ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ទាប​ដោយសារ​កូ​វី​ដ​១៩៖ ADB

4 ឆ្នាំ មុន
  • ភ្នំពេញ

កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០ ​នឹង​មិនសូវ​ខ្លាំង​ដូច​បណ្តា​ឆ្នាំ​មុនៗ​ទេ ដោយសារ​រ​តែ​ផលប៉ះពាល់​នៃ ការ​រាតត្បាត​សាកល​នៃ​មេរោគ​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ការ​វាយតម្លៃ​របស់ធនាគារអភិវឌ្ឍន៍​អាស៊ី​ ។ ធនាគារ​អភិ​វឌ្ឍន៍អាស៊ី​បា​ននិយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​៣​ ខែមេសា​ ថា…

កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០ ​នឹង​មិនសូវ​ខ្លាំង​ដូច​បណ្តា​ឆ្នាំ​មុនៗ​ទេ ដោយសារ​រ​តែ​ផលប៉ះពាល់​នៃ ការ​រាតត្បាត​សាកល​នៃ​មេរោគ​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ការ​វាយតម្លៃ​របស់ធនាគារអភិវឌ្ឍន៍​អាស៊ី​ ។

ធនាគារ​អភិ​វឌ្ឍន៍អាស៊ី​បា​ននិយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​៣​ ខែមេសា​ ថា បន្ទាប់​ពី​កំណើន​ខ្លាំង​អស់​រយៈពេល​ពីរ​ទស្សវត្សរ៍ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្លាក់មក​ត្រឹមតែ​២,៣ ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២០​ ។

ធនាគារ​អភិ​ភ​ឌ្ឍ​ន៍​អាស៊ី​បាន​ពន្យល់​ថា ​នេះ​ដោយសារ​តែ​ការ​រាតត្បាត​សាកល​នៃ​មេរោគ​កូ​វី​ដ ១៩ និងការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ជឿនលឿន និងប្រទេស​ចិន និងភាព​កាន់តែ​ចង្អៀត​នៃការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ ។

នៅ​ចំពោះ​មុខ​ផល​ប៉ះពាល់​សេដ្ឋកិច្ច ​ដោយសារ​កូ​វី​ដ១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសដាក់​ចេញ​ផែនការ ជា​ច្រើន​ ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ ។ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​ប្រកាស​កញ្ចប់​ថវិការហូត​ដល់ ២០០០​លាន​ដុល្លារ​ ដើម្បី​ត្រៀម​ដោះស្រាយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ