ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នៅ​តែ​បិទ​ច្រក​ថ្មើរជើង ពលរដ្ឋ​ខ្មែរ​រអ៊ូរទាំ​ថា ជិត​ដាច់​បាយ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខុស​ពី​អ្វី​ដែល​គ្រោងទុក ម្យ៉ាង​ដល់​ថ្ងៃ​កំណត់​ទី​៥ ខែមេសា​ហើយ ពុំ​មានកា​ផ្តល់​ព័​ត៌​ឲ្យ​ដឹង​ជា​មុន​ថា បិទ ឬ​បើកទ្វារ​ព្រំដែន​នោះ​ទេ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៥…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខុស​ពី​អ្វី​ដែល​គ្រោងទុក ម្យ៉ាង​ដល់​ថ្ងៃ​កំណត់​ទី​៥ ខែមេសា​ហើយ ពុំ​មានកា​ផ្តល់​ព័​ត៌​ឲ្យ​ដឹង​ជា​មុន​ថា បិទ ឬ​បើកទ្វារ​ព្រំដែន​នោះ​ទេ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០​នេះ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ព្រោងព្រៀត តែ​ភាគី​ថៃ​នៅ​តែ​បិទ​ច្រក​ថ្មើរជើង​លើ​ស្ពាន​ព្រំដែន​ដដែល​។

សេចក្តីរាយការណ៍​បន្ត​ថា ក្រុម​ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរ​ពី​ការ​ដាច់​បាយ រហូត​អ្នកខ្លះ​ទៅ​រក​រាវ​គ្រុំ​នៅ​អាង​អូរ​ខៃ​ដ​ន ឬ​តាម​អូរ​ព្រំដែន ហើយ​អ្នកខ្លះ​ទៀត​ទៅ​រក​បេះ​បន្លែ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​។

មិនតែប៉ុណ្ណោះ ពួក​គាត់​បាន​ត្អូញត្អែរ​ថា មិន​មាន​ប្រាក់​បង់ថ្លៃ​ផ្ទះ​ជួល ឬ​បង់ប្រាក់​កម្ចី​ឡើយ​។ ហើយដោយ​សារ​តែ​ឃើញ​រថយន្ត​ថៃ​ឆ្លង​ព្រំដែន​ទៅ​មក​បាន ធ្វើ​ឱ្យ​ក្រុម​ពលរដ្ឋ​ហាក់​ខឹងសម្បា និង​បញ្ចេញ​កំហឹង​ថា ចង់​នាំ​គ្នា​យក​រទេះ​ដាក់​បិទ​ព្រំដែន​ទៀត​ផង​។

ទោះជា​យ៉ាងណា ភាគី​ថៃ​បាន​ជួប​ជាមួយ​នគរបាល​អន្តោប្រវេសន៍​កម្ពុជា លើ​ស្ពាន​ព្រំដែន និង​ប្រាប់​ថា ពុំ​មានការ​បើក​ច្រក​ថ្មើរជើង​នោះ​ទេ ពោល​គឺ​ដល់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០ ទើប​គេ​បើក​ឱ្យ​ដំណើរការ​ជា​ធម្មតា​វិញ តាម​បន្ទាត់​ព្រំដែន​ទាំងអស់ ប្រសិនបើ​ស្ថាន​ការ​កូ​វី​ដ​១៩ មានការ​ថមថយ​ចុះ​។

ក្រោយ​ពី​មានការ​បកស្រាយ​ពី​សមត្ថកិច្ច ក្រុម​ពលរដ្ឋ​ក៏​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ជា​បណ្តើ​ៗ​ហើយ​។

គួរ​បញ្ជាក់​ថា រីឯ​ច្រក​ទ្វារ​ចូល​កាស៊ីណូ​ជា​ច្រើន​កន្លែង​នៅ​ច្រក​ព្រំ​ទ្វារ​ព្រំដែន​បិទ​មិន​ឱ្យ​ដំណើរ​នោះ​ទេ ចំណែក​ក្រុមហ៊ុន​កាស៊ីណូ​នីមួយ​ៗ​ក៏​បាន​ធ្វើ​សេចក្តី​ប្រកាស​ជូនដំណឹង​នៃ​ការ​បិទទ្វារ​បណ្តោះអាសន្ន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ខណៈ​ពេល​នេះ គេ​ឃើញ​លោក​ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត ក៏​បាន​ជួប​ជាមួយ​ពលរដ្ឋ ដើម្បី​ណែនាំ​ឲ្យ​មានការ​យោគយល់​ពី​ស្ថានភាព​កូ​វី​ដ​១៩ របស់​ប្រទេស​គេ ហើយ​ថា បើ​ភាគី​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែន​ពេល​ណា អាជ្ញាធរ​ខេត្ត​នឹង​ជូនដំណឹង​ភ្លាម​ៗ​។ ជាមួយ​គ្នា​នេះ លោក​សុំ​ឲ្យ​ពលរដ្ឋ​កុំ​ចូល​ទៅ​ដី​ថៃ​ដោយ​ខុសច្បាប់ ព្រោះ​ប្រទេស​គេ​កំពុង​ដាក់​ក្នុង​គ្រាអាសន្ន​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ