ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ ខ្មាន់កាំភ្លើងបា.ញ់រះជិត ១០​គ្រាប់ ម្តុំ​អតីត​បឹងកក់​យប់​មិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បង្ក​ការ​បាញ់បោះ​​ កាលពី​វេលា​ម៉ោង២២និង១០​នាទីយប់​ថ្ងៃ​ទី​២៩ ​មីនា ឆ្នាំ​២០២០នៅ​ម្តុំ​អតីត​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ឃាត់ខ្លួន​បាន​ហេ​ី​យ និង​រៀបចំ​សំណុំរឿងដេ​ី​ម្បី​បញ្ជូន​ទៅ​តុលាការ…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បង្ក​ការ​បាញ់បោះ​​ កាលពី​វេលា​ម៉ោង២២និង១០​នាទីយប់​ថ្ងៃ​ទី​២៩ ​មីនា ឆ្នាំ​២០២០នៅ​ម្តុំ​អតីត​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ឃាត់ខ្លួន​បាន​ហេ​ី​យ និង​រៀបចំ​សំណុំរឿងដេ​ី​ម្បី​បញ្ជូន​ទៅ​តុលាការ ​៊។ នេះបើយោងតាម​ផេក​ស្នង​​ការរាជធានីភ្នំពេញ ថ្ងៃទី​៣០ មីនា ។

ការឃាត់ខ្លួនបុរសខាងលើ គឺដោយ​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​របស់​​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិផងដែរ ។

សូមរំលឹកថា៖ មាន​រថយន្ត​ចំនួន​3​គ្រឿង​បាន​ឈប់​នៅ​មុខមាត់​ច្រក​បឹង​កក់ ​ស្រាប់តែ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​​​ដើរ​ចូល​ខាងក្នុង​មិនដឹង​ថា​ មានរឿង​អីឬមួយ​គុំនំ​ជាមួយ​អ្នក​ណា​នោះ​ទេ ​បានជា​ដក​កាំភ្លើងខ្លី​មក​បាញ់​រះ​អស់​ជិត​១០គ្រាប់ ​ផ្អើល​ពេញ​បឹង​កក់​ ធ្វើ​អោយ​ស្ត្រី​ម្នាក់​សន្លប់​ស្តូកស្តឹង​មួយសន្ទុះ ​ ​តាម​បណ្តោយ​​ផ្លូវ​បេតុង​កែង​ផ្លូវ​R6 ​នៅ​ចំណុច​រ៉ារ​ទះ​ភ្លើង​បឹង​កក់ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​​​ថា ​សំណាងល្អ​ហើយ​ ដែល​បាញ់​រះ​ជាង​១០​គ្រាប់​នោះ ​មិន​ត្រូវ​ស្ត្រី​រង​គ្រោះ​គ្រាន់តែ​ធ្វើ​អោយ​ភ័យ​សន្លប់​អស់​មួយភាំង ​ទើបបាន​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ធ្វើចលនា​អោយ​ទើប​ដឹងខ្លួន ។ភ្លាម​ៗ​នោះ​ដែរ ​ខ្មាញ់​កាំភ្លើង​ដៃ​ឆៅ​បាន​បាញ់​ឆ្អែត​ហើយ​ក៏​ឈរ​មួយ​ស្ទុះ​ក៏​អាមេ​បន្ថែម​បំរុង​នឹង​ធ្វើ​សកម្មភាព​បាញ់​បន្ត​ ប៉ុន្តែ​ដោយសារ​តែ​បាញ់​អត់​ចេញ​ ក៏​ដើរ​ចេញ​ទៅ​បាត់​ទៅ​រួច​ហើយ​បោះពាក្យ​សំដី​ថា «ម៉េច​ហើយ​​មិន​ទាន់​ស្លាប់​ទេ​អី» ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក ​ក៏​បាន​មក​ដល់ទី​តាំង​ខាងលើ​រួច​ហើយ​ស្រាវជ្រាវ​រក​ឃើញ​សំបក​គ្រាប់​ចំនួន​6​គ្រាប់​ដែល​នៅ​ជុំវិញ​កន្លែង​កើតហេតុ និង​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ខាងលើបានតែម្តង ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ