ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ យុទ្ធសាស្ត្រ​ងាយ​ៗ​ក្នុង​ការ​ចរចា​អាជីវកម្ម​ឲ្យ​ជោគជ័យ

4 ឆ្នាំ មុន

ទស្សនៈ​ដំបូង​របស់​មនុស្ស​ម្នាក់​ទៅ​លើ​មនុស្ស​ម្នាក់​ទៀត​ពិតជា​មាន​សារៈសំខាន់​ណាស់​ជា​ពិសេស​ក្នុង​ពិភព​អាជីវកម្ម ។ អ្នក​ប្រហែលជា​មានឱកាស​តែ​មួយ​ទេ​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​សំខាន់​ៗ​ដល់​អតិថិជន​របស់​អ្នក ហើយ​វា​មិនមែន​ជា​ជំនាញ​ដែល​ងាយ​នឹង​រៀន​ឡើយ ។ ប៉ុន្តែ​ដើម្បី​ពង្រីក​អាជីវកម្ម និង​បង្កើន​ចំនួន​មនុស្ស​ដែល​អ្នក​អាច​ពឹងផ្អែក​បាន អ្នក​ចៀស​មិន​ផុត​នឹង​ត្រូវ​ព្យាយាម​រៀន​វា​ទេ ។ យុទ្ធសាស្ត្រ​ខាងក្រោម​នេះ​អាច​ជួយ​ឲ្យ​អតិថិជន​របស់​អ្នកមាន​ទស្សនៈ​ល្អ​លើ​អ្នក​បាន​៖…

ទស្សនៈ​ដំបូង​របស់​មនុស្ស​ម្នាក់​ទៅ​លើ​មនុស្ស​ម្នាក់​ទៀត​ពិតជា​មាន​សារៈសំខាន់​ណាស់​ជា​ពិសេស​ក្នុង​ពិភព​អាជីវកម្ម ។ អ្នក​ប្រហែលជា​មានឱកាស​តែ​មួយ​ទេ​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​សំខាន់​ៗ​ដល់​អតិថិជន​របស់​អ្នក ហើយ​វា​មិនមែន​ជា​ជំនាញ​ដែល​ងាយ​នឹង​រៀន​ឡើយ ។ ប៉ុន្តែ​ដើម្បី​ពង្រីក​អាជីវកម្ម និង​បង្កើន​ចំនួន​មនុស្ស​ដែល​អ្នក​អាច​ពឹងផ្អែក​បាន អ្នក​ចៀស​មិន​ផុត​នឹង​ត្រូវ​ព្យាយាម​រៀន​វា​ទេ ។ យុទ្ធសាស្ត្រ​ខាងក្រោម​នេះ​អាច​ជួយ​ឲ្យ​អតិថិជន​របស់​អ្នកមាន​ទស្សនៈ​ល្អ​លើ​អ្នក​បាន​៖

១. ស្រាវជ្រាវ​ពី​ភាគី​ម្ខាង​ទៀត
យោង​ទៅ​តាម​លោក ហ្សា​ក បាន​ឌឺ (Zach Binder) ដែល​ជា​សហ​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន Bell + Ivy បាន​ឲ្យ​ដឹង​ថា អ្នក​មិន​គួរ​ជួប​អតិថិជន​អ្នក​ដោយ​មិន​ធ្វើការ​ស្រាវជ្រាវ​ពី​មនុស្ស​ម្នាក់​នោះ​ទាំងស្រុង​ទេ ។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​តែ​យល់​ដឹង​ពី​ពួក​គេ ពី​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ ហើយ​និង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ពី​មុន​មក ។ ការ​ធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មើលឃើញ​ថា​អ្នក​យល់​ដឹង​ពី​ពួក​គេ​បាន​ច្បាស់ និង​បង្ហាញ​ថា​អ្នក​ខ្វល់ខ្វាយ​ពី​កិច្ចប្រជុំ​នេះ​ផង​ដែរ ។

២. ត្រៀមខ្លួន​ឲ្យ​បាន​រៀបរយ
គ្រប់​អាជីវករ​គួរតែ​ត្រៀម​បទ​បង្ហាញ​ដែល​ខ្លី​មួយ​ដែល​ពួក​គេ​អាច​លើក​ឡើង​ពេល​ដែល​ជួប​មនុស្ស​ថ្មី​និង​បង្កើត​ទំនាក់ទំនង​សំខាន់​ៗ​សម្រាប់​អាជីវកម្ម ។ ហើយ​ទោះជា​អ្នក​បាន​និយាយ​វា​ជា​ច្រើន​ដង​ម្តង​ហើយ​ម្តងទៀត​ពិតមែន​ក្តី អ្នក​គួរតែ​រំឭក​វា​ម្តង ឬ​ពីរ​ដង​មុន​ពេល​ជួប​អតិថិជន​អ្នក ។

៣. បង្ហាញ​ពី​លទ្ធផល​របស់​អ្នក និង​វិធី​ដែល​អ្នក​សម្រេច​បាន
អតិថិជន​ចូល​ចិត្ត​លទ្ធផល​ណាស់ ប៉ុន្តែ​ពួក​គេ​ក៏​ចង់​ដឹង​ថា​អ្នក​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​សម្រេច​បាន​លទ្ធផល​ទាំងនោះ​ដែរ ។ អាមីន រ៉ា​ហាល (Amine Rahal) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Little Dragon Media បាន​និយាយ​ថា អ្នក​គួរតែ​ប្រាប់​ភាគី​ម្ខាង​ទៀត​ពី​កត្តា​ដែល​ជំរុញ​ឲ្យ​អាជីវកម្ម​អ្នក​ជោគជ័យ បរិស្ថាន​ការងារ​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​កិច្ចការ​ទាំងនោះ និង​ទស្សនៈវិស័យ​ដែល​តម្រង់​ទិស​ដៅ​របស់​អ្នក ។

៤. ស្តាប់​ពួក​គេ​ដោយ​យកចិត្តទុកដាក់
ជា​ទូទៅ មនុស្ស​ចូល​ចិត្ត​គិត​ច្រើន​ណាស់​ពេល​ដែល​ជួប​មនុស្ស​ម្នាក់​ជា​លើក​ដំបូង ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​យកចិត្តទុកដាក់​ទាំងស្រុង​ទៅ​លើ​អ្វី​ដែល​ភាគី​ម្ខាង​ទៀត​បាន​និយាយ​ទេ ។ ប៉ុន្តែ​ការ​ស្តាប់​អាច​អនុញ្ញាត​ឲ្យ​អ្នក​យល់​ដឹង​ច្រើន​ពី​បុគ្គល​ម្ខាង​ទៀត​ដែល​ជួយ​ឲ្យ​អ្នក​ខិត​ជិត​គោលដៅ​អ្នក​កាន់តែ​ជិត ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ធ្វើ​ដូច្នេះ​ក៏​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ថា​អ្នក​គោរព​គំនិត និង​ទស្សនៈ​របស់​ពួក​គេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ