ចំណាត់ការ​ថ្មី​ទៀត​ ដើម្បី​ទប់​ផល​ប៉ះ​ពាល់​​កូ​វី​ដ​១៩ ​និង ​EBA


ក្រ​សួ​ង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃនេះ ​បាន​ប្រកាស​អោយ​ដឹង​ពី​ការ​បង្កើត​ក្រុមការងារ​ចម្រុះ​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​កូ​វី​ដ​១៩ ​និង EBA ។

ក្រុមការងារ​ចម្រុះ​នោះ ​គឺ​មាន​សមាសភាព​សរុប​ចំនួន​៨​នាក់​មក​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​។ ក្រុមការងារ​ចម្រុះ​នេះ​នឹង​ដឹកនាំ​ដោយ សហ​ប្រធាន លោក រស់ សីល​ម៉ា អនុ​រដ្ឋ​លេខាធិ​ការ​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង លោកស្រី ទាវ ច័ន្ទ​ថា​ណា ទេសាភិបាល រង​ធនាគារជាតិ​នៃ​កម្ពុជា​។

ក្រុមការងារ​នេះ ​គឺ​ដើម្បី​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង រៀបចំ​កញ្ចប់​វិធាន​ការ​ហិរញ្ញវត្ថុ ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩ ​និង EBA ។

កូ​វី​ដ​១៩ ​មិន​ត្រឹមតែ​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​ពិភពលោក​ទេ វា​ក៏​បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​ពិភព​លោក​រង្គោះរង្គើ ​និង​ដើរ​ថយក្រោយ​ផង​ដែរ​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ