ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួគ៌​នរក​ស្ថិត​នៅ​ក្នុង​ចិត្ត​អ្នក

3 ឆ្នាំ មុន

នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​ថា កុំ​បាច់​ទៅ​រក​ឋានសួគ៌ ឋាននរក​នៅឯណា​ឆ្ងាយ​នោះ គឺ​នៅ​ក្នុង​ចិត្ត​របស់​យើង​នឹង​ឯង មនុស្ស​ម្នាក់​ដែល​មានចិត្ត​ឆេវឆាវ គេ​នឹង​មាន​អារម្មណ៍​អាក្រក់​ជា​និច្ច ហើយ​ងាយ​នឹង​ច្រឡោតខឹង​ណាស់ ។ មនុស្ស​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​គាត់ រួម​ទាំង​ខ្លួន​គាត់​ផង​រង​ទុក្ខ​សោកសៅ…

នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​ថា កុំ​បាច់​ទៅ​រក​ឋានសួគ៌ ឋាននរក​នៅឯណា​ឆ្ងាយ​នោះ គឺ​នៅ​ក្នុង​ចិត្ត​របស់​យើង​នឹង​ឯង មនុស្ស​ម្នាក់​ដែល​មានចិត្ត​ឆេវឆាវ គេ​នឹង​មាន​អារម្មណ៍​អាក្រក់​ជា​និច្ច ហើយ​ងាយ​នឹង​ច្រឡោតខឹង​ណាស់ ។

មនុស្ស​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​គាត់ រួម​ទាំង​ខ្លួន​គាត់​ផង​រង​ទុក្ខ​សោកសៅ និង​ពិបាកចិត្ត​គ្រប់ពេលវេលា ។

ផ្ទុយ​ទៅ​វិញ​បុគ្គល​ណា​ម្នាក់​ដែល​មានចិត្ត​ត្រជាក់ មិន​ឆេវឆាវ​ខឹង​ច្រឡោត មាន​តែ​ចិត្តស្ងប់ គាត់​តែង​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​ខ្លួន​គាត់​ផង និង​អ្នក​ដទៃ​ផង ។

ហេតុនេះ​ទើប​លោក​ពោល​​ថា ឋានសួគ៌ ​ឋាននរក​គឺស្ថិតនៅក្នុងចិត្តយើងនឹងឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ