ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខ្មែរ​ដាំ​ដុះ​បន្លែ​មិន​ទាន់​ ​ខណៈ​រដ្ឋ​ដាក់​វិធានការ​ឆ្លើយ​តប​ជា​បន្ទាន់ ​ក្នុង​បរិ បទ​កូ​វី​ដ​១៩​កំពុង​រាតត្បាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ជា​បន្តបន្ទាប់​លើ​សកលលោក​និង​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​នោះ គេ​សង្កេត​ឃើញ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប​បន្ទាន់​ចំនួន​៤​ចំណុច​ឱ្យ​មន្ទីរ​ក្រោម​ឱវាទ​និង​ស្ថាប័ន​ពាក់​ធ្វើការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀង​សំដៅ​រួមចំណែក​បង្កើន​នូវ​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ​។ ទន្ទឹម​ការ​ដាក់​ចេញ​វិធានការ​បន្ទាន់​ខាងលើ​នេះ​អ្នកជំនាញ​ខាង​ក​សិកម្ម​សង្កេត​ឃើញ​ថា​ប្រជា​កសិករ​ដាំ​ដុះ​បន្លែ​ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ​១៩​កំពុង​រីក​រាលដាល​ច្រើន​នេះ​មិន​ទាន់​មាន​ភាព​សកម្ម​នៅឡើយ​នោះ​ទេ​។ ​ អ្នកស្រី តុង…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ជា​បន្តបន្ទាប់​លើ​សកលលោក​និង​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​នោះ គេ​សង្កេត​ឃើញ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប​បន្ទាន់​ចំនួន​៤​ចំណុច​ឱ្យ​មន្ទីរ​ក្រោម​ឱវាទ​និង​ស្ថាប័ន​ពាក់​ធ្វើការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀង​សំដៅ​រួមចំណែក​បង្កើន​នូវ​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ​។ ទន្ទឹម​ការ​ដាក់​ចេញ​វិធានការ​បន្ទាន់​ខាងលើ​នេះ​អ្នកជំនាញ​ខាង​ក​សិកម្ម​សង្កេត​ឃើញ​ថា​ប្រជា​កសិករ​ដាំ​ដុះ​បន្លែ​ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ​១៩​កំពុង​រីក​រាលដាល​ច្រើន​នេះ​មិន​ទាន់​មាន​ភាព​សកម្ម​នៅឡើយ​នោះ​ទេ​។

អ្នកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា​ម្សិលមិញ​ថា នៅ​ពេល​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​ស្ថិត​ស្ថានភាព​កូ​វី​ដ​១៩​កំពុង​មានការ​រីក​រាលដាល យើង​មិន​ទាន់​ឃើញ​ប្រជា​កសិករ​ដាំ​ដុះ​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​ឬ​លក់​ដើម្បី​បាន​ចំណូល​គឺ​មាន​សកម្មភាព​ប្រែប្រួល​សកម្ម​ប៉ុន្មាន​នោះ​ទេ​។ តែ​ខ្ញុំ​ជឿ​ថាបើ​ក្រសួង​ចេញ​សេចក្តី​ប្រកាស ឬ​ដាក់​ចេញ​នូវ​បទបញ្ជា​ណាមួយ​ប្រាប់​ទៅ​មន្ត្រី ឬ​ស្ថាប័ន​ពាក់ព័ន្ធ​អាច​នឹង​មានការ​ងារ​ធ្វើ​ច្រើន​។​តួយ៉ាង​អង្គការ​សេ​ដាក​កំពុងធ្វើការ​ជាមួយ​កសិករ​យើង​នឹង​ចូលរួម​ជំរុញ​សកម្មភាព​ដាំ​ដុះ ចិញ្ចឹមសត្វ និង​ចិញ្ចឹម​ត្រី​បន្ថែម​ដល់​ប្រជា​កសិករ​នៅ​កន្លែង​ណា​ដែល​ពួក​គាត់​អាច​ធ្វើ​ទៅ​បាន​។

អ្នកស្រី​បាន​លើក​ឡើង​ថា «​បើសិនជា​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​មាន​វិធានការ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ស្រោច​ស្រប​បាន​ឬ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រព័ន្ធ​ស្រោច​ស្រប​ឱ្យ​បាន​កាន់តែ​ច្រើន​គឺ​ល្អ​ព្រោះ​វា​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ដាំ​ដុះ​របស់​ប្រជា​កសិក​នៅ​ក្នុង​រដូវប្រាំង​។​ជា​ទូទៅ​នៅ​ក្នុង​រដូវប្រាំង​ប្រជា​កសិករ​ប្រឈម​ការ​ខ្វះខាត​ទឹក​សម្រាប់​ស្រោច​ស្រប​ដំណាំ​ហើយ​កសិករ​ភាគច្រើន​ទិញ​បន្លែ​គេ​ហូប​»​។

​អ្នកស្រី​បាន​សង្កត់ធ្ងន់​ថា បើ​យើង​ដោះស្រាយ​ជា​បន្ទាន់ ទាល់តែ​យើង​រួត​រះ​ធ្វើ​បន្តិច ។ យើង​បង្កើន​ការ​យកចិត្តទុកដាក់​ហើយ​ធ្វើ​ការងារ​នេះ​ឱ្យ​លឿន ព្រោះ​ជា​ការ​ដោះស្រាយ​ជា​បន្ទាន់​។ ខ្ញុំ​គិត​ថា​យើង​ធ្លាប់​ធ្វើការ​នៅ​តាម​ជនបទ​យើង​ដឹង​ហើយ កាលណា​យើង​អ្វីមួយ​យឺត​យាវ​វា​និង​ប៉ះពាល់​។​ឧទាហរណ៍​នៅ​រដូវ​នេះ​កសិករ​នៅ​មានទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ខ្លះ​ៗ​មិន​ទាន់​រីងស្ងួត​អស់ បើសិន​ស្ថាប័ន​ចុះ​ផ្សព្វផ្សាយ​ដល់​កសិករ​ឱ្យ​គាត់​អាច​ដាំ​ដុះ​នោះ​កសិករ​អាច​ប្រមូល​ផល​បាន​ក្នុង​រយៈពេល​ខ្លី​នេះ​»​។

បើ​តាម​នាយិកា​អង្គការ​សេ​ដាក​បាន​ឲ្យ​ដឹង​ថា « អង្គការ​សេ​ដាក​ធ្វើ​ការងារ​ជាមួយ​កសិករ ហើយ​បច្ចេកទេស​ពួក​គាត់​ចេះ​ច្រើន​។​តែ​យើង​នៅ​តែ​ជំរុញ​ផ្សព្វផ្សាយ​ដល់​កសិករ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​គាត់​បង្កើន​ការ​ដាំ​ដុះ ព្រោះ​កសិករ​ខ្លះ​គាត់​ដាំ​ដុះ​បាន​ច្រើន​ដោយសារ​គាត់​មាន​ប្រភព​ទឹក ហើយ​កសិករ​គាត់​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ភូមិ​ឃុំ​របស់​ពួក​គាត់​»​។

យោង​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ថ្មី​ៗ​បាន​សេចក្តីណែនាំ​ស្តី
ពី «​ការ​អនុវត្ត​វិធានការ​ឆ្លើយ​តប​ជា​បន្ទាន់​របស់​កម្មវិធី និង​គម្រោង​អភិវឌ្ឍន៍​នានា​ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​១៩»​។

តាម​ក្រសួងកសិកម្ម​បង្ហាញ​ថា ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​សកលលោក និង​ក្នុង​តំបន់​ដែល​ជា​នឹង​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជា​កសិករ​នៅ​ឯ​ទី​ជនបទ​។​ឆ្លើយ​តទៅ​នឹង​បញ្ហា​នេះ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ សូម​ធ្វើការ​ណែនាំ​ដល់​ប្រធាន​នាយក​កម្មវិធី ឬ​គម្រោង​អភិវឌ្ឍន៍​នានា​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​និង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​រាជធានី ខេត្ត​ឱ្យ​អនុវត្ត​ជា​បន្ទាន់​នូវ​វិធានការ​ចំ​បាច់​៖ ១)- ត្រូវ​អនុវត្ត​នូវ​សកម្មភាព​ចាំបាច់​ក្នុង​ស្ថានភាព​បន្ទាន់​ជា​ការ​ឆ្លើយ​តប ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀង​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​សំដៅ​រួមចំណែក​បង្កើន​នូវ​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ​ក៏​ដូច​ជា​ពលករ​ទើបតែ​ត្រឡប់​មក​ពី​បរទេស​វិញ​។ ក្នុង​ន័យ​នេះ​ត្រូវ​ពិនិត្យ​សកម្មភាព​ឆ្លើយ​តប​បន្ទាន់​ក្នុង​គម្រោង​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ដោយ​ការ​ប្រើ​ប្រព័ន្ធ​សន្សំ​សំចៃ​ទឹក​ការ​ជួយ​ជីក​និង​ស្តារ​ស្រះ​ត្រពាំង​និង​អណ្តូង​ជាដើម ការ​អប់រំ​បណ្តុះបណ្តាល​ណែនាំ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស ការ​អនុវត្ត​កសិកម្ម​ល្អ និង​ការ​ធ្វើ​ហិរញ្ញប្បទាន​ដល់​ប្រជា​កសិករ​តាម​គ្រប់​រូបភាព​សំដៅ​ដល់​ការ​បង្កើត​កសិដ្ឋាន​ថ្មី​ៗ ព្រមទាំង​គាំំ​ទ្រ​និង​ពង្រីក​ទំហំ​ផលិតកម្ម​ស្បៀង​ដែល​ឆាប់​ផ្តល់​ផល​។

ប្រភព​ពី​ក្រសួង​ដដែល​បាន​ឲ្យ​ដឹង​ថា​ចំណុច​ទី ២)-​ត្រូវ​ពិនិត្យ​ខ្ទង់​ថវិកា​ដែល​អាចយ​កមក​អនុវត្ត​សកម្មភាព​ឆ្លើយ​តប​ជា​បន្ទាន់ ព​ន្លឿ​ន​ការ​អនុវត្ត​កម្មវិធី និង​សកម្មភាព​ទូទាត់​ថវិកា​ឱ្យ​បាន​ទាន់​ពេលវេលា​និង​កាត់​បន្ថយ​នូវ​រាល់​ចំណាយ​ដែល​មិន​ចាំបាច់​នានា​។ ៣)- ស្នើ​សុំ​បន្ធូរបន្ថយ​លើ​លក្ខណៈ​តម្រូវ​នៃ​ការ​ស្នើ​សុំ​ថវិកា​បុរេប្រទាន​គម្រោង ការ​សម្រួល​នីតិវិធី​លទ្ធកម្ម និង​ការ​ធ្វើ​វិភា​ជន៍​ថវិកា ដើម្បី​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការ​អនុវត្ត​ការងារ​ដែល​កំពុង​តែ​ចាំបាច់ និង​៤)-​ត្រូវ​ជំរុញ​ដល់​អង្គភាព និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ទទួល​ហិរញ្ញប្បទាន​ពី​គម្រោង​ឱ្យ​មាន​វិធានការ​ផ្សព្វផ្សាយ​និង​ពង្រីក​ទីផ្សារ​លក់​ផលិតផល​ឱ្យ​កាន់តែ​មាន​ភាព​សកម្ម និង​ខ្លាំងក្លា​ជាង​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ