ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​យុទ្ធនាការ​ផ្សព្វផ្សាយ​ចែក​ម៉ាស់​​​ដល់ប្រជា​ពលរដ្ឋ និង​ប្រគេនម៉ាស់ដល់​​ព្រះសង្ឃ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​លោកស្រី​ សំ​ ថា​វី អភិបាលរង​ស្រុក​ច​ន្ទ្រា​​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ និង​ប្រគេនម៉ាស់​ដល់​​ព្រះសង្ឃ​ ព្រមទាំង​​កូន​សេក្ខ​ ​ខណៈ​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​អត់​មាន​ពាក់​ម៉ាស់​ ។…

ខេត្តស្វាយរៀង ​៖ ​លោកស្រី​ សំ​ ថា​វី អភិបាលរង​ស្រុក​ច​ន្ទ្រា​​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ និង​ប្រគេនម៉ាស់​ដល់​​ព្រះសង្ឃ​ ព្រមទាំង​​កូន​សេក្ខ​ ​ខណៈ​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​អត់​មាន​ពាក់​ម៉ាស់​ ។

យុទ្ធនាការផ្សព្វផ្សាយចែក​ម៉ាស់​​ខាងលើ​​នេះ​បាន​​ធ្វើ​ឡើង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៩​ មី​នា​ ឆ្នាំ​២០២០ ​នៅ​ភូមិ​មេសរ​ថ្ង​ក ​ឃុំ​មេសរ​ថ្ង​ក ​ស្រុក​ច​ន្ទ្រា​។

លោកស្រី សំ​ថា​វី អភិបាលរង​ស្រុក និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សមាគមនារី​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ស្រុក​ច​ន្ទ្រា សហការ​ជាមួយ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ស្រុក​ច​ន្ទ្រា បាន​សហការ​ជាមួយ​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ស្រុក​ច​ន្ទ្រា​បាន​ចែក​ម៉ាស់​ និង​ស្ទីក​ឃ័​រ​ជូន​ប្រជាពលរដ្ឋ​ និង​មណ្ឌល​សុខភាព​ទាំង​៣​ក្នុងស្រុក​ច​ន្ទ្រា​ ព្រមទាំង​អប់រំ​ណែនាំ​ពី​របៀប​ការពារ​និង​ថែទាំ​សុខភាព​កុំ​ឲ្យ​ឆ្លង​ជំងឺ​covid19​ ដល​់ប្រជាពលរដ្ឋ​នៅ​ផ្សារ​មេសរ​ថ្ង​ក​ ឃុំ​មេសរ​ថ្ង​ក និង​បានចែកម៉ាស់​​ចំនួន​១.៥០០​ម៉ាស់ផងដែរ​។

​បន្ទាប់​មក​ក្រុមការងារ​បាន​សួរសុខទុក្ខ​អ្នកស្រី ខឹ​ម អូន​ សមាជិក​បក្ស​នៅ​ភូមិ​ពោធិ៍​ឃុំ​មេសរ​ថ្ង​ក​ដែល​មាន​ជំងឺ​កំពុងសម្រាកព្យាបាល ​និង​បាន​ឧបត្ថម្ភ​ថវិការ​សរុប​ចំនួន​២១០,០០០​រៀល​ ៕ (កែសម្រួលដោយ ៖ ធីតា​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ