ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​ប្រៀប​ដូច​ស្រមោល​អន្ទោលតាមប្រាណ

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា កិច្ចការ​អ្វី​ក៏​ដោយ​សុទ្ធតែ​សម្រេច​មក​អំពី​ចិត្ត បើ​ចិត្ត​សម្រេច​យ៉ាងណា លទ្ធផល​នៃ​កិច្ចការ​នោះ​នឹង​ចេញ​មក​ដូច​ការ​គិត​នោះ​ឯង ។ ដូច​នៅ​ក្នុង​គាថា ព្រះ​អង្គ​ត្រាស់​សម្តែង​ថា ធម៌​ទាំងឡាយ​មាន​ចិត្តជា​ប្រធាន មានចិត្ត​ប្រសើរ​បំផុត…

នៅ​ក្នុង​គម្ពីរ​ធម្មបទ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា កិច្ចការ​អ្វី​ក៏​ដោយ​សុទ្ធតែ​សម្រេច​មក​អំពី​ចិត្ត បើ​ចិត្ត​សម្រេច​យ៉ាងណា លទ្ធផល​នៃ​កិច្ចការ​នោះ​នឹង​ចេញ​មក​ដូច​ការ​គិត​នោះ​ឯង ។

ដូច​នៅ​ក្នុង​គាថា ព្រះ​អង្គ​ត្រាស់​សម្តែង​ថា ធម៌​ទាំងឡាយ​មាន​ចិត្តជា​ប្រធាន មានចិត្ត​ប្រសើរ​បំផុត ការងារ​អ្វី​ៗ​សម្រេច​មក​ឣំ​ពី​ចិត្ត តែបើ​បុគ្គល​មានចិត្ត​ត្រូវ​ទោសៈ​ប្រទូស្ត​រ៉ា​យ​ហើយ ទោះបី​និយាយ​ក្តី ធ្វើ​ក្តី ក៏​ឣា​ក្រក់​ទាំងអស់ ។

ព្រោះថា​ឣំ​ពើ​ឣា​ក្រក់​នោះ​ឯង​ជា​សេចក្តី​ទុក្ខ​រមែង​ដេញ​ជាប់​តាម​ក្រោយ​បុគ្គល​នោះ​ប្រៀប​ដូច​ជា​កង់រទេះ​វិល​តាមដាន​ជើងគោ​ដែល​ឣូ​សនឹម​រទេះ​ទៅ​យ៉ាង​ដូច្នោះ​ឯង ហេតុ​នោះ​បុគ្គល​គប្បី​អប់រំ​ចិត្ត​ឱ្យ​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្អ​ទៅ​នឹង​បាន​សុខ​ហើយ ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ