ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ឱ្យ​​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​លូតលាស់ ពេលទំនេរ​នៅផ្ទះ​គួរ​ប្រើ​វិធី​នេះ !

4 ឆ្នាំ មុន

ក្នុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​ព្រោះតែ​ការ​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ ១៩ នេះ វា​ជា​រឿង​ទូទៅ​ដែល​អាជីវករ​មួយ​ចំនួន​ចាប់ផ្តើម​កាត់​បន្ថយ​ការ​ចាយវាយ​ដែល​មិន​ចាំបាច់​ដែល​រួម​មានការ​ចាយវាយ​លើ​ការ​ផ្សព្វផ្សាយ​ផលិតផល​ផង​ដែរ ។ ទោះជា​វា​មិនមែន​ជា​ពេល​ល្អ​សម្រាប់​ការ​ដំណើរការ​អាជីវកម្ម​ពិតមែន​ក្តី ចូរ​ចង​ចាំ​ថា​វា​មិន​ទាន់​ជាទី​បញ្ចប់​នៃ​សេដ្ឋកិច្ច​កម្ពុជា ទេ ប៉ុន្តែ​សេដ្ឋកិច្ច​គ្រាន់តែ​ផ្អាក​បណ្តោះអាសន្ន​ដើម្បី​ឆ្លើយ​តប​នឹង​វីរុស​ខាងលើ ។…

ក្នុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​ព្រោះតែ​ការ​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ ១៩ នេះ វា​ជា​រឿង​ទូទៅ​ដែល​អាជីវករ​មួយ​ចំនួន​ចាប់ផ្តើម​កាត់​បន្ថយ​ការ​ចាយវាយ​ដែល​មិន​ចាំបាច់​ដែល​រួម​មានការ​ចាយវាយ​លើ​ការ​ផ្សព្វផ្សាយ​ផលិតផល​ផង​ដែរ ។ ទោះជា​វា​មិនមែន​ជា​ពេល​ល្អ​សម្រាប់​ការ​ដំណើរការ​អាជីវកម្ម​ពិតមែន​ក្តី ចូរ​ចង​ចាំ​ថា​វា​មិន​ទាន់​ជាទី​បញ្ចប់​នៃ​សេដ្ឋកិច្ច​កម្ពុជា ទេ ប៉ុន្តែ​សេដ្ឋកិច្ច​គ្រាន់តែ​ផ្អាក​បណ្តោះអាសន្ន​ដើម្បី​ឆ្លើយ​តប​នឹង​វីរុស​ខាងលើ ។

ព្រោះតែ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មានការ​បិទ​ដំណើរការ​សាលារៀន និង​ស្ថាប័ន​ការងារ​ជា​ច្រើន និង​ព្រមទាំង​មនុស្ស​ត្រូវ​បាន​ជំរុញ​ឲ្យ​នៅផ្ទះ អាជីវកម្ម​ក៏​ជួបនឹង​បញ្ហា​ទាក់ទិន​នឹង​ប្រាក់​ចំណូល​ដែរ ។ ប៉ុន្តែ​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ អាជីវករ​អាច​អនុវត្ត​នូវ​វិធី​ជា​ច្រើន​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ពេល​ដែល​ស្ថាន​ការ​ល្អ​ប្រសើរ​ឡើង​វិញ ។

មិន​មាន​នរណា​ដែល​ដឹង​ច្បាស់​ពី​អាជីវកម្ម​របស់​អ្នក​ច្រើន​ជាង​អ្នក​ទេ ដូច្នេះ​នៅ​ពេល​ដែល​អ្នកមាន​ពេលទំនេរ​ច្រើន​នេះ វា​ជា​ពេល​ល្អ​មួយ​ក្នុង​ការ​ចូលរួម​គិត​ឡើង​វិញ​ពី​វិធី​បង្កើន​ប្រាក់​ចំណូល​ពី​អាជីវកម្ម ហើយ​ចំណុច​មួយ​ដែល​សំខាន់ គឺ​ការ​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​អ្នក​ដើម្បី​ទាក់ទាញ​អតិថិជន​បន្ថែម ។

ពេលវេលា​ជា​ធនធាន​ដ៏​មាន​តម្លៃ​ជាងគេ​របស់​មនុស្ស ដូច្នេះ​ប្រសិនបើ​អ្នកមាន​ពេលទំនេរ​ច្រើន​ក្នុង​កំឡុង​ពេល​នេះ អ្នក​គួរតែ​រក​វិធី​ចំណាយ​វា​ឲ្យ​បាន​ល្អ​ដូច​ជា​ព្យាយាម​គិត​ពី​គម្រោង ឬ​គោលដៅ​ផ្សេង​ៗ​ដែល​អាច​ពង្រឹង​អាជីវកម្ម​របស់​អ្នក​បន្ថែម​ជាដើម ។
អាជីវករ​គួរតែ​ប្រើ​ពេលវេលា​នេះ​ដើម្បី​ចូលរួម​ដល់​ការ​បង្កើត​អនាគត​កាន់តែ​ល្អ​សម្រាប់​អាជីវកម្ម​ខ្លួន ។

ប្រសិនបើ​អ្នក​ផ្តោត​ស្មារតី​លើ​ផ្នែក​ផ្សព្វផ្សាយ​នោះ អ្នក​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​នៅ​ថ្ងៃ​មុខ ព្រោះ​ពេល​ដែល​វីរុស​ត្រូវ​បាន​កម្ចាត់ អ្នក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​លក់ ការ​ប្រជុំ និង​ឱកាស​ផ្សេង​ៗ​ទៀត​ក្នុង​ការ​រក​លុយ ។
កូ​វី​ដ ១៩ ប្រៀប​បានជា​គ្រោះ​មួយ​ដែល​មាន​ភ្ជាប់​មក​នូវ​ឱកាស​ជា​ច្រើន​ផង​ដែរ​សម្រាប់​អាជីវកម្ម​ទាំងអស់ ដូច្នេះ​អ្នក​គួរតែ​រក​ឱកាស​របស់​អ្នក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ