរ​បរជា​យោធា ហើយ​បច្ចុប្បន្ន​ឈរជើង​ការពារ​ទឹកដី​នៅ​ព្រំប្រទល់​កម្ពុជា​-​ថៃ ឯ​ខេត្តព្រះវិហារ បាន​ដាក់​ពាក្យ​ប្តឹង​ប្រពន្ធ​របស់​ខ្លួន រួម​ទាំង​សហាយស្មន់ ដែល​នាំ​គ្នា​រត់​ចេញពី​ស្រុក​កំណើត​មក​សម្ងំ​លាក់ខ្លួន​ឡើងឋានសួគ៌​នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មានជ័យ…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​បុរស​ជា​ប្តី​ដែល​មានមុខរ​បរជា​យោធា ហើយ​បច្ចុប្បន្ន​ឈរជើង​ការពារ​ទឹកដី​នៅ​ព្រំប្រទល់​កម្ពុជា​-​ថៃ ឯ​ខេត្តព្រះវិហារ បាន​ដាក់​ពាក្យ​ប្តឹង​ប្រពន្ធ​របស់​ខ្លួន រួម​ទាំង​សហាយស្មន់ ដែល​នាំ​គ្នា​រត់​ចេញពី​ស្រុក​កំណើត​មក​សម្ងំ​លាក់ខ្លួន​ឡើងឋានសួគ៌​នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មានជ័យ ក្រោយ​ពេល​បែកធ្លាយ​រឿង​នេះ ហើយ​ក៏​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០​នេះ​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​ពាក្យបណ្តឹង​ជា​ប្តី​ខាងលើ​ឈ្មោះ ផា​ន់ រ៉ា​ឌី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ជា​យោធា រស់នៅ​ឯ​ខេត្តកណ្តាល បច្ចុប្បន្ន​ឈរជើង​ការពារ​ទឹកដី​នៅ​ឯ​ខេត្តព្រះវិហារ នៅ​ព្រំប្រទល់​កម្ពុជា​-​ថៃ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ អេ​ង ពៅ អាយុ​៤០​ឆ្នាំ និង​សាហា​យ​ស្មន់​ម្នាក់​ទៀត​ឈ្មោះ សំ អុល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។

បើ​លោក​វរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមេសា​ថា យោង​ទៅ​លើ​ការ​រៀបរាប់​ពី​បុរស​ជា​ប្តី​ថា ប្រពន្ធ​របស់​ខ្លួន​បាន​បង្កើត​មុខរបរ​រកស៊ី​ចងការ​លុយ​នៅ​ឯ​ស្រុក​កំណើត គឺ​ខេត្តកណ្តាល ស្រាប់តែ​លួច​មាន​សហាយស្មន់​ជាមួយ​បុរស​ម្នាក់​ដែល​មានមុខ​របរ​បើក​លេងល្បែង​ស៊ីសង ក្រោយ​ពេល​បែកធ្លាយ​រឿង​នេះ ពួក​គេ​ទាំង​២​នាក់​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​។ ហើយ​បន្ទាប់​ពី​បាន​រៀបរាប់​រួច បុរស​ជា​ប្តី​បាន​ដាក់​ពាក្យបណ្តឹង​មួយ​ច្បាប់​នៅ​នឹង​កន្លែង​អធិការ​ស្រុក​ត្រពាំង​ប្រាសាទ កាលពី​ថ្ងៃ​ទី​២៧ ខែមីនា កន្លង​ទៅ​។

លោក​អធិការ​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​រួច លោក​បាន​ចាត់​កម្លាំង​ធ្វើការ​ស៊ើបអង្កេត ហើយ​ក៏​បាន​ជួប​ប្រទះ​ឃើញ​បុរស និង​ស្ត្រី​រូប​នេះ ដែល​បាន​មក​ស្នាក់​នៅ​នឹង​ផ្ទះ​អ្នក​ដែល​ធ្លាប់​ស្គាល់គ្នា ដោយ​ជាប់​មក​ជាមួយ​រថយន្ត​ម៉ាក Lexus RX330 មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ២BD.២៦.០៣​ទៀត​ផង ។ ក្រោយមក​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ទាំង​មនុស្ស និង​រថយន្ត មក​អធិ​ការ​​ធ្វើការ​សាកសួរ​តែ​ម្តង នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ។

យោង​តាម​ការ​សាកសួ​លើ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ថា បុរស​ឈ្មោះ ផា​ន់ រ៉ា​ឌី ជា​ប្តី ដែល​បាន​ប្តឹង​នោះ គឺ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​មែន ។ ដោយ​យោង​ទៅ​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ និង​យោង​ទៅ​លើ​ពាក្យបណ្តឹង​ផង​នោះ លុះ​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា​នេះ លោក​​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​រថយន្ត​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​និ​តិ​ជន​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ