ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​កាន់តែ​វេទនា​ក្នុង​កំឡុង​កូ​វី​ដ​-១៩​គឺជា​ជនអនា​ថា

4 ឆ្នាំ មុន

ខណៈ​ជនជាតិ​អា​មេ​រិ​កាំ​ង​ជា​ច្រើន​កំពុង​សំងំ​នៅ​ក្នុងផ្ទះ​ក្នុង​កំឡុង​ពេល​កូ​វី​ដ​១៩ កំពុង​វាយលុក​យ៉ាង​ចាស់​ដៃ​​នោះ អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ចិត្ត​បំផុត​នោះ គឺ​ជនអនាថា ។ ភាព​គ្មាន​ផ្ទះសម្បែង​ជា​ច្រើន​នៅ​ឡាស​វេ​ហ្គា​សរង​ទុក្ខ​ទ្វេរ​ដង ​ព្រោះតែ​គ្មាន​ជម្រក ដូច្នេះ ​ពួក​គេ​ត្រូវ​ដេក​លើ​ដី​នៃ​ចំណតរថយន្ត​កណ្តាលវាល​ជា​បណ្តោះអាសន្ន បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​លើអុីនធើរ​ណេ​ត​។…

ខណៈ​ជនជាតិ​អា​មេ​រិ​កាំ​ង​ជា​ច្រើន​កំពុង​សំងំ​នៅ​ក្នុងផ្ទះ​ក្នុង​កំឡុង​ពេល​កូ​វី​ដ​១៩ កំពុង​វាយលុក​យ៉ាង​ចាស់​ដៃ​​នោះ អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ចិត្ត​បំផុត​នោះ គឺ​ជនអនាថា ។

ភាព​គ្មាន​ផ្ទះសម្បែង​ជា​ច្រើន​នៅ​ឡាស​វេ​ហ្គា​សរង​ទុក្ខ​ទ្វេរ​ដង ​ព្រោះតែ​គ្មាន​ជម្រក ដូច្នេះ ​ពួក​គេ​ត្រូវ​ដេក​លើ​ដី​នៃ​ចំណតរថយន្ត​កណ្តាលវាល​ជា​បណ្តោះអាសន្ន បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​លើអុីនធើរ​ណេ​ត​។ រូបថត​បង្ហាញ​ពី​មនុស្ស​អនាថា​ជា​ច្រើន​ បាន​ដេក​នៅ​ក្នុង​ប្រអប់​ពណ៌​ស មាន​គម្លាត​ពី​គ្នា​ប្រមាណ​ជាង ១ ម៉ែត្រ​ ហើយ​គ្រប​ភួយ​នៅ​ពេល​ពួក​គេ​ដេក​ផ្ទាល់​លើ​ថ្ម​បេតុង​។

អ្នកលេង​បណ្តាញ​សង្គម​ បាន​ប្រតិកម្ម​នៅ​បង្ហាញ​ការ​ងឿងឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​អ្នកគ្រប់គ្រង​ទីក្រុង​នេះ​មិន​ដាក់​មនុស្ស​គ្មាន​ទីជម្រក​នៅ​ខាងក្នុង​មជ្ឈមណ្ឌល Cashman ឬ​សូ​ម្បី​តែ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​ភាគច្រើន​នៅ​ទំនេរ​នោះ ។

លោក David Riggleman នាយក​ផ្នែក​ទំនាក់ទំនង​នៃ​ទីក្រុង​ឡាស​វេ​ហ្គា​សបាន​ប្រាប់ ABC News ថា​ ទីធ្លា​ខាងក្នុង​មជ្ឈមណ្ឌល Cashman គឺ​បំរុង​ទុក​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​១៩ បើសិនជា​មន្ទីរពេទ្យ​តំបន់​មិន​អាចដាក់​អ្នកជំងឺ​អស់ ៕

អត្ថបទសរសេរ ដោយ