លោក​ចង់​រត់​ម្តេច​រួច បើ​បើកឡាន​ឆក់​ជីវិត​​២​នាក់​ទៅ​ហើយ


រាជធានីភ្នំពេញ ៖ ទីបំផុត ជនដែលបើករថយន្ត​បុកម៉ូតូបាត់បង់ជិវិតមនុស្ស២នាក់ ​ត្រូវឃាត់ខ្លួន​បាន ក្រោយបង្កហេតុ​​ប្រហែល៤​ម៉ោង​ក្រោយ​ពីកេ​ី​ត​ហេតុ​ ។ នេះបើយោងតាមផេកស្នងការរាជធានីភ្នំពេញ ។

ជន​បង្ក​ខាងលើ ឈ្មោះ​សេង ចិន្តា ត្រូវ​​​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​ម៉ោង​ប្រហែល ០១ ​​និង២០​នាទី​រំលង​អធ្រាត្រថ្ងៃទី៣១ មីនា ។ ​ការឃាត់ខ្លួន ​ធ្វើឡើងដោយកម្លាំង​នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​វរសេ​នីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឃាត់​នាំ​ខ្លួន​ជន​បង្ក​បាន​ភ្លាម​ៗ និង​យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។

បច្ចុប្បន្ន​ជន​បង្ក និង​រថយន្តត្រូវ​បាន​នាំ​យក​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដេ​ី​ម្បី​រៀបចំ​សំណុំ​ឯកសារ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​។

សូមរំលឹកថា បុរស​ម្នាក់​២​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​​ ​ត្រូវបាន​​រថយន្ត​បុក​​​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ម្នាក់បាត់បង់ជីវិត​នៅ​កន្លែងកើតហេតុ​​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ធ្ងរ ​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ តែ​ក្រោយមក ក៏បានបាត់ជីវិតដូចគ្នា ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី៣០ មីនា ឆ្នាំ​២០២០ ​ទល់មុខ​ផ្ទះ​លេខ​124 តាម​បណ្ដោយ​ផ្លូវ​លេខ​58P ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះទាំង២នាក់ ម្នាក់​ឈ្មោះ ប៉ែន​ សុ​លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​អូ​បែក​ក្អម​ខណ្ឌ​សែន​សុខមានស្រុក​កំណើត​ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង និងអ្នក​រង​របួសធ្ងន់​ឈ្មោះ​ទូច សា​វឿ​ន ភេទ​ប្រុស អាយុ៤៣​ឆ្នាំ មុខរបរមេ​ម៉ៅ​ការ​សំណង់ ទាំង​២​នាក់​ជិះ​ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1FF-0399 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ​។

ចំណែក​រថយន្ត​បង្ក​ម៉ាកធុន​ត្រា ព​ណ)​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-9111 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​។ តាម​ប្រភព​ព័ត៌មាន​ពីកន្លែង​កើតហេតុបាន​និយាយ​ប្រាប់​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក TONRAE ពណ៌ខ្មៅ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ បាន​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ខ្ទៀត​ពី​ចំណែក​ផ្លូវ​ទៅ​ម្ខាង​ទៀត ។ រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើតហេតុ​ ដោយ​បន្សល់​ទុក​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​។ ​

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ