ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​ទប់ទល់​នឹង​ដៃគូ​ប្រកួតប្រជែង​អាជីវកម្ម​ដែល​មិន​ស្មោះត្រង់ !

4 ឆ្នាំ មុន

គ្មាន​សៀវភៅ​ណាមួយ​ដែល​អាច​ប្រាប់​អ្នក​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​អាជីវកម្ម​ដែល​មិន​ត្រឹមត្រូវ​ទាំងអស់​ទេ ។ ក្នុង​ពេល​ដែល​អ្នក​មិន​ចាប់អារម្មណ៍ ដៃគូ​ប្រកួតប្រជែង​អាជីវកម្ម​របស់​អ្នក​អាច​ប្រើ​វិធីសាស្ត្រ​ទាំងនេះ​ដែល​បង្ក​ជា​បញ្ហា និង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​ជាដើម ។ ក្នុង​ករណី​អ្នក​ជួបនឹង​ស្ថាន​ការ​ដូចនេះ តើ​មាន​វិធីសាស្ត្រ​អ្វី​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ទប់ទល់​នឹង​មនុស្ស​ប្រភេទ​ខាងលើ? ១. រក​អ្នកជំនាញ…

គ្មាន​សៀវភៅ​ណាមួយ​ដែល​អាច​ប្រាប់​អ្នក​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​អាជីវកម្ម​ដែល​មិន​ត្រឹមត្រូវ​ទាំងអស់​ទេ ។ ក្នុង​ពេល​ដែល​អ្នក​មិន​ចាប់អារម្មណ៍ ដៃគូ​ប្រកួតប្រជែង​អាជីវកម្ម​របស់​អ្នក​អាច​ប្រើ​វិធីសាស្ត្រ​ទាំងនេះ​ដែល​បង្ក​ជា​បញ្ហា និង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​ជាដើម ។ ក្នុង​ករណី​អ្នក​ជួបនឹង​ស្ថាន​ការ​ដូចនេះ តើ​មាន​វិធីសាស្ត្រ​អ្វី​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ទប់ទល់​នឹង​មនុស្ស​ប្រភេទ​ខាងលើ?

១. រក​អ្នកជំនាញ
ល្បិច​មួយ​ដែល​អាជីវករ​អាច​ប្រើ គឺ​បង្កើត Page លើ​ប្រព័ន្ធ​សង្គម​មួយ​ដែល​មាន​រូបរាង និង​ឈ្មោះ​ស្ទើរតែ​ដូច​អាជីវកម្ម​របស់​អ្នក​ទាំងស្រុង​ដើម្បី​ដណ្តើម​អតិថិជន​ដែល​យល់​ច្រឡំ​ថា​វា​ជា Page របស់​អ្នក ។ ក្នុង​ករណី​នេះ អ្នក​គួរតែ​រក​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ច្រើន​ផ្នែក​ប្រព័ន្ធ​សង្គម​ដើម្បី​ឲ្យ​ពួក​គេ​ធ្វើការ​រាយការណ៍​ទៅ​កាន់​ក្រុមហ៊ុន​ឲ្យ​ចេញ​វិធានការ ។

២. ឆ្លើយ​តប​ដោយ​រក្សា​ភាព​ជំនាញ
អាជីវករ​ជា​ច្រើន​ចូល​ចិត្ត​ប្រើ​ល្បិច​សរសេរ​រិះគន់​មិនល្អ​ពី​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​អតិថិជន​ពិតប្រាកដ​របស់​អ្នក​យល់​ច្រឡំ​និង​សម្រេចចិត្ត​មិន​ទិញ​ពី​អ្នក ។ ការ​ពិត​ជាក់ស្តែង វា​មិន​ងាយស្រួល​ទាំងស្រុង​ទេ​ក្នុង​ការ​វាយតម្លៃ​ដឹង​ថា​មតិយោបល់​មួយ​ណា​ជា​មតិយោបល់​ដែល​មិន​ពិតប្រាកដ ប៉ុន្តែ​មុខសញ្ញា​មួយ​គឺ​វា​ខ្វះខាត​ភាព​លម្អិត ។

ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ពី​ល្បិច​នេះ អ្នក​គួរតែ​ចាត់​ឲ្យ​មាន​មនុស្ស​ម្នាក់​ដែល​ចាំ​តាមដាន​មតិយោបល់​របស់​អតិថិជន​ជា​ប្រចាំ​ដើម្បី​អាច​ប្រទះ​ដឹង​បញ្ហា​បាន​លឿន ។ បន្ទាប់​មក​អ្នក​ត្រូវ​តែ​ឆ្លើយ​តប​ភ្លាម​ៗ​ដោយ​រក្សា​ភាព​ជំនាញ ។ ចូរ​ហាម​ដាច់ខាត​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ។

៣. បដិសេធ​រាល់​ការ​ចោទប្រកាន់​ដែល​មិន​ពិតប្រាកដ
អាជីវករ​ផ្សេង​ទៀត​អាច​ព្យា​ហាម​បង្ក​ជា​ឧបសគ្គ​ដល់​អ្នក​ក្នុង​ការ​រក​បុគ្គលិក​ដែល​មាន​ទេព​កោសល្យ និង​ជំនាញ​ខ្ពស់​ដោយ​ចែកចាយ​ពាក្យ​ចចាមអារ៉ាម​មិន​ពិតប្រាកដ​ពី​អាជីវកម្ម​អ្នក ឬ​ក្លែងបន្លំ​ធ្វើ​ជា​អតីត​បុគ្គលិក​របស់​អ្នក​និង​ប្រាប់​អ្នក​ដទៃ​ពី​រឿង​ដែល​មិន​ពិតជា​ដើម ។ ក្នុង​ករណី​ដែល​អ្នក​ប្រទះ​ដឹង​ពី​ល្បិច​នេះ អ្នក​គួរតែ​ប្រកាស​ឲ្យ​បាន​ច្បាស់លាស់​ថា​មនុស្ស​ដែល​បាន​ក្លែងបន្លំ​នោះ​មិន​ធ្លាប់​ធ្វើការ​ឲ្យ​អ្នក​ពី​មុន​ទេ​ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ​កាន់តែ​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ