ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង​គ្រុប ផ្តល់សម្ភារ​បរិក្ខា​ពេទ្យ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ Covid19

3 ឆ្នាំ មុន

តាម​រយៈ​សមាគម​TYDA ក្រោម​កិច្ចសហការ​កម្ពុជា​ចិន​តែ​មួយ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង​គ្រុប បាន​ឧបត្ថម្ភ​សម្ភារ​បរិក្ខា​ពេទ្យ​សំខាន់​ៗ​ចំនួន​១៤​មុខ ដែល​គិត​ជា ថវិកា​ចំនួន​ជិត​៧០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ…

តាម​រយៈ​សមាគម​TYDA ក្រោម​កិច្ចសហការ​កម្ពុជា​ចិន​តែ​មួយ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង​គ្រុប បាន​ឧបត្ថម្ភ​សម្ភារ​បរិក្ខា​ពេទ្យ​សំខាន់​ៗ​ចំនួន​១៤​មុខ ដែល​គិត​ជា ថវិកា​ចំនួន​ជិត​៧០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid19 ។

នេះ គឺជា​សកម្មភាព​មនុស្សធម៌​ដ៏​ថ្លៃថ្លា ស្រប​ពេល​ដែល​យើង​ទាំងអស់​គ្នា​មាន​តម្រូវការ និង​ភាព​ចំ​បាច់​នៃ​ការ​ចូលរួម​ពី​សប្បុរសជន​ក្នុង​បេសកកម្ម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​មេរោគ​ផ្លូវដង្ហើម​ថ្មី​Covid19 នឹង​លើក​ស្ទួយ​សុខមាលភាព​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ មាន​សប្បុរសជន​មួយ​ចំនួន​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid19 តាម​រយៈ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ។ ថ្នាក់ដឹកនាំ​សមាគម​សូម​ថ្លែងអំណរគុណ និង​ស្វាគមន៍​ជា​និច្ច​ចំពោះ​សប្បុរសជន​ដែល​មាន​ទឹកចិត្ត និង​បំណង​ចូលរួម​សកម្មភាព​មនុស្សធម៌​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​Covid19 តាម​រយៈ​សមាគម​TYDA ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ