ខេត្តឧត្តរមានជ័យ ៖ លំនៅឋានតូចធំចំនួន២៩ខ្នង បានរងគ្រោះដោយខ្យល់កន្ត្រាក់ ខណៈមានភ្លៀងធ្លាក់កក់ខែ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃទី១ និងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ គ្របដណ្ដប់លើភូមិចំនួន៧ ឃុំ-សង្កាត់ចំនួន៦ នៃក្រុង-ស្រុកចំនួន៤នៃខេត្តឧត្តរមានជ័យ ។

អ្នកស្រុកនិយាយថា មុនពេលកើតហេតុ មេឃមានពពកខ្មៅនិងបន្តិចក្រោយមកភ្លៀងបានធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់ បោកបក់លើលំនៅឋាន និងសាលារៀន បណ្តាលឲ្យរងការខូចខាតតែម្តង ។

យោងតាមរបាយការណ៍សរុបរបស់រដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា គ្រោះមហន្តរាយនេះបណ្ដាលឲ្យប៉ះពាល់ផ្ទះសម្បែងចំនួន២៧ខ្នងក្នុងនោះដួលរំលំដល់ដីខូចខាតទាំងស្រុង២ខ្នង ធ្លាក់ពីលើជើងតាង១ខ្នង ប៉ើងដំបូល២៤ខ្នង ប៉ើងដំបូលក្បឿងសាលារៀនចំនួន៥០សន្លឹកនិងខូចខាតរបងប្រវែង១៦ម៉ែត្រ តែពុំមានមនុស្សនិងសត្វទទួលរងគ្រោះទេ ៕






ចែករំលែកព័តមាននេះ